«វីរុសគឺធ្លាយចេញពីមន្ទីរពិសោធន៍ក្រុងវូហាន» នេះជាការលើកឡើងច្រំដែលៗធ្វើឱ្យគេស្តាប់ឡើងទ្រាន់របស់បស្ចិមប្រទេសមួយចំនួនបើទោះបីជាក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោកបានសិក្សាស្រាវជ្រាវនៅក្រុងវូហានផ្ទាល់ហើយសន្និដ្ឋានថា«វាមានលទ្ធភាពស្ទើរតែសូន្យដែលវីរុសបានធ្លាយចេញពីមន្ទីរពិសោធន៍ក្រុងវូហាន»ដែលជាការបង្ហាញភស្តុតាងខាងវិទ្យាសាស្ត្រដ៏ប្រចក្សដើម្បីច្រានចោលការលើកឡើងខាងលើនេះក្តី ។ យ៉ាងណាមិញ យើងឃើញថាបស្ចិមប្រទេសមួយចំនួន ពិសេសប្រទេសដែលស្ថិតក្រោមឥទ្ធិពលរបស់អាមេរិកមិនខ្វល់ពីអ្វីដែលជាភស្តុតាងវិទ្យាសាស្ត្រនេះទេ គិតតែពីការស្រែកបន្ទោរហៃអើតាមតែអាមេរិកយ៉ាងងងឹតងងល់ ។ តាមច្បាប់កំណត់របស់អង្គការសុខភាពពិភពលោក ការដាក់ឈ្មោះឱ្យវីរុសប្រភេទថ្មីមិនត្រូវពាក់ព័ន្ធនឹងឈ្មោះប្រទេស តំបន់ឬជាតិសាសន៍ណាមួយនោះទេ ក្នុងន័យចៀសវាងកើតមានការរើសអើង ។ ក៏ប៉ុន្តែយើងឃើញថា បើទោះបីជាអង្គការសុខភាពពិភពលោកបានដាក់ឈ្មោះផ្លូវការឱ្យវីរុសកូរ៉ូណាថ្មីថា «វីរុសកូវីដ-១៩»ហើយក្តី ក៏លោកត្រាំដែលជាអតីតប្រធានាធិបតីអាមេរិកនៅតែហៅវីរុសនេះថា «វីរុសចិន»ឬ«វីរុសវូហាន»នៅកន្លែងសាធារណៈនានាដដែល ។ នេះបានសឱ្យឃើញពីចរិតរើសអើង អនុត្តរភាពនិងមិនគោរពក្រមអន្តរជាតិរបស់ថ្នាក់ដឹកនាំអាមេរិក ។...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្មីៗនេះបានចេញសេចក្ដីសម្រេចស្ដីពីការបង្កើត ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩៕
បាងកក៖ ប្រទេសថៃ បានរាយការណ៍ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៤,១៥០ករណី ដោយថយចុះពីកំណត់ត្រាថ្មីចំនួន ១៥,៣៧៦ នៅក្នុងថ្ងៃមុន ហើយបច្ចុប្បន្ន ថៃ ហាក់ដូចជាកំពុងធ្លាក់ ក្នុងវិបត្ដិជំងឺរាតត្បាតធ្ងន់ធ្ងរ ដោយមន្ទីរពេទ្យពោរពេញ ទៅដោយអ្នកជំងឺ។ ការឆ្លងថ្មីបានសម្គាល់ថ្ងៃទី១១ ជាប់គ្នាដោយមានករណីឆ្លងលើសពី ១០,០០០ ករណី ដែលចំនួនសរុបនៃ អ្នកឆ្លងជំងឺបានកើនឡើងដល់ ៥២៦,៨២៨ នេះបើយោងតាមមជ្ឈមណ្ឌល...
