ភ្នំពេញ៖ ទោះបីជាមានការខិតខំពីអាជ្ញាធរ គ្រប់ជាន់ថ្នាក់ ក្នុងការទប់ស្កាត់នូវការចម្លងជំងឺកូវី១៩ យ៉ាងណាក្ដី ក៏មិនអាចទប់ស្កាត់បាន១០០%នោះដែរ ប្រសិនបើគ្មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប។ជាក់ស្ដែងក្រោយពីរាជរដ្ឋាភិបាល បានចេញសេចក្ដីសម្រេចបិទខ្ទប់ខេត្តចំនួន៨ និងបិទព្រំដែនជាមួយភាគីថៃ កាលពីថ្មីៗនេះក្នុងគោលបំណងទប់ស្កាត់ ការចម្លងវីរុសកូវីដ១៩ បំប្លែងថ្មី ប្រភេទDelta ចូលក្នុងសហគមន៍ យ៉ាងណាក៏ដោយ ប៉ុន្ដែវានៅតែលេចចេញមកតាមបណ្ដារាជធានី-ខេត្តមួយចំនួនរួចស្រេច ទៅហើយ។ ជាក់ស្ដែងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បើយោងតាមប្រភពពីរដ្ឋបាលរាជធានី-ខេត្តមួយចំនួន បានឱ្យដឹងថា...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ-១៩ បានណែនាំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលរាជធានី-ខេត្ត ត្រូវអនុវត្តយុទ្ធនាការ អប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋ ក្រោមប្រធានបទ «រួមគ្នាទទួល ខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូដ-១៩»។ លោក បន្ដថា ការបណ្ដុះបណ្ដាលប្រជាពលរដ្ឋនេះ ដើម្បីជំរុញការទទួលខុសត្រូវរបស់បុគ្គល...
ភ្នំពេញ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាស ពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២០២នាក់ថ្មី និងមានករណីអ្នកជាសះស្បើយ ១០៩នាក់ ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏អំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្អាកដំណើរការជាបណ្តោះអាសន្ន នូវមណ្ឌលផ្តល់សេវាសាធារណៈ ក្នុងទីស្តីការក្រសួង (តាមបណ្តោយផ្លូវ ជា សុផារ៉ា) រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២-១៦ ខែសីហា ឆ្នាំ២០២១ ខាងមុខ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩៕
បរទេស៖ យោងតាមការបញ្ជាក់របស់មន្ត្រីជំនាញ កំពូលរបស់អាមេរិកលោក Dr. Anthony Fauci កាលពីចុងសប្តាហ៍កន្លងទៅនេះបានលើក ឡើងថាប្រទេសអាមេរិកនឹងមិនធ្វើការ បិទប្រទេសសាជាថ្មីឡើយទោះ បីជាស្ថានភាពកំពុងធ្លាក់ចុះកាន់តែ អាក្រក់បំផុតដោយសារ បញ្ហាកូវីដពូជថ្មី Delta Variant ក្តី។ លោក Fauci បានថ្លែងបញ្ជាក់ប្រាប់ក្រុមការងាររបស់ ABC ថាកូវីដពូជថ្មីដែលកំពុងរីករាលដាលប៉ុន្តែធៀបទៅនឹងចំនួនពលរដ្ឋអាមេរិក ដែលបានទទួលវ៉ាក់សាំងមានន័យ ថាអាមេរិកនឹង...
ហ្សាកាតា៖ ចំនួនករណីឆ្លងជំងឺកូវីដ-១៩ នៅឥណ្ឌូនេស៊ីបានកើនឡើង ៣០,៧៣៨ករណី ក្នុងរយៈពេលមួយថ្ងៃសរុបកើនឡើងដល់ ៣,៤៤០,៣៩៦ ករណី ដោយចំនួនអ្នកស្លាប់បានបន្ថែម ១៦០៤ នាក់ សរុបកើនឡើងដល់ ៩៥,៧២៣ នាក់។ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះអ្នកជំងឺដែលបានជាសះស្បើយចំនួន ៣៩,៤៤៦ នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ដោយធ្វើឱ្យចំនួនសរុបនៃការជាសះស្បើយពីជំងឺរាតត្បាតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កើនឡើងដល់ ២,៨០៩,៥៣៨ នាក់...
ហាណូយ៖ យោងតាម ក្រសួងសុខាភិបាលវៀតណាម បានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៨,៦២០ ករណី រួមទាំងការឆ្លងក្នុងស្រុកចំនួន ៨,៥៩៧ ករណី និងករណីនាំចូលចំនួន ២៣ ករណី។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួបានឲ្យដឹងថា ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ការឆ្លងថ្មីនេះបានធ្វើឱ្យចំនួនសរុបដល់ ១៥៤,៣០៦ ករណី ដែលយ៉ាងហោចណាស់...
ប៉េកាំង៖ សហការលើការតាមដានប្រភពដើមនៃមេរោគគឺជាការទទួលខុសត្រូវរបស់មនុស្សគ្រប់រូប” ហើយការស្រាវជ្រាវបែបនេះគួរតែត្រូវបានធ្វើឡើងនៅទូទាំងពិភពលោក នេះបើយោងតាមការលើកឡើងរបសឯកអគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសអ៊ីតាលីលោក លី ជុនហួ។ ឯកអគ្គរដ្ឋទូតរូបនេះបានសរសេរនៅក្នុងអត្ថបទមួយ ដែលត្រូវបានបោះពុម្ពផ្សាយនៅថ្ងៃព្រហស្បតិ៍នៅក្នុងកាសែតការទូត ដែលជាកាសែតតាមអ៊ីនធឺណិតឲ្យដឹងថា“ ជំងឺរាតត្បាតកូវីដ -១៩ បានរាលដាលពាសពេញពិភពលោកអស់រយៈពេលជាងមួយឆ្នាំហើយ ដែលបណ្តាលឱ្យមានរបួសយ៉ាងធ្ងន់ធ្ងរដល់ប្រទេសទាំងអស់” ។ ដោយកត់សម្គាល់ថា ទាំងប្រទេសចិន និងអ៊ីតាលីបានចែករំលែកព័ត៌មានយ៉ាងសកម្ម និងសហការជាមួយអង្គការសុខភាពពិភពលោក (WHO) ដើម្បីស្វែងរកប្រភពដើមនៃមេរោគនេះ លោក...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៨នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥២នាក់ និងស្លាប់ចំនួន០២នាក់ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺ...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ថា ប្រទេសថៃឡង់ដ៏ បានប្រកាស នៅថ្ងៃអាទិត្យនេះថា នឹងបង្កើនវិធានការនៃការត្រួតពិនិត្យ ដើម្បីទប់ស្កាត់ជំងឺឆ្លងរាតត្បាត នៅរដ្ឋធានីបាងកក និងតំបន់ដែល រងគ្រោះរហូតដល់ចុងខែសីហា ដែលរលកនៃការផ្ទុះជំងឺបង្កគ្រោះភ័យខ្លំាង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងលើស ពី៦០០.០០០នាក់ ។ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ-១៩ចំនួន ១៨.០២៧នាក់ ក្នុងុអំឡុងពេល...