ភាគច្រើននៃពួកយើងប្រហែលជា ធ្លាប់បានឮទាក់ទងនឹងឃ្លាមួយដែលថា “សំណើច គឺជាថ្នាំដ៏ល្អបំផុតមួយ។” ប៉ុន្តែថាតើការសើចអាច ប៉ះពាល់យ៉ាងណាខ្លះ ទោះចំពោះសុខភាពរបស់ពួកយើង? វាហាក់បីដូចជាសំណើច ជួយធ្វើឲ្យរបៀបនៃការរស់នៅ កាន់តែមានភាពប្រសើរឡើង ពោរពេញដោយភាពរីករាយ ។ ខាងក្រោមនេះជាអត្ថប្រយោជន៍ ដ៏គួរឲ្យភ្ញាក់ផ្អើលនៃ ការសើចចំពោះសុខភាព៖ ១.ល្អសម្រាប់សុខភាពបេះដូង៖ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា អ្នកជំងឺបេះដូងហាក់ដូចជាមិនសូវ មានភាពរីករាយក្នុងជីវិតឡើយ។ ពួកគេសើចតិចជាងអ្នកដែលគ្មានជំងឺនេះ។ ការសើចបៀបដូចជាការផ្ដល់ឲ្យ បេះដូងនូវលំហាត់ប្រាណដ៏ល្អមួយអញ្ចឹង...
ដើម្បីឲ្យរាងកាយ ដឹកនាំតួនាទីរបស់វា ប្រកបដោយប្រសិទ្ធភាព រាងកាយចាំបាច់ ត្រូវការថាមពល។ ថាមពលនេះត្រូវទទួល តាមរយៈដំណើរការមួយ ហៅថាចំហេះ។ សារធាតុប្រេងសម្រាប់ចំហេះនេះ គឺជាអាហារដែលយើង បានទទួលទាន។ ចំណែកឯលទ្ធផល នៃចំហេះនៅក្នុងរាងកាយ តាមពិតទៅមិនមែនជាភ្លើង ឬកម្តៅខ្លាំងក្លានោះទេ។ជាក់ស្តែងវាគឺជាកម្តៅមួយល្មម ដែលមានតុល្យាភាព នៅក្នុងរាងកាយ យ៉ាងពិតប្រាកដ។ មានសារធាតុជាច្រើន នៅក្នុងរាយកាយដែលតួនាទី របស់វាត្រូវបូករួមអុកស៊ីសែន ជាមួយនឹងជាតិប្រេង...
ដើម្បីកាត់បន្ថយការប្រឈមមុខ នឹងជំងឺក្រិនថ្លើម អ្នកត្រូវធ្វើយ៉ាងណា ថែទាំសុខភាពថ្លើមរបស់អ្នកអោយបានល្អ តាមការអនុវត្ត ដូចខាងក្រោមនេះ។ -បរិភោគស្រាក្នុងកំរិតមធ្យម៖ ប្រសិនបើអ្នកជាមនុស្សប្រុស មិនត្រូវផឹកស្របៀរច្រើនជាងពីរដប ក្នុងមួយថ្ងៃទេ ។ ប្រសិនបើអ្នកជាមនុស្សស្រី ឬអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ មិនត្រូវផឹកស្រាបៀរអោយច្រើនជាង មួយដបក្នុងមួយថ្ងៃនោះទេ ។ -បរិភោគអាហារ ដែលប្រកបដោយសុខភាព៖ ចូរជ្រើសរើសរបបអាហារណា ដូចជាផ្លែឈើ និងបន្លែ...
ការមានផ្ទៃពោះ គឺជាពេលវេលាដ៏អស្ចារ្យ និងកក់ក្តៅបំផុត សម្រាប់ជីវិតជាមនុស្សស្រី ហើយសម្រាប់បុរស ក៏ដូចគ្នា ពីព្រោះ វាគឺជាដំណាក់កាល មួយទៀតនៃជីវិតរបស់អ្នក។ ស្រ្តីមានផ្ទៃពោះលើកដំបូង ប្រហែលជាមានចម្ងល់ និងក្តីបារម្ភជាច្រើន ជុំវិញការរួមភេទ ពីព្រោះ ពួកគេមិនបានដឹងច្បាស់ទេ ថាតើពួកគេអាចរួមភេទបានដែរឬទេ? ហើយអាចរួមភេទដល់ពេលណា? យ៉ាងណាមិញ ក្រុមគ្រូពេទ្យជំនាញបានណែនាំថា ក្នុងករណីអ្នកមានសុខភាពល្អធម្មតា អ្នកគួរតែបន្តការរួមភេទ ពីព្រោះ...
ជំងឺអាឡែហ្ស៊ីច្រមុះ គឺជាជំងឺដ៏រំខានមួយ ហើយក៏ធ្វើឲ្យហូរទឹកភ្នែក ហៀរសម្បោរ និងកណ្តាសមិនឈប់ដែរ ក្នុងរយៈពេលមួយទៅពីរនាទី។ រឿងនេះងាយនឹងកើតឡើងណាស់ នៅពេលប្រព័ន្ធភាពស៊ាំអ្នក មានប្រតិកម្ម ជាមួយនឹងសារធាតុបង្ក រលាកដូចជា ធូលីដី លម្អងផ្កា និងសត្វចិញ្ចឹមជាដើម។ មានមនុស្សមួយចំនួន ដែលងាយនឹងមានជំងឺនេះណាស់ ជាពិសេសនៅពេល វាកើតឡើង ជាលក្ខណៈគ្រួសារ។ ខ្ញុំសូមណែនាំ អំពីវិធីព្យាបាល ដោយខ្លួនឯង...
ជុំវិញបញ្ហាថែរក្សាសម្ភស្ស នៅមានបញ្ហាជាច្រើន ដែលមិនទាន់ស្រុះស្រួលