បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលតាមដានស្ថានភាពកូវីដ-១៩ បានចេញរបាយការណ៍មួយឲ្យដឹងថា ប្រទេសថៃឡង់ដ៏ នៅថ្ងៃអាទិត្យនេះ បានចុះបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១៥.៣៣៥នាក់ ដែលជាថ្ងៃទី៩ ហើយដែលបានបង្ហាញលើតារាង នៃការកើនឡើងអ្នកឆ្លងប្រចាំ ថ្ងៃខ្ពស់បំផុតលើសពី ១០.០០០នាក់ ។ យោងតាមរបាយការណ៍របស់ មជ្ឈមណ្ឌលខាងលើបានឲ្យដឹងថា ក្នុងចំណោមករណីថ្មី ចំនួន១១.៧៥៩នាក់ ត្រូវបានរកឃើញនៅមន្ទីរពេទ្យ...
អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលគ្រប់គ្រង និងត្រួតពិនិត្យជំងឺប្រចាំទ្វីបអាហ្វ្រិក (Africa CDC)បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងទ្វីបអាហ្វ្រិក បានកើនឡើងដល់ ៦.៤១៥.៤១៣នាក់ គិតត្រឹមរសៀលថ្ងៃសៅរ៍ ។ មជ្ឈមណ្ឌល Africa CDC បានឲ្យដឹងថា ទីភ្នាក់ងារថែទាំសុខភាពពិសេស នៃសហភាពអាហ្វ្រិក...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាម បានឲ្យដឹងថា ប្រទេសវៀតណាម បានកត់ត្រា ចំនួននៃអ្នកឆ្លង ជំងឺកូវីដ-១៩ថ្មីចំនួន៧.៥៣១នាក់ គិតត្រឹមថ្ងៃអាទិត្យនេះ ក្នុងនោះបូករួមទាំងអ្នកឆ្លងក្នុងស្រុកចំនួន៧.៥២៥នាក់ និង៦នាក់ជាអ្នកនាំចូលពីខាងក្រៅ ។ ក្រសួងបានឲ្យដឹងថា ការឆ្លងថ្មីនាំឲ្យចំនួនអ្នកឆ្លងសរុប កើនឡើងដល់៩៨.៤៦៥នាក់ និងមានអ្នកស្លាប់ ចំនួន៣៧០នាក់...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានណែនាំមន្រ្តីក្រោមឱវាទ អនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ សុខាភិបាល ពេលចុះចាក់វ៉ាក់សាំង ជូនពលរដ្ឋតាមបណ្ដាខេត្ត។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរយ៉ាងដូចនេះថា «អង្គភាពនានានៃកងយោធពលខេមរភូមិន្ទ ដែលទទួលភារៈកិច្ច ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថាក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១៩៦នាក់ថ្មី ក្នុងនោះ (១ករណីសហគមន៍ និង១៩៥ ករណីនាំចូលពីប្រទេសថៃ) ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩សរុប ចំនួន៤.០១០នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៣.៧៣០នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៧៦នាក់ថ្មី និងមានករណីជាសះស្បើយចំនួន៩៤នាក់ និងស្លាប់ចំនួន ៣នាក់ នៅមូលដ្ឋានក្នុងស្រុកចំនួន១១ មកពីរាជធានីភ្នំពេញ ចំនួន១នាក់ និងមកពីខេត្តស្វាយរៀង ចំនួន ៦នាក់ ។ ក្នុងនោះរួមមាន៖ ១- ស្រុកព្រះសេ្ដច ចំនួន...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៣២នាក់ថ្មី ខណៈមានករណីជាសះស្បើយម្នាក់ និងស្លាប់២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១.៦៧០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.០៧៧នាក់ និងកំពុងសម្រាកព្យាបាល៥៥៦នាក់ ស្លាប់៣៧នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៥៥នាក់ថ្មី និងមានករណីជាសះស្បើយ៨៦នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,៥២៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១,៥៥៩នាក់ និងកំពុងសម្រាកព្យាបាល៩៣៧នាក់ ស្លាប់២៨នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួន៣២នាក់ថ្មី ខណៈមានករណីជាសះស្បើយ៦៦នាក់ និងស្លាប់ម្នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣៩នាក់ថ្មី ខណៈមានករណីស្លាប់ម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពតរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,៨៨៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២,៣៣៤នាក់ និងកំពុងសម្រាកព្យាបាល៥០៨នាក់ ស្លាប់៤១នាក់៕