ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០១នាក់ទៀត និងបានរកឃើញករណីប្រភេទដែលតា ០៨នាក់ទៀត លើអ្នកជំងឺកំពុងសម្រាកព្យាបាល ។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៨នាក់ថ្មី និងមានករណីស្លាប់ចំនួន០១នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពត រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣,៧៥៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣,៥៤១នាក់ និងកំពុងសម្រាកព្យាបាល១៤៦នាក់ និងស្លាប់៦៩នាក់៕
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២១ នេះបានដឹកនាំក្រុមការងារ មន្ត្រីស្ថាប័នពាក់ព័ន្ធចុះពិនិត្យ តំបន់បិទខ្ទប់ក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ និងឃុំគោករវាង ស្រុកជើងព្រៃ នឹងបានដាក់វិធានការបន្ទាន់ ដល់អាជ្ញាធរពាក់ព័ន្ធដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យឆ្លងរាលដាល កាន់តែច្រើនបន្តទៀត ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណី វិជ្ជមានជំងឺកូវីដ-១៩ចំនួន ៩៧នាក់ថ្មី និងមានករណីជាសះស្បើយ ៣៣នាក់ បន្ថែមទៀតផងដែរ។
បរទេស៖ យោងតាមទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) ដែលទទួលបានដោយព័ត៌មាន NBC News គឺថា ចាប់តាំងពីថ្ងៃទី ១ ខែមីនាមក វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាង ១៥,១ លានដូស ត្រូវបានបោះចោល ដោយឱសថស្ថាន និងរដ្ឋាភិបាលនៃរដ្ឋនានា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា...
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត រៀបចំចាត់ចែង សំអាតអនាម័យ បរិស្ថានក្នុងសាលានានា នៅមូលដ្ឋានរបស់ខ្លួនឲ្យបានស្អាត ដើម្បីត្រៀមបើកសាលារៀនឡើងវិញ ទៅតាមបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ខណៈសាលាមួយចំនួន ដែលដាក់អ្នកជំងឺកូវីដ-១៩ នឹងត្រូវបញ្ជូនទៅកន្លែងព្យាបាលអ្នកជំងឺនេះ នៅមជ្ឈមណ្ឌលព្រីមៀរ សែនសុខវិញ ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២២នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ៣៧នាក់ ។ ក្នុងនោះ ក្រុងកំពង់ចាម ០២នាក់, ស្រុកកំពង់សៀម ០១នាក់, ស្រុកកងមាស ០១នាក់, ស្រុកកោះសូទិន ០១នាក់, ស្រុកចំការលើ...
វ៉ាស៊ីនតោន៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងការពារជំងឺកូវីដ-១៩ Moderna បានស្នើសុំឱ្យរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) អនុញ្ញាតឱ្យប្រើវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី ៣ របស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA កំពុងពិចារណាលើការចាក់វ៉ាក់សាំង Pfizer-BioNTech ប៉ុន្តែរហូតមកដល់ពេលនេះអនុញ្ញាតឱ្យតែមនុស្ស ដែលមានប្រព័ន្ធការពារខ្សោយ ចុះខ្សោយ ដើម្បីទទួលបានថ្នាំវ៉ាក់សាំង Moderna...
បរទេស៖ យោងតាមការប្រកាសរបស់ UNICEF កាលពីថ្ងៃពុធម្សិលមិញ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបដិសេធទទួលយកវ៉ាក់សាំង Sinovac ទាំង៣លានហើយបញ្ជាក់ថា គួរតែបញ្ចូនវាទៅកាន់ប្រទេស ដែលទទួលរងគ្រោះធ្ងន់ធ្ងរវិញល្អជាង។ ប្រទេសដែលឯកោមួយនេះ បែរជាបានចង្អុលបង្ហាញអំពី ការផ្គត់ផ្គង់វ៉ាក់សាំងសកល ដែលនៅមានចំនួនកំណត់នៅឡើយ ព្រមទាំងការបន្តកើនឡើង នៃមេរោគនៅកន្លែងផ្សេងទៀត លើលោកផងដែរ នេះបើយោងតាមការបញ្ជាក់បន្ថែម ដោយប្រភពដដែលនេះ។ គួរឲ្យដឹងដែរថា មកដល់ពេលនេះកូរ៉េខាងជើង...
ភ្នំពេញ ៖ក្រសួងសុខាភិបាលកម្ពុជា បានប្រកាស បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤១៦នាក់ទៀត ជាសះស្បើយចំនួន៣៨៦នាក់ និងស្លាប់ចំនួន១២នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន ៣០៤នាក់ និងអ្នកដំណើរពីបរទេសចំនួន ១១២នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៩៣ ៩២៦នាក់ អ្នកជាសះស្បើយចំនួន៨៩ ៥០០នាក់ និងអ្នកស្លាប់ចំនួន១ ៩២៨នាក់៕