បរទេស៖ យោងតាមការអះអាងរបស់លោកស្រី Ursula Von der Leyen ប្រធានគណកម្មការសហភាពអ៊ឺរ៉ុប នៅថ្ងៃអង្គារ បានបញ្ជាក់ថា ពលរដ្ឋពេញវ័យនៅប្លុកអ៊ឺរ៉ុប ប្រមាណជា ៧០ភាគរយ មកដល់ពេលនេះគឺទទួលបានវ៉ាក់សាំង ដូសដំបូងរួចរាល់ហើយ។ លោកស្រី Von der Leyen បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ឺរ៉ុបបានសម្រេចទៅតាមពាក្យសន្យា របស់ខ្លួនទាំងកិច្ចការងារ ផ្គត់ផ្គង់វ៉ាក់សាំងផងនោះគឺ...
ភ្នំពេញ ៖ អនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ តាមលិខិតផ្សព្វផ្សាយ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហាញទីតាំងចំនួន ១០៥កន្លែង សម្រាប់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ១២-១៧ឆ្នាំ ក្នុងសង្កាត់ទាំងអស់ នៃខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ។ សូមជំរាបជូនថា ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដល់កុមារអាយុ១២-១៧ឆ្នាំ សម្រាប់...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧៦៦នាក់ទៀត ជាសះស្បើយចំនួន៩៦៧នាក់ និងស្លាប់ចំនួន១៥នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៤៥៩នាក់ និងអ្នកដំណើរពីបរទេសចំនួន៣០៧នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៧៥១៥២ នាក់ អ្នកជាសះស្បើយចំនួន៦៧៦៩២ នាក់ និងអ្នកស្លាប់ចំនួន១៣៣៩នាក់៕
ភ្នំពេញ៖ លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានជឿជាក់ថា ចិន កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្តារសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា អំឡុងពេល និងក្រោយកូវីដ-១៩ ខណៈកម្ពុជា ប្រកាន់ខ្ជាប់គោលនយាបាយចិនតែមួយ។ ក្នុងពិធីបើកវេទិកាកម្រិតខ្ពស់ នៃធនាគារខួរក្បាល កម្ពុជា-ចិន លើកទី២ «ដំណើរឆ្ពោះទៅកាន់ដំណាក់កាល នៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន»...
បរទេស៖ គិតត្រឹមថ្ងៃអង្គារ ទីក្រុងតូក្យូដែលជាម្ចាស់ផ្ទះ នៃព្រឹតិ្តការណ៍កីឡាអូឡាំពិក ត្រូវបានគេដឹងថា បានរកឃើញករណី ឆ្លងកូវីដថ្មីដល់ទៅ ២ ៨៤៨នាក់ហើយគិតចាប់តាំងតែពីថ្ងៃដែល ចាប់ផ្តើមដំបូងនៃកម្មវិធី។ សារព័ត៌មានក្នុងស្រុក បានចេញផ្សាយថាអជ្ញាធររបស់ ទីក្រុងបានព្រមាន និងស្នើសុំបន្ថែមចំនួនគ្រែពេទ្យបន្ថែមទៀត នៅក្នុងទីក្រុងដោយសារតែ ករណីឆ្លងកូវីដដោយពូជថ្មី Delta Variant នឹងមានចំនួនកាន់តែច្រើនឡើងជាមិនខាន។ គួរឲ្យដឹងដែរថា កន្លងមកជប៉ុនបានគេចខ្លួនរួចចេញ ពីស្ថានភាពឆ្លងយ៉ាងរង្គាលដូចជា...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៨នាក់ថ្មី ខណៈមានករណី ជាសះស្បើយ ចំនួន៧១នាក់ និងស្លាប់ចំនួន៣នាក់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាកថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩...
NAKHON RATCHASIMA៖ ប្តីប្រពន្ធមួយគូ បានដឹកបុរសចំណាស់ម្នាក់ អាយុ ៨០ ឆ្នាំ ដែលពួកគេហៅថា“ ឪពុក” មកទម្លាក់ចោលនៅវត្តមួយក្នុងស្រុក Bua Lai ហើយបានបើកឡានចេញ ដោយក្រោយមក បុរសចំណាស់ខាងលើ ត្រូវបានគេបញ្ជាក់ថាបានឆ្លងជំងឺ Covid-19 ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧...