Covid-19

អេហ្ស៊ីប មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ជាង៩ពាន់នាក់

គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ថា ប្រទេសអេហ្ស៊ីប បានរាយការណ៍កាលពី ថ្ងៃអាទិត្យថា មានអ្នកឆ្លងជំងឺថ្មីចំនួន៤៣៦នាក់ និង១១នាក់បានស្លាប់ដោយជំងឺកូវីដ១៩ ដែលនាំឲ្យអ្នកឆ្លងសរុបនៅក្នុងប្រទេស បានកើនឡើង ដល់៩.៤០០នាក់ ក្នុងនោះស្លាប់អស់៥២៥នាក់ ។

លោក Khaled Megahed អ្នកនាំពាក្យក្រសួងសុខាភិបាលអេហ្ស៊ីប បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ទន្ទឹមនឹងនេះដែរ អ្នកជំងឺកូវីដ១៩ចំនួន៧៣នាក់ បានជាសះស្បើយទំាងស្រុង និងបានចាកចេញពីមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យ ដែលនាំឲ្យតួលេខអ្នក ជាសះស្បើយចំនួន២.០៧៥នាក់ ។

លោក Megahed បានសង្កត់ធ្ងន់ថា អ្នកជំងឺទាំងអស់ដែលបានឆ្លងវីរុសកូរ៉ូណា នៅក្នុងប្រទេសអេហ្ស៊ីប បានទទួលការថែទំា ដោយអនុវត្តន៍ “តាមការណែនាំរបស់អង្គការសុខភាពពិភពលោក” ៕
ដោយ៖ ម៉ៅ បុប្ផាមករា

To Top