Covid-19

ឡាវ សម្រេចបិទខ្ទប់​​ ទូទាំងប្រទេសរហូតដល់ថ្ងៃ១៨ សីហា

រៀងច័ន្ទ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ថា រដ្ឋាភិបាលឡាវ បានសម្រេចនឹងបន្ថែមពេលវេលានៃការបិទខ្ទប់ទូទាំងប្រទេសរហូតដល់ថ្ងៃទី១៨ ខែសីហា ខណៈដែលករណីឆ្លងជំងឺកូវីដ-១៩បានបន្តកើនឡើង ។

លោក Thipphakone Chanthavongsa អនុប្រធានការិយាល័យគណៈរដ្ឋមន្ត្រី បានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានីវៀងច័ន្ទរបស់ប្រទេសឡាវ នៅថ្ងៃអង្គារនេះថា ការបិទប្រទេសនឹងត្រូវបន្តទៀត ខណៈដែលស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសឡាវ មិនទាន់អាចគ្រប់គ្រាស្ថានការបាននៅឡើយទេ និងស្ថានភាពប្រទេសជិតខាងនៅតែមានហានិភ័យ ។

បច្ចុប្បន្នេះ នៅទូទាំងប្រទេសបានបិទខ្ទប់ ដែលបានស្នើឡើងកាលពីថ្ងៃទី១៩ ខែកក្កដា ដែលនឹងអស់សុពលភាពនៅថ្ងៃអង្គារនេះ ។

គណៈកម្មាធិការអន្តរាគមន៍ជាតិ ទប់ស្កាត់ និងត្រួតពិនិត្យជំងឺកូវីដ-១៩ កាលពីថ្ងៃអង្គារ បានរាយការណ៍មកថា មានករណីនាំចូលថ្មីចំនួន២៣៧នាក់ និងករណីក្នុងស្រុកចំនួន១៣នាក់ ។

ក្នុងចំណោមករណីអ្នកនាំចូល ចំនួន៧៨នាក់ត្រូវបានគេរាយការណ៍ថា នៅរដ្ឋធានីវៀងច័ន្ទ របស់ប្រទេសឡាវ ហើយ៦៣នាក់នៅខេត្ត Savannakhet និង៤៨នាក់នៅខេត្ត Champasak ហើយ៣០នាក់នៅខេត្ត Khammuanនិង១៦នាក់នៅខេត្ត Saravan និង២នាក់ នៅខេត្ត វៀងច័ន្ទ ។

គិតត្រឹមថ្ងៃអង្គារ សរុបអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសឡាវ បានកើនឡើងដល់៧.០១៥នាក់ ដែលមានអ្នកស្លាប់ចំនួន៧នាក់ ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top