កម្សាន្ត

ការសម្តែង Flash Mob ដើម្បីអបអរសាទរខួបគម្រប់១០ឆ្នាំ នៃការដាក់ចេញ នូវគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់និងផ្លូវ” និងខួបគម្រប់៦៥ឆ្នាំ នៃការបង្កើតចំណងការទូតកម្ពុជា ចិន បានធ្វើឡើងនៅប្រទេសកម្ពុជា

 ថ្ងៃទី០៩ ខែមិថុនា ដើម្បីអបអរសាទរខួបគម្រប់១០ឆ្នាំនៃការដាក់ចេញនូវគំនិតផ្ដួចផ្ដើម “ខ្សែ ក្រវាត់និងផ្លូវ” និងខួបគម្រប់៦៥ឆ្នាំនៃការបង្កើតចំណងការទូតកម្ពុជាចិន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការជាមួយវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន រៀបចំការសម្តែង Flash Mob ដើម្បីអបអរសាទរខួបគម្រប់១០ឆ្នាំនៃការដាក់ចេញនូវគំនិតផ្ដួចផ្ដើម “ខ្សែ ក្រវាត់និងផ្លូវ” និងខួបគម្រប់៦៥ឆ្នាំនៃការបង្កើតចំណងការទូតកម្ពុជា ចិន នារាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។

អ្នកសម្ដែងក្នុងកម្មវិធីនេះមកពីវិស័យសិល្បៈ នៃប្រទេសទាំងពីរកម្ពុជា និងចិន បានសម្ដែងតាមបែបបទ Flash Mob ប្រកបដោយបរិយាកាសសប្បាយរីករាយជូនទស្សនិកជនកម្ពុជា ។

 អ្នកសម្ដែងភាគីចិនច្រៀងចម្រៀងចិនដែលល្បីពេញនិយមនៅក្នុងប្រទេសកម្ពុជា ដូចជាបទ “Mo Li Hua” និងបទ”The Moon Represents My Heart” ចំណែកអ្នកសម្ដែងកម្ពុជាវិញបានច្រៀងបទ “ស្រណោះប្រទេសចិន” ដែលជាព្រះរាជនិពន្ធរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ហើយក៏មានការសម្ដែងល្ខោន”ប្ដូររបាំងមុខ”ចិន ដ៏អស្ចារ្យផងដែរ។

ទស្សនិកជន ដែលបានទស្សនានៅទីតាំងផ្ទាល់បានទះដៃអបអរសាទរយ៉ាងខ្លាំងផងដែរ។
ការសម្ដែង Flash Mob នេះ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយសាងសង់របស់ប្រទេសចិន។

ក្នុងនាមជាសមិទ្ធផលធំសំខាន់ក្នុងការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”រវាងកម្ពុជា និងចិន
ពហុកីឡដ្ឋាននេះគឺជាទីតាំងចម្បងក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើក៣២ និងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោថា នេះគឺជាសមិទ្ធផលដ៏ធំមួយក្នុងវិស័យកីឡាកម្ពុជា គឺជាផ្លែផ្កាមួយទៀត នៃមិត្តភាពកម្ពុជា ចិន៕

To Top