កូឡាឡាំពួរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ម៉ាឡេស៊ី បានកត់ត្រាចំនួនថ្មីនៃអ្នកស្លាប់តែក្នុង ១ថ្ងៃប៉ុណ្ណោះ គឺមានចំនួន ២០៧នាក់ ដែលជាតួលេខខ្ពស់បំផុត គិតត្រឹមថ្ងៃចន្ទ ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់ ៨.២០១នាក់ ។ លោក Noor Hisham Abdullah អគ្គនាយកនៃក្រសួងសុខាភិបាល...
បាងកក៖ នៅពេលដែលប្រទេសថៃបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ របស់ខ្លួននៅថ្ងៃទី២៨ ខែកុម្ភៈ វាត្រូវបានបង្កើតឡើងដោយមានជំនាញវិជ្ជាជីវៈ ប៉ុន្ដែបច្ចុប្បនេះកម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិថៃ កំពុងប្រឈមនឹងកង្វះការផ្គត់ផ្គង់ ហើយគ្មានពេលវេលាចែកចាយច្បាស់លាស់នោះទេ។ លោក Anutin Charnvirakul រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចាក់វ៉ាក់សាំងដូសដំបូងដោយស្នាមញញឹមនៅពីមុខកាមេរ៉ា។ លោកបានបង្ហាញសញ្ញាជ័យជំនះនៅពេលវ៉ាក់សាំងផលិតដោយចិន ពីក្រុមហ៊ុនស៊ីណូវាក់ ត្រូវបានចាក់ចូលទៅក្នុងដៃរបស់លោក។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ត្រូវបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ និងអបអរសាទរដោយនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូឆា...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងឆ្លើយតបជំងឺ បានឲ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ី បានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៣.២៣៩នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លង ទូទាំងប្រទេសបានកើនឡើងដល់៦.១៤៩.៧៨០នាក់ ។ ចំនួនអ្នកស្លាប់នៅទូទាំងប្រទេសបានកើនឡើងពី ២២៧នាក់ដល់១៥៤.៦០១នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជាសះស្បើយពីជំងឺបានកើនឡើង ពី១៦.២០០នាក់ដល់៥.៥០៦.៨៣៤នាក់ ។ ម៉ូស្គូ ជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៧នាក់ថ្មី និងមានករណី ជាសះស្បើយ ចំនួន៤៦នាក់ និងស្លាប់ចំនួនម្នាក់ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩...
បរទេស៖ គណៈកម្មាធិការសុខភាពជាតិរបស់ចិន បាននិយាយនៅក្នុងរបាយការណ៍ ប្រចាំថ្ងៃមួយកាលពីថ្ងៃច័ន្ទថា ប្រទេសចិនបានរាយការណ៍ អំពីករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ចំនួន ៧០ករណី ក្នុងនោះមានករណីឆ្លង ៤០ ករណី ក្នុងសហគមន៍ ក្នុង ២៤ ម៉ោងចុងក្រោយនេះ។ យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងទាំង...
បរទេស៖ មនុស្សជិត ៣០០ នាក់នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ត្រូវបានគេពិន័យជាប្រាក់ចំនួនជាង ៦១០ លានដុង (២៦ ៥៨៨ ដុល្លារ) ពីបទរំលោភលើវិធានការ ត្រួតពិនិត្យរបស់ជំងឺកូវីដ-19 ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងដោយយោងតាមប៉ូលីសថា ការពិន័យត្រូវបានអនុវត្ត...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ១៦៦នាក់ថ្មី ក្នុងនោះ (១៣ករណី សហគមន៍ និង១៥៣ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយចំនួន ៣០នាក់ប ន្ថែមទៀត នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថា គិតត្រឹម ថ្ងៃទី២៦...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៦០នាក់ថ្មី និងមានករណីស្លាប់ចំនួន២នាក់បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១.៧៣០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.០៧៧នាក់ និងកំពុងសម្រាកព្យាបាល៦១៤នាក់ ស្លាប់៣៩នាក់៕
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ក្រុមការងារ ក៏ដូចជាអាជ្ញាធរ បានបន្តរកឃើញ ទីតាំងជាច្រើន ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មានការពាក់ព័ន្ធ ជាមួយអ្នកជំងឺកូវីដ៩។ ក្នុងនោះរួមមាន៖ ១/ហាងលក់សម្លៀកបំពាក់ Zendo សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៥៥ កែងផ្លូវលេខ៤៥៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមនអ្នកជំងឺ កូវីដ១៩...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញមេរោគ Delta ចំនួន៣៩ករណីទៀត លើអ្នកដំណើរមកពីបរទេស និងពលរដ្ឋក្នុងសហគមន៍។