បរទេស៖ នាយករដ្ឋមន្រ្តីថៃ លោក ស្រែថា ថាវីស៊ីន បានបន្តកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយក្រុមហ៊ុនអាមេរិកឈានមុខគេក្នុងសប្តាហ៍នេះ ដោយបានពិភាក្សាជាមួយប្រធានក្រុមហ៊ុន Tesla គឺមហាសេដ្ឋី Elon Musk តាមរយៈសន្និសីទពីចម្ងាយកាលពីថ្ងៃពុធ និងជាមួយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft នៅថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៣ ត្រូវបានរំពឹងនឹងទាបជាងការព្យាករពីដើមឆ្នាំបន្តិច ពោលគឺពី ៥,៥% មកត្រឹម ៥,៣% វិញ ដោយសារតែកំណើនវិស័យឧស្សាហកម្មយឺតជាងការរំពឹងទុក នៅក្នុងឆមាសទីមួយ។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាព នៃរបាយការណ៍សេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ។ របាយការណ៍របស់ ADB...
កាលពីថ្ងៃទី២ខែកញ្ញា កិច្ចប្រជុំកំពូលពាណិជ្ជកម្មសេវាកម្មសកលប្រទេសចិន នៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិន ឆ្នាំ២០២៣(CIFTIS) បានបើកធ្វើនៅទីក្រុងប៉េកាំង។ មេដឹកនាំកំពូលរបស់ប្រទេសចិនលោក Xi Jinping បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ និងបានចង្អុលបង្ហាញថាសេដ្ឋកិច្ចពិភពលោកនឹងរីកចម្រើននៅពេលដែលវាបើកចំហ ហើយនឹងធ្លាក់ចុះនៅពេលវាត្រូវបានបិទ។ ប្រទេសចិន នឹងជំរុញការបើកចំហកម្រិតខ្ពស់។ លោកបានអំពាវនាវឱ្យប្រទេសទាំងអស់លើពិភពលោកចែករំលែក នូវឱកាសជាប្រវត្តិសាស្ត្រសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្មសេវាកម្មពិភពលោក និងជំរុញសេដ្ឋកិច្ចពិភពលោកឱ្យដើរលើផ្លូវនៃការងើបឡើងវិញប្រកបដោយនិរន្តរភាព។ តើពាណិជ្ជកម្មសេវាកម្មមានតួនាទីអ្វីខ្លះក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក? តើចិននឹងចាត់វិធានការអ្វីខ្លះ ដើម្បីជំរុញសេដ្ឋកិច្ចអភិវឌ្ឍរបស់ប្រទេសខ្លួន និងសេដ្ឋកិច្ចពិភពលោក? តើពាណិជ្ជកម្មសេវាកម្មគឺជាអ្វី? ពាណិជ្ជកម្មសេវាកម្មមាន១២ប្រភេទដែលកំណត់ដោយអង្គការពាណិជ្ជកម្មពិភលោក...
ភ្នំពេញ ៖ ក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យ PropertyGuru Group ថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៣ ប្រកាសអ្នកឈ្នះពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី៨ ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់ក្រុមហ៊ុន CBRE Cambodia, Dewan Architects and Engineers, និង SALTO Systems។...
កំពង់ចាម ៖ អភិបាលរងខេត្តកំពង់ចាម លោក ហាន កុសល បានអះអាងថា ខេត្តកំពង់ចាមសំបូរទៅដោយធនធានមនុស្សមានសក្តានុពលសេដ្ឋកិច្ច ពោលគឺ រង្វង់ជីឌីភី កើនឡើង ៥% ក្នុងមួយឆ្នាំ នោះដោយសារមានក្រុមហ៊ុននិយោជកជាតិ និងអន្តរជាតិ ចូលមកដាក់ទុនវិនិយោគជាបន្តបន្ទាប់។ លោកអភិបាលរងខេត្ត បានលើកឡើងដូច្នេះនៅល្ងាចថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ថា លោក Mikhail Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ី បានថ្លែងកាលពីយប់ថ្ងៃអង្គារថា សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី កំពុងងើបឡើងវិញជាលំដាប់ពីផលប៉ះពាល់នៃទណ្ឌកម្ម និងបញ្ហាប្រឈមផ្សេងៗទៀត ជាមួយគ្នានេះដែរ នឹងមានកំណើនផលិតផលក្នុងស្រុកសរុប រឺហៅកាត់ថា ជីឌីភីចំនួន០,៦ភាគរយគិតនៅក្នុងរយៈពេល៥ដំបូងនៃឆ្នាំ២០២៣នេះ ។ នៅក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន...
ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យ លោកឧកញ៉ា ឃាង ពុទ្ធី បានអំពាវនាវដល់ភាគីពាក់ព័ន្ធជាអ្នកអនុវត្តច្បាប់ ត្រូវដាក់ទោសទណ្ឌឲ្យបានតឹងរឹងបំផុតចំពោះជនឆបោកអចលនទ្រព្យ ដោយកុំលើកលែងនិងបន្ទូរបន្ថយឲ្យសោះ ព្រោះបើពុំដូច្នេះទេ ជនទាំងនោះនឹងមិនរាងចាលឡើយ។ នេះជាការថ្លែងរបស់លោកក្នុងសិក្ខាសាលា ស្ដីពី “ហានិភ័យ និងដំណោះស្រាយ លើការប្រកបអាជីវកម្ម អចលនវត្ថុនៅកម្ពុជា នាពេលបច្ចុប្បន្ន” កាលពីថ្ងៃ១៧ មិថុនា ។ នាឱកាសនោះដែរលោកឧកញ៉ាក៏បានលើកជាសំណួរហាក់ងើយឆ្ងល់ដោយខ្លួនឯងថា...
ភ្នំពេញ ៖ ធនាគារពិភពលោក (WB) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជា កំពុងមានសន្ទុះស្វាហាប់ឆ្ពោះ ទៅការស្តារឡើងវិញពេញលេញ ដោយសារមានការជំរុញពីផ្នែកនាំចេញ និងពីកំណើន ក្នុងផ្នែកសេវាកម្ម និងកសិកម្ម។ ធនាគារពិភពលោក បានលើកឡើងដូច្នេះ នៅក្នុងរបាយការណ៍បច្ចុប្បន្នភាព អំពីសេដ្ឋកិច្ចកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ។ របាយការណ៍នេះបង្ហាញថា ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងឆ្នាំ ២០២២កន្លងទៅមានសភាពរឹងមាំ...
ពេលថ្មីៗកន្លងទៅនេះ ពេលចូលរួមសន្និសីទ រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាល ធនាគារកណ្តាល នៃប្រទេស G7 លោកស្រី Janet Yellen រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក បានអំពាវនាវឱ្យចាត់ “សកម្មភាពសម្របសម្រួល” ដើម្បីប្រឆាំងនឹងអ្វី ដែលហៅថា “ការគំរាមកំហែងខាងសេដ្ឋកិច្ច”របស់ចិន ។ នេះគឺជាពាក្យសម្តីដែល “ចោរស្រែកចាប់ចោរ” ។ តើអ្នកណាជាជើងចាស់ ក្នុងការបង្កការគំរាមកំហែង...
អាហ្សង់ទីន នឹងចំណាយសម្រាប់ការនាំចូលរបស់ចិន ជាប្រាក់យន់ ជំនួសឱ្យប្រាក់ដុល្លារអាមេរិក ដើម្បីការពារទុនបម្រុងបរទេស ដែលធ្លាក់ចុះរបស់ខ្លួន នេះបើតាមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលោក Sergio Massa បាននិយាយកាលពីថ្ងៃពុធ។ Massa បាននិយាយនៅក្នុងកិច្ចប្រជុំនៅទីក្រុង Buenos Aires ជាមួយឯកអគ្គរដ្ឋទូតចិន Zou Xiaoli ថា ប្រទេសអាមេរិកខាងត្បូងមួយនេះ នឹងអាច “រៀបចំបរិមាណនៃការនាំចូលជាប្រាក់យន់ (ស្មើនឹង)...