ប្រ៊ុចស៊ែល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ថា ចំនួននៃអ្នកស្លាប់ នៅតំបន់អឺរ៉ុប នៅតែបន្តកើនឡើង ដោយក្នុងប្រទេសបារំាង បានកើនឡើងជាង១.៤០០នាក់ គិតត្រឹមថ្ងៃអង្គារ ដោយលើស១០.០០០នាក់ ដែលបានកត់សម្គាល់ ។ ជាមួយនឹងតួលេខនៃអ្នកស្លាប់១០.៣២៨នាក់ បារាំង បានក្លាយជាប្រទេសលំដាប់លេខ៣ នៅតំបន់អឺរ៉ុប ដែលត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់ជាង១០.០០០នាក់ បន្ទាប់ពីអ៊ីតាលី និងអេស្ប៉ាញ...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ថា យោងតាមការបូកសរុប របស់សាកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា ចំនួននៃអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅទូទាំងពិភពលោក មានរហូតដល់ជាង៨០.០០០នាក់ គិតត្រឹមម៉ោង៣ល្ងាច ត្រូវនឹងម៉ោង១៩និង០០នាទីម៉ោងសកល នៅថ្ងៃអង្គារ ។ មជ្ឈមណ្ឌលប្រព័ន្ធវិទ្យាសាស្ត្រ និងវិស្វកម្ម នៅសាកលវិទ្យាល័យខាងលើបានបង្ហាញថា តួលេខថ្មីៗបានកើនឡើងដល់៨០.៧៥៩នាក់...
ភ្នំពេញ៖ ក្រោយរដ្ឋាភិបាលជប៉ុន បានសម្រេចដាក់ទីក្រុងតូក្យូ និងខេត្តចំនួន៦ គឺខេត្ត Kanagawa, Saitama, Chiba, Osaka, Hyogo និងខេត្ត Fukuoka ក្នុងគ្រាមានអាសន្នសម្រាប់រយៈពេល១ខែ ចាប់ពីថ្ងៃទី៨ ខែមេសា ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានអំពាវនាវប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ...
បរទេស៖ មនុស្សជាង ៦០០ នាក់នៅទូទាំងប្រទេស ត្រូវបានចោទប្រកាន់ ពីបទប្រឆាំង នឹងក្រឹត្យស្ថានភាពក្នុងគ្រាអាសន្ន ដែលបានដាក់ចេញ ក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩។ យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Prayuth Phetchakhun អ្នកនាំពាក្យរង នៃការិយាល័យអគ្គព្រះរាជអាជ្ញា...
វ៉ាស៊ីនតោន៖ យោងតាមគេហទំព័រ របស់សហស្ថាបនិករបស់ខ្លួន បានឱ្យដឹងថា ក្រុមជំនួយរបស់សហរដ្ឋអាមេរិក បានបញ្ជូនឧបករណ៍វេជ្ជសាស្រ្ត និងការស្តារនីតិសម្បទា ទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីព្យាបាលអ្នក ដែលមានពិការភាព ខាងការអភិវឌ្ឍកុមារ។ សហគមន៍ IGNIS បានបញ្ជូនកប៉ាល់ដឹកទំនិញ មួយពីសប្តាហ៍មុន ពីទីក្រុងឆ្នេរដាយលែនរបស់ចិន ទៅកាន់ទីក្រុងកំពង់ផែណាំប៉ូ កូរ៉េខាងជើងដែលផ្ទុកគ្រែព្យាបាល ឧបករណ៍ព្យាបាលរោគកុមារ និងរបស់របរផ្សេងៗទៀត។ លោកស្រីបានលើកឡើងថា “ឧបករណ៍វេជ្ជសាស្រ្ត...
បរទេស៖ សហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសចិនថា បានប្រើប្រាស់ការរាតត្បាត នៃវីរុសឆ្លងកូវីដ១៩ នៅលើពិភពលោក ដើម្បីពង្រីក “ ការទាមទារដោយខុសច្បាប់” របស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូង។ យោងតាមវែបសាយ Yahoo News ចេញផ្សាយ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ ដែលមានការព្រួយបារម្ភខ្លាំង គឺក្រសួងការបរទេសសហរដ្ឋអាមេរិក...