ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៩៨នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៥០នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ មកពីរាជធានីភ្នំពេញ ចំនួន១នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៥៦៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ...
ភ្នំពេញ៖ ដោយមានការកែប្រែកម្មវិធី វ៉ាក់សាំង Oxford AstraZeneca ជាជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ជូនរាជរដ្ឋាភិបាលកម្ពុជា នឹងដឹកមកដល់កម្ពុជា នៅរសៀលថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២១វិញ។ នេះបើយោងតាម ការចុះផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា។ តាមកម្មវិធីដែលបានគ្រោងទុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...
ប៉េកាំង៖ អាជ្ញាធរចិនបានប្រកាសនៅថ្ងៃអង្គារនេះ ពីការធ្វើតេស្តរកមេរោគកូរ៉ូណាដ៏ធំនៅទីក្រុងវូហាន ខណៈការរីករាលដាលនៃជំងឺកូវីដ -១៩ មានលក្ខណៈខុសពីធម្មតា បានទៅដល់ទីក្រុងដែលជំងឺនេះត្រូវបានរកឃើញដំបូងនៅចុងឆ្នាំ ២០១៩ ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ទីក្រុងវូហា ដែលមានប្រជាជនចំនួន ១១ លាននាក់នៅភាគកណ្តាលប្រទេសចិន គឺជាទីក្រុងថ្មីបំផុតដែលត្រូវឆ្លង កាត់ការធ្វើតេស្តទូទាំងទីក្រុង។ ករណីឆ្លងវីរុសចំនួនបីត្រូវបានបញ្ជាក់នៅទីក្រុងនេះកាលពីថ្ងៃចន្ទ...
រៀងច័ន្ទ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ថា រដ្ឋាភិបាលឡាវ បានសម្រេចនឹងបន្ថែមពេលវេលានៃការបិទខ្ទប់ទូទាំងប្រទេសរហូតដល់ថ្ងៃទី១៨ ខែសីហា ខណៈដែលករណីឆ្លងជំងឺកូវីដ-១៩បានបន្តកើនឡើង ។ លោក Thipphakone Chanthavongsa អនុប្រធានការិយាល័យគណៈរដ្ឋមន្ត្រី បានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានីវៀងច័ន្ទរបស់ប្រទេសឡាវ នៅថ្ងៃអង្គារនេះថា ការបិទប្រទេសនឹងត្រូវបន្តទៀត ខណៈដែលស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសឡាវ មិនទាន់អាចគ្រប់គ្រាស្ថានការបាននៅឡើយទេ និងស្ថានភាពប្រទេសជិតខាងនៅតែមានហានិភ័យ ។...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៣៩នាក់ថ្មី ខណៈមានករណីជាសះស្បើយ៤៣នាក់ និងស្លាប់ចំនួន៣នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.១០៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៣១៣នាក់ និងកំពុងសម្រាកព្យាបាល៧៤០នាក់ ស្លាប់៥៦នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៩៤នាក់ថ្មី និងមានករណីជាសះស្បើយ៤០នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៦៨៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.១៤៣នាក់ និងកំពុងសម្រាកព្យាបាល១.៤៩៩នាក់ ស្លាប់៤៥នាក់៕
ភ្នំពេញ៖ រដ្ឋបាល ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៦៥នាក់ថ្មី និងមានករណី អ្នកជាសះស្បើយ៩នាក់ ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់ អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោល សូមធ្វើចត្តាឡីស័ក...
Update : អាឡឺម៉ង់ បើកយុទ្ធនាការ ចាក់វ៉ាក់សាំង ដល់ក្មេងៗ អាយុពី១២ ដល់១៧ ឆ្នាំដែរ ចាប់ពីខែកញ្ញានេះទៅ ដើម្បីបង្ការរីករាលដាលបន្ថែម ជំងឺកូវីដ១៩ នេះបើតាម ក្រសួងសុខាភិបាល អាឡឺម៉ង់ ដែលកំពុងមានការព្រួយពី មេរោគបំលែងខ្លួន ថ្មី ឈ្មោះ Delta។ (AFP)
Update: អាជ្ញាធរទីក្រុងវូហាន ដែលជាទីក្រុងកណ្តាល ប្រទេសចិន ដែលជាកន្លែងមាន មេរោគឆ្លង បាននិយាយថា ពួកគេកំពុងចាប់ផ្តើម យ៉ាងឆាប់រហ័ស នូវការធ្វើតេស្តិ៍ អាស៊ីតនុយក្លេអិច នៃប្រជាជនទាំងអស់” មួយថ្ងៃបន្ទាប់ពីរកឃើញ ករណីចំនួន ៧ ដែលជាការឆ្លង ក្នុងស្រុកដំបូង ក្នុងរយៈពេល ជាងមួយឆ្នាំ។
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួន៩៧នាក់ថ្មី ខណៈជាសះស្បើយចំនួន៩០នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៦២៥នាក់ បានព្យាបាលជាសះស្បើយចំនួន២៤០៦នាក់ ស្លាប់៤៩នាក់ និង២២១៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប...