ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធី K-Pop World Festival Cambodia វគ្គជម្រុះ កាលពីថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅសាលពហុបំណង នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំសប្តាហ៍កូរ៉េ ឆ្នាំ២០២៣។ កម្មវិធីប្រកួតនេះ ត្រូវបានរៀបចំឡើង ដោយស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា...
ថ្ងៃទី០៩ ខែមិថុនា ដើម្បីអបអរសាទរខួបគម្រប់១០ឆ្នាំនៃការដាក់ចេញនូវគំនិតផ្ដួចផ្ដើម “ខ្សែ ក្រវាត់និងផ្លូវ” និងខួបគម្រប់៦៥ឆ្នាំនៃការបង្កើតចំណងការទូតកម្ពុជាចិន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការជាមួយវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន រៀបចំការសម្តែង Flash Mob ដើម្បីអបអរសាទរខួបគម្រប់១០ឆ្នាំនៃការដាក់ចេញនូវគំនិតផ្ដួចផ្ដើម “ខ្សែ ក្រវាត់និងផ្លូវ” និងខួបគម្រប់៦៥ឆ្នាំនៃការបង្កើតចំណងការទូតកម្ពុជា ចិន នារាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ អ្នកសម្ដែងក្នុងកម្មវិធីនេះមកពីវិស័យសិល្បៈ នៃប្រទេសទាំងពីរកម្ពុជា និងចិន បានសម្ដែងតាមបែបបទ...
ភ្នំពេញ ៖ ឯម រាមដែលគេស្គាល់តាមរយៈការតុបតែងខ្លួនប្លែកៗនោះ បានបង្កបញ្ហាទៀតហើយ ដោយសារតែបញ្ចេញ រូបភាព២សន្លឹក ក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនមានលក្ខណៈ បែបអាសអាភាសធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ខ្មែរ ។ ក្នុងរូបភាពទាំង២សន្លឹក របស់បុគ្គលឯមរាមដែលចាត់ទុកខ្លួនឯងជាអ្នកបង្ហាញម៉ូដនោះ គឺគ្មានការស្លៀកពាក់អ្វីទាំងអស់ ដោយគ្រាន់តែយកស្ទីកឃ័រមកបិទបាំងកន្លែងពិសេសរបស់ខ្លួនប៉ុណ្ណោះ ។ ចំណុចទាំងអស់នេះដោយសារមិនសាកសមជាខ្មែរ ក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃអ្នកសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យឯម រាមលុបចេញជាបន្ទាន់ ផង...
អ្នកចម្រៀងអូប៉េរ៉ាកម្ពុជា លោក ឃួន សិទ្ធិស័ក្ដិ និងសិល្បករល្បីល្បាញដទៃទៀតនឹងចូលរួមសម្ដែងល្ខោ នអូប៉េរ៉ាអ៊ីតាលី Madama Butterfly នៅរោងមហោស្រពកោះពេជ្រក្នុងរាជធានីភ្នំពេញនាខែធ្នូខាងមុខ នេះ។ ការសម្តែងនេះនឹងមានព្រះរាជដឹកនាំដោយ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ រ៉ាវីវឌ្ឍនា មុនីពង្ស ព្រមទាំងមាន វត្តមានអ្នកចម្រៀងអូប៉េរ៉ាខ្មែរ លោក ឃួន សិទ្ធិស័ក្ដិ ផងដែរ។...
រូបភាពត្រីខ្យា ថតនៅផ្សារត្រីខេត្តក្រចេះ។ រូបភាព៖ ថាច់ ផាណារ៉ា ត្រីខ្យា គឺជាប្រភេទត្រីទឹកសាប មួយប្រភេទ ដែលមានរូបរាងស្រដៀងនឹងត្រីឆ្លាំងដែរ ខុសតែទំហំ និងសម្បុរប៉ុណ្ណោះ។ ទោះយ៉ាងណា ត្រីខ្យា មានល័ក្ខខ័ណ្ឌទីជម្រក ខុសពីត្រីឆ្លាំង ដែលតម្រូវឱ្យវា រស់នៅតាមទន្លេធំ មានទឹកជ្រៅ និងផ្ទាំងថ្មធំៗ។ ត្រីខ្យា ស្ថិតនៅក្នុងអម្បូរ Bagridae ដែលមានបួនពួកគឺ Pseudonmystus, Bagrichthys, Mystus និង Hemibagrus។ វាមានឈ្មោះវិទ្យាសាស្ត្រ (Hemibagrus wyckioides) និងឈ្មោះជាភាសាអង់គ្លេស Asian Red Tailed Catfish ឬ Red fin bagrus មានប្រវែងដងខ្លួនអតិបរមា ១៣០ស.ម និងទម្ងន់អតិបរិមា ៨៦គីឡូក្រាម។ នៅក្នុងប្រទេសកម្ពុជា ត្រីខ្យា ត្រូវបានគេដឹងថា មានរស់នៅច្រើនក្នុងទន្លេសេកុង សេសាន និងស្រែពក។ ទន្លេទាំងបីនេះ សុទ្ធតែមានទីជម្រកស្របទៅនឹងល័ក្ខខ័ណ្ឌ ជីវិតរស់នៅរបស់វា ដូចជា មានថ្មប៉ប្រះទឹក ផ្ទាំងថ្មធំៗ និងទឹកជួរ។ ត្រីខ្យា មិនធ្វើចរាចរផ្លាស់ទីទេ។ ពួកវាបន្តពូជនៅនឹងកន្លែង រួចបណ្តែតខ្លួនតាមទឹកជំនន់ ចូលទៅក្នុងតំបន់ព្រៃលិចទឹក ក្នុងអំឡុងខែកក្កដា ដល់ខែតុលាដើម្បីរកចំណី និងរស់នៅទីនោះមួយរយៈខ្លី។ រដូវប្រាំងចូលមកដល់ ពួកវាក៏វិលមកលាក់ខ្លួននៅតាមអន្លង់ក្នុងទន្លេធំៗ វិញ។ វាស៊ីកំពឹស ត្រីតូចៗ និងសត្វល្អិតជាអាហារ។ បច្ចុប្បន្ននេះ ត្រីខ្យា ហាក់សូវទទួលរងផលប៉ះពាល់ខ្លាំងគួរឱ្យកត់សម្គាល់នៅឡើយទេ។ ប៉ុន្តែ ទៅថ្ងៃអនាគត បើកម្រិតនៃការនេសាទហួសហេតុ ការប្រើប្រាស់ឧបករណ៍នេសាទដែលមានភ្ជាប់ចរន្តអគ្គិសនី ដែលគេនិយមហៅថា «ឆក់ក្តៅ-ត្រជាក់» វាជាឧបករណ៍នេសាទខុសច្បាប់ ដ៏គ្រោះថ្នាក់បំផុតសម្រាប់មច្ឆជាតិទូទៅ បូករួមទាំងមានការប្រែប្រួលអាកាសធាតុ ការបាត់បង់ទីជម្រកនោះបញ្ហាប្រឈមដល់កំណើតរបស់ពួកវានឹងកើតមានឡើង។ សូមចូលរួម ទាំងថែរក្សាទីជម្រក និងការពារមច្ឆជាតិទាំងអស់គ្នាដើម្បីទាំងអស់គ្នា៕ ដោយ៖ ឈុត ឈាណា
ភ្នំពេញ ៖ ក្រោយបញ្ចេញសាររិះគន់លើគ្រូបង្វឹកកីឡាករកម្ពុជាគឺ លោក ហុងដា ពីសំណាក់ ម៉ៃ សុគន្ធ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាឲ្យបុគ្គលម៉ៃ សុគន្ធដែលតែងតែមានសកម្មភាពរិះគន់គេស្ទើតែគ្រប់គ្នានោះ ឲ្យចេញសារសុំទោសលោក ហុង ដា ។ សម្តេចថា បើម៉ៃ សុគន្ធ ចង់ធ្វើជាកូនខ្មែរត្រូវចេញសារសុំទោស ហុង...
ភ្នំពេញ ៖ លោក ឯម រាម ដែលបានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលម្តងទៀត រឿងសរសេរសារក្នុងហ្វេសប៊ុកខ្លួនធ្វើឲ្យប៉ះពាល់ដល់ការបត់រូបជាបេះដូងជាង១លានក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងខួប១០ឆ្នាំនោះ នាព្រឹកថ្ងៃនេះ លោកបានបញ្ចេញសារធ្វើការសូមអភ័យទោសពីប្រជាពលរដ្ឋខ្មែរហើយ ។ ន័យសារសរសេរសូមទោសនោះគឺ “សូមអភ័យទោសពីបងប្អូនន័យដែលខ្ញុំបានសរសេរ Caption (ចំណងជើង) ខុសអត្តន័យរបស់១លានបេះដូងកាត់បត់ កាលម្សិលមិញ ហើយខ្ញុំក៏បានកែសម្រួលរួច Caption ឡើងវិញហើយ ។ ដូចនេះហើយសូមខន្តី និងអភ័យផង...
ដោយ Julie de Bailliencourt ប្រធានសកលគោលនយោបាយផលិតផលនៃក្រុមហ៊ុន TikTok ថ្ងៃនេះ TikTok កំពុងធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំសហគមន៍របស់ខ្លួន។ គោលការណ៍ណែនាំសហគមន៍ទាំងនេះគឺជាវិធាននិងស្តង់ដារសម្រាប់ជាផ្នែកមួយនៃសហគមន៍ TikTok ដែលឥឡូវនេះមានអ្នកប្រើប្រាស់ជាង ១៥០ លាននាក់នៅក្នុងសហរដ្ឋអាមេរិក និងច្រើនជាង ១ពាន់លាននាក់នៅទូទាំងពិភពលោក។ វិធានទាំងនេះអនុវត្តចំពោះមនុស្សគ្រប់គ្នា និងមាតិកាទាំងអស់នៅលើភ្លែតហ្វមរបស់បណ្តាញទំនាក់ទំនងសង្គមមួយនេះ។ ជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាពនេះ ជាលើកដំបូងហើយដែល TikTok កំពុងចែករំលែកគោលការណ៍សហគមន៍របស់...
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឲ្យដឹងថា មានភ្ញៀវទេសចរ ជាង៤០ម៉ឺននាក់ បានចូលរួមទស្សនា នៅក្នុងពិធីបុណ្យ ទន្លេលើកទី៧ នាខេត្តកំពង់ធំ ក្នុងរយៈពេល២ថ្ងៃដំបូង ចាប់ពីថ្ងៃទី៧-៨ ខែមីនា ឆ្នាំ២០២៣។ ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទន្លេរបស់យើង...
ភ្នំពេញ៖ មានអ្វីថ្មី ប្លែកទៀតហើយ សម្រាប់ខែមិនានេះ ពី អង្គរ ស្តាយល៍ រីសត អេនស្ប៉ា (Angkor Style Resort & Spa), មានពិតជាមាន ប្រាកដណាស់! ចង់ដឹងទាក់ទងទៅភ្លាម បានទទួលតម្លៃពិសេសភ្លាមណា! “សូមស្វាគមន៍ភ្ញៀវទាំងអស់គ្នា! សម្រាប់ការមកស្នាក់សណ្ឋាគារ អង្គរ ស្តាយល៍...