ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ៖ ក្រសួងទេសចរណ៍ បាននឹងកំពុងបន្តជំរុញផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុកជាមួយនឹងសកម្មភាពជាបន្តបន្ទាប់ដើម្បីធ្វើពិពិធកម្មកិត្តិនាមរបស់កម្ពុជា តាមរយៈការផ្សព្វផ្សាយម្ហូបអាហារខ្មែរ និងគោលដៅអេកូទេសចរណ៍នានារបស់ព្រះរាជាណាចក្រកម្ពុជា។ វិស័យទេសចរណ៍ គឺជាសសរស្តម្ភមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ហើយវិស័យនេះបានទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ ដូចគ្នានឹងវិស័យទេសចរណ៍នៅកម្រិតសកល។ ខណៈដែលការធ្វើដំណើរអន្តរជាតិនៅតែមិនទាន់ប្រាកដប្រជា ក្រសួងទេសចរណ៍បាននឹងកំពុងបន្តពង្រឹងចំណាប់អារម្មណ៍ប្រជាជនដែលរស់ក្នុងប្រទេសលើភាពទាក់ទាញរបស់តំបន់ទេសចរណ៍ក្នុងស្រុក។ ជាមួយនឹងជំនួយហិរញ្ញប្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD និងកិច្ចសហការជាមួយក្រុមហ៊ុនប្រឹក្សាយោបល់ Redhill Communications ក្រសួងទេសចរណ៍បាននឹងកំពុងចាប់ផ្តើមផ្សព្វផ្សាយយុទ្ធនាការទីផ្សារឌីជីថលដែលមានឈ្មោះថា “យុទ្ធនាការស្វែងរកនូវភាពអច្ឆរិយៈរបស់ប្រទេសកម្ពុជា”...
សល់ពេលតែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រកួតកីឡារដូវរងា លំដាប់ពិភពលោក គឺការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង នឹងសម្ពោធបើកយ៉ាងឱឡារិក នៅទីក្រុងប៉េកាំង ដែលជាទីក្រុងមួយ មានភាពស៊ីចង្វាក់គ្នា ទាំងរចនាបថបុរាណ និងទាន់សម័យរបស់ប្រទេសចិន និងជាទីក្រុងតែមួយគត់ លើពិភពលោកយើងនាពេលបច្ចុប្បន្ន ដែលបានធ្វើជាម្ចាស់ផ្ទះ ទាំងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ និងរដូវរងា ។ ពិតមែនតែប្រទេសចិន ជាប្រទេសធំខាងវិស័យកីឡាក្តី ប៉ុន្តែកីឡារដូវរងាមិនមែន ជាប្រភេទកីឡាប្រពៃណីរបស់ចិននោះទេ ព្រោះដោយសារតំបន់ជាច្រើន...
«តើអាចមានអ្វីកើតឡើង ប្រសិនបើ» គឺជាឃ្លាបង្ហាញពីស្ថានភាពសម្មតិកម្មមួយ។ មានពេលខ្លះ ឃ្លានេះភ្ជាប់មកជាមួយការស្រមើស្រមៃតាមលក្ខខណ្ឌ ឬអាចបង្ហាញពីការសោកស្តាយចំពោះការសម្រេចចិត្តខុសលើអ្វីមួយ។ យើងធ្វើការសម្រេចចិត្តជារៀងរាល់ថ្ងៃ ពីការសម្រេចចិត្តលើអាហារពេលព្រឹក រហូតដល់ការសម្រេចចិត្តលើអាជីពមួយ។ ការសម្រេចចិត្តខ្លះនាំឱ្យមានលទ្ធផលវិជ្ជមាន ហើយខ្លះទៀតអាចនាំឱ្យមានការខកចិត្ត។ ទោះលទ្ធផលយ៉ាងណាក៏ដោយ ក៏ការសម្រេចចិត្តខ្លះអាចជាចំណុចរបត់មួយនៃជីវិតរបស់យើងទាំងមូលផងដែរ។ ចំពោះខ្ញុំ ខ្ញុំអាចគិតទៅលើសេណារីយ៉ូរាប់ពាន់ថា “តើអាចមានអ្វីកើតឡើង ប្រសិនបើ…”។ ប៉ុន្តែ សេណារីយ៉ូដែលផ្លាស់ប្តូរជីវិតសម្រាប់ខ្ញុំគឺ៖ ប្រសិនបើខ្ញុំមិនត្រលប់មកពីប្រទេសអូស្រ្តាលី ដើម្បីកសាងជីវិតរបស់ខ្ញុំនៅកម្ពុជានៅពេលនោះ តើអាចមានអ្វីកើតឡើង?...
ភ្នំពេញ៖ កាលពីថ្ងៃសុក្រទី២៣ ខែកក្កដា ឆ្នាំ២០២១ កម្មវិធី K-POP World Festival នៅកម្ពុជាប្រចាំឆ្នាំ២០២១ ត្រូវបានបិទបញ្ចប់ដោយជោគជ័យ ដោយទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ យុវជនកម្ពុជា ដែលស្រលាញ់ K-POP។ នេះបើតាមស្ថានទូតកូរ៉េប្រចាំកម្ពុជា នៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២១។ ព្រឹត្តិការណ៍នេះ...
ភ្នំពេញ ៖ តារាសម្តែងរូបសង្ហារដែលកំពុងលេចធ្លោ ខ្លាំងក្នុងវិស័យ ភាពយន្តខ្មែរលោក Prince បានប្រកាសប្រាប់អ្នកគាំទ្រ ក្នុងបណ្តាញហ្វេសប៊ុក ថាលោកបានឆ្លងជម្ងឺCOVID-19 ។ បើតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដែលបានបង្ហោះនៅយប់រំលងអាធ្រាតចូលថ្ងៃទី៣ ខែកក្កដាឆ្នាំ២០២១ នេះតារាសម្តែងរូបសង្ហារ Prince បានបង្ហោះរូបថត៤ សន្លឹកជាមួយរថយន្តសាម៊ុយព្រមទាំងសរសេរថា “ ថែរក្សាសុខភាពផងណា ទាំងអស់ គ្នាCOVID-19 ជាប់សៀវភៅមកជាមួយ២ក្បាល ទុកអានលេងៗ...
ភ្នំពេញ ៖ លោក អេដវីន មានឈ្មោះពិត យិត មាសឧស្សាហ៍ អាយុ២៦ឆ្នាំ ដែលជាតារា សម្តែងមួយរូប នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំង ការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅកាន់ ពន្ធនាគារព្រៃស តាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៖ ៤៤៣៥...
Takeuchi Ryo គឺជាផលិតករជនជាតិជប៉ុនមួយរូបដែលទទួលបានប្រជាប្រិយភាពគួរជាទីកត់សម្គាល់ខ្លាំងកាលពីឆ្នាំ២០២០ បន្ទាប់ពីការ ផលិតវីដេអូឯកសាររបស់លោកចំនួន២គឺ “Nanjing’s Anti-epidemic Scene” និង “Long Time No See, អ៊ូហាន” ដែលបានផ្ដិតយក តថភាពនិងរបៀបដែលជនជាតិចិន ឆ្លើយតបនិងរំដោះខ្លួនពីការរីករាលដាលនៃជម្ងឺ -១៩។ វីដេអូនេះបានទាក់ទាញអ្នកទស្សនារាប់លាននាក់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ។ លោក Takeuchi ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសចិន...
ភ្នំពេញ៖ ក្រោយពីផ្ទុះរឿងរ៉ាវក្នុងគ្រួសារ ដែលបានលាតត្រដាង ដោយអតីតភរិយា អំពីអំពើហឹង្សា វាយដំ ទាត់ធាក់ប្រពន្ធ ឈានដល់ផ្លូវបំបែក និងបណ្តាលឲ្យបាត់បង់ គោរមងារជាឧកញ៉ាផងនោះ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ លោក ឌួង ឆាយ បានគ្រងស្បង់ជីពរ សាងផ្នួស ក្នុងគោលបំណង សងគុណអ្នកមានគុណ និងជំរះនូវបាបកម្ម ដែលខ្លួនបានសាងកន្លងមក...
ភ្នំពេញ៖ អាជី អាម៉ី និងក្រុមសម្ដែងរឿងទុំទាវ ២០២១ទាំងអស់ ដែលធ្វើឱ្យប៉ះពាល់ដល់សាសនា វប្បធម៌ និងប្រពៃណីនោះ បានធ្វើកិច្ចសន្យាចំនួន៨ចំណុចចំពោះមុខក្រសួងវប្បធម៌និងវិចិត្រសិល្បៈដើម្បីបញ្ចប់រឿង។ ក្រោយផ្ទុះការរិះគន់រឿងទុំទាវ២០២១ ពេញបណ្ដាញសង្គម កាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតបន្ទាន់មួយដើម្បីកោះហៅម្ចាស់ Page Hokima និងអ្នកសំដែងរឿង ទុំទាវ២០២១ ទាំងអស់ឱ្យចូលទៅកាន់ទីស្ដីការក្រសួងវប្បធម៌...
ភ្នំពេញ៖លោកឧកញ៉ា ទៀ វិចិត្រ បានបន្តនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ មានទម្ងន់ធ្ងន់មួយក្បាលទៀត យកទៅលែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ នាប្រជុំកោះរ៉ុង។ លោកឧកញ៉ា មានប្រសាសន៍ថា សត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលនេះជាការព្រលែង លើកទី១២១ ដែលលោកឧកញ៉ាបានព្រលែងសត្វល្មិច ចូលសមុទ្រ ដើម្បីអភិរក្ស..។ ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជានេសាទសមុទ្រ ដែលកន្លងមកបានចូលរួមសហការនាំយកសត្វល្មិច...