Covid-19

លោក ត្រាំ៖ រដ្ឋមួយចំនួនរបស់អាមេរិក នឹងវ៉ាដាច់កូរ៉េខាងត្បូង ក្នុងការធ្វើតេស្តរកមេរោគកូវីដ-១៩

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណា ល់ត្រាំ បានលេីកឡេីងថារាល់រដ្ឋអាមេរិក នឹងអាចធ្វើឱ្យចំនួនសរុប នៃការធ្វើតេស្ត៍រកមេរោគឆ្លង កូវីដ-១៩ ច្រើនជាង ដែលបានធ្វើនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងមនុស្សម្នាក់ ៗនៅក្នុងខែឧសភា តែមួយនេះ។

ជារឿយៗលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រៀបធៀបប្រទេសទាំងពីរ ក្នុងការជំរុញជោគជ័យ ដែលរដ្ឋបាលរបស់លោកអះអាងថា ទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ។

នៅក្នុងសន្និសីទ សារព័ត៌មាននៅសេតវិមាន ដែលមានគោលបំណងពិសេស ដើម្បីពិភាក្សាអំពីសមិទ្ធិផល នៃការសាកល្បងលោក ត្រាំ បានផ្តល់នូវការព្យាករណ៍ថ្មី ដោយផ្អែកលើអ្វី ដែលលោកបាននិយាយថា គឺជាកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលរបស់លោក ក្នុងការបំពេញចំនួនគោលដៅ នៃរដ្ឋនីមួយៗ៕ ដោយ៖ ឈូក បូរ៉ា

To Top