Covid-19

ឥណ្ឌូនេស៊ី មានករណីឆ្លងប្រចាំថ្ងៃជាង ៣ម៉ឺនករណី និងស្លាប់ជាង ១៦០០នាក់ ក្នុងរយៈពេលត្រឹម ២៤ម៉ោង



ហ្សាកាតា៖ ចំនួនករណីឆ្លងជំងឺកូវីដ-១៩ នៅឥណ្ឌូនេស៊ីបានកើនឡើង ៣០,៧៣៨ករណី ក្នុងរយៈពេលមួយថ្ងៃសរុបកើនឡើងដល់ ៣,៤៤០,៣៩៦ ករណី ដោយចំនួនអ្នកស្លាប់បានបន្ថែម ១៦០៤ នាក់ សរុបកើនឡើងដល់ ៩៥,៧២៣ នាក់។

ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះអ្នកជំងឺដែលបានជាសះស្បើយចំនួន ៣៩,៤៤៦ នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ដោយធ្វើឱ្យចំនួនសរុបនៃការជាសះស្បើយពីជំងឺរាតត្បាតនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កើនឡើងដល់ ២,៨០៩,៥៣៨ នាក់ នេះបើយោងតាមក្រសួង។

បច្ចុប្បន្ននេះរដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងអនុវត្តគម្រោងការរឹតត្បិតសកម្មភាព សហគមន៍ ដែលមានច្រើនថ្នាក់ ដែលត្រូវបានគេស្គាល់ថា PPKM ក្នុងគោលបំណងកាត់បន្ថយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃរបស់ខ្លួន។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួងសុខាភិបាលឥណ្ឌូនេស៊ី បានរាយការណ៍ថារហូតមកដល់បច្ចុប្បន្ននេះ មនុស្សយ៉ាងតិច ២០,៦៧ លាននាក់នៅក្នុងប្រទេសបានទទួលវ៉ាក់សាំងចំនួន ២ ដូស ហើយចំនួនអ្នកដែលត្រូវបានចាក់ថ្នាំលើកដំបូងមានរហូតដល់ ៤៧,៤៧ លាននាក់៕

ដោយ ឈូក បូរ៉ា

To Top