ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៧២នាក់ថ្មី ខណៈមានករណីជាសះស្បើយ ចំនួន១០នាក់ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៥.៩១៨នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន...
បរទេស៖ មន្ទីរបញ្ចកោណ តាមសេចក្តីរាយការណ៍ កំពុងតែត្រៀមរៀបចំ បញ្ជូនក្រុមការងារជួយផ្នែក វេជ្ជសាស្ត្ររហូតដល់ទៅចំនួន ៥ក្រុម ដើម្បីប្រយុទ្ធប្រឆំាងនឹងជម្ងឺកូវីដ១៩ នៅខាងក្នុងទឹកដី នៃសហរដ្ឋអាមេរិក។ មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារសប្ដាហ៍នេះថា ក្រុមការងារទាំងនោះ នឹងរួមបញ្ចូលទាំងបុគ្គលិក វេជ្ជសាស្ត្រប្រហែល ២០នាក់ ដែលមានទាំងវេជ្ជបណ្ឌិត គិលានុប្បដ្ឋាយិកា...
បរទេស៖ នាយកដ្ឋានសុខាភិបាលរបស់ថៃ ណែនាំឱ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដល់យុវជនអាយុ ១២-១៨ ឆ្នាំដែលមានជំងឺរ៉ាំរ៉ៃ ចំពេលមានការព្រួយបារម្ភ ពីការកើនឡើងនៃការឆ្លងមេរោគ នៅក្នុងក្រុមអាយុនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អគ្គនាយក Suwannachai Wattanayingcharoenchai បាននិយាយកាលពីថ្ងៃអង្គារថា ការឆ្លងមេរោគ...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណី វិជ្ជមានជំងឺកូវីដ១៩ ចំនួន៤៤នាក់ និងជាសះស្បើយចំនួន ១៤១នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៩៩៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.០៥៥នាក់ និងកំពុងសម្រាកព្យាបាល៨៥២នាក់ ស្លាប់៨៩នាក់៕
ភ្នំពេញ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៦៨៩នាក់ថ្មី និងមានករណីជាសះស្បើយចំនួន១៩៤នាក់។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៧១នាក់ថ្មី និងមានករណីជាសះស្បើយ៨៨នាក់ និងស្លាប់ម្នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៩១៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.៧៣០នាក់ និងកំពុងសម្រាកព្យាបាល១.១២៥នាក់ ស្លាប់៦១នាក់៕
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានដកស្រងនូវ ប្រសាសន៍របស់លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន មកបង្ហាញថា ការស្វែងរកប្រភពដើម នៃជំងឺវីរុសកូវីដ១៩ គួរតែផ្អែកលើមូលដ្ឋានគ្រឹះវិទ្យាសាស្ត្រ មិនគួរធ្វើឲ្យក្លាយទៅជាឧបករណ៍ ក្នុងការចោទប្រកាន់គ្នា ទៅវិញទៅមក ឬឧបករណ៍នយោបាយឡើយ។ នេះមិនមែនជាលើកទី១ទេ ដែលប្រទេសចិន បានចេញមុខបញ្ជាក់ពីជំហររបស់ខ្លួន ក្នុងការចូលរួមស្វែងរកប្រភពដើម នៃជំងឺវីរុសកូវីដ១៩។ យោងតាមស្ថានទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៨...
ភ្នំពេញ៖ កម្ពុជា នឹងនាំយកថវិកា និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន ជាការបរិច្ចាគរបស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា ទៅប្រគល់ជូនរដ្ឋាភិបាល សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១ស្អែកនេះ ខណៈសម្តេចតេជោ ក៏បានបរិច្ចាគ ២០ម៉ឺនដុល្លារទៀត ជួយមីយ៉ាន់ម៉ា សម្រាប់ជំនួយមនុស្សធម៌អាស៊ាន តាមរយៈមជ្ឈមណ្ឌលអាស៊ាន សម្រាប់សម្របសម្រួលជំនួយមនុស្សធម៌...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន៦៤នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន៧៧នាក់និងស្លាប់ ចំនួន៤នាក់ ក្នុងមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ និងមកពីខេត្តកណ្ដាល នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៦៤នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែសីហា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៣៥នាក់ថ្មី ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៩៥២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៩១៤នាក់ និងកំពុងសម្រាកព្យាបាល៩៤៩នាក់ ស្លាប់៨៩នាក់៕