ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “បច្ចុប្បន្នភាពជំងឺកូវីដ១៩” នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា ក្រសួងបានបន្តព្យាបាល អ្នកជំងឺឆ្លងកូវីដ១៩ បានជាសះស្បើយចំនួន ២នាក់បន្ថែមទៀត សរុបកើនដល់ ១១៩នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាល នៅសល់ត្រឹមតែ ៣នាក់ទៀតតែប៉ុណ្ណោះ ៕
រ៉ាម៉ាឡាហ៍៖ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ប្រទេសប៉ាឡេស្ទីន បានជំរុញឲ្យអ៊ីស្រាអ៊ែល ធ្វើការដោះលែងអ្នកទោសប៉ាឡេស្ទីនម្នាក់ មានរោគសញ្ញាជំងឺកូវីដ១៩ ករណីនេះបានកើតរយៈពេល ៣ថ្ងៃ បន្ទាប់ពីរូបគាត់ ត្រូវបានចាប់ខ្លួនដោយកងទ័ពអ៊ីស្រាអ៊ែល នៅតំបន់ West Bank ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ។ លោក Saeb Erekat...
ថៃ៖ អាកាសយានដ្ឋានសុវណ្ណភូមិ របស់ប្រទេសថៃ នឹងត្រៀមខ្លួនបើកដំណើរ ការឡើងវិញនៅថ្ងៃទី១ ឧសភា បន្ទាប់ពីការបិទជាបណ្តោះអាសន្ន ដោយសារវិបត្តិរាតត្បាតនៃមេរោគកូវីដ១៩។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើករបស់លោក Sutheerawat Suwannawat នាយកព្រលានយន្តហោះថា ពួកគេនឹងអាចទ្រទ្រង់រាល់ការ ហោះហើរទាំងអស់ដូចពីមុន ប៉ុន្តែការកែសំរួលមួយចំនួន នឹងត្រូវបានទាមទារទាក់ទងទៅ...
ភ្នំពេញ៖ ប្រជាជន បានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមម៉ោង៦ រសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៣៧,៩៥១នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន៖ ៨,៩៩៣នាក់ អ្នកស្លាប់សរុបចំនួន៖...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងអប់រំបានចេញសេចក្តី ថ្លែងការណ៍មួយថា សរុបចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់១៤៤នាក់ ជាមួយគ្នានដែរ មានមនុស្ស៥នាក់ បន្ថែមទៀតដែលឆ្លងជំងឺ ត្រូវបានរាយការណ៍ ឲ្យដឹងកាលពីយប់ថ្ងៃសុក្រ ។ ក្នុងចំណោមអ្នកឆ្លងជំងឺថ្មីនេះដែរ មានអ្នកជំងឺ០៣នាក់ ត្រូវបានរាយការណ៍ថា មកពីតំបន់រ៉ងហ្គូន ទន្ទឹមនឹងនេះដែរ...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងកាលពីថ្ងៃសុក្រម្សិលមិញនេះបានឲ្យដឹងថា ខ្លួននឹងកាត់បន្ថយដំណើរការអនុម័តមួយនៅចុងខែនេះសម្រាប់ការសាកល្បងគ្លីនិក និងការស្រាវជ្រាវសម្រាប់វ៉ាក់សាំង ពិសោធន៍ និងការព្យាបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩នេះ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល Park Neung-hoo បានឲ្យដឹងថាស្ថិតក្រោមការផ្លាស់ប្តូរនេះ ដំណើរការអនុម័ត នឹងត្រូវបានកាត់បន្ថយ រហូតដល់តិចជាងមួយសប្តាហ៍ ចាប់ពីមួយខែឬ២ខែ បច្ចុប្បន្ន។ លោកបានបន្ដថា ប្រសិនបើអាចធ្វើបាននោះ ដំណើរការអនុម័ត នឹងត្រូវបានលើកលែង សម្រាប់ការវិវត្តយ៉ាង...
ភ្នំពែញ៖ ក្រៅពីការអនុវត្ដយ៉ាងហ្មត់ចត់ជាបន្តបន្ទាប់ នូវផែនការពារជម្ងឺឆ្លង ចំពោះកម្លាំងអាវុធហត្ថទូទាំងរាជធានីភ្នំពេញ តាមរយៈការថែរក្សាអនាម័យផ្ទាល់ខ្លួន អនាម័យជុំវិញអង្គភាព អនាម័យតាមគ្រួសារអាវុធហត្ថនីមួយៗ ប្រើប្រាស់ម៉ាស ទឹកអាកុល ជែលសម្លាប់មេរោគ ច្នៃប្រឌិតខ្លួនឯងនូវរបាំងមុខ សម្រាប់ប្រើប្រាស់ពេលចេញប្រតិបត្តិការ, ច្នៃប្រឌិតខ្លួនឯងនូវទូរបាញ់ថ្នាំសម្លាប់មេរោគប្រើប្រាស់ នៅច្រកចូលទីបញ្ជាការរាជធានី និងបណ្តាលមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ សម្រាប់មនុស្សឆ្លងកាត់, ច្នៃប្រឌិតឧបករណ៍ចុចសាប៊ូលាងដៃដោយជាន់ជើង ជៀសវាងការប្រើដៃចុចផ្ទាល់, ប្រើប្រាស់ធុងបាញ់ថ្នាំសម្លាប់មេរោគ សម្រាប់បាញ់តាមបរិវេណអង្គភាពនិងមធ្យោបាយសម្ភារៈផ្សេងៗ ក៏ដូចជា អនុវត្តវិធានការប្រុងប្រយ័ត្ន...
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានថវិកាសរុបជិត១៤ លានដុល្លារ ពីការព្រះរាជទាន របស់ព្រះមហាក្សត្រ សម្ដេចម៉ែ និងការបរិច្ចាកពីសំណាក់ សប្បុរសជន និងការចូលរួមវិភាគទាន ស្មគ្រ័ចិត្តតាមរយៈការ បរិច្ចាគបៀវត្ស របស់មន្រ្តីរាជការ នៅក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លង កូវីដ-១៩ ។ នេះបើយោងតាមហ្វេសប៊ុក...
ភ្នំពេញ៖ សមាគមអ្នកវាយជំនាញអចលនទ្រព្យកម្ពុជា (Cambodia Real Estate Association-CREA) បានថ្លែងការសំណូមពររបស់ផងខ្លួន ឱ្យបណ្តាធនាគារ និងគ្រឹះស្ថាប័ន មីក្រូហិរញ្ញវត្ថុឯកជន ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជា គោរពនិងអនុវត្ត តាមសេចក្តីស្នើសុំរបស់ ធនាគារជាតិនៃកម្ពុជា ចំពោះការបន្ធូរបន្ថយ កម្រៃសេវាមួយចំនួន ដើម្បីជួយសម្រួល អតិថិជនរបស់ខ្លួន ក្នុងគ្រាដែលកម្ពុជា និងពិភពលោកទាំងមូល ប្រឈមនឹងការរីករាលដាល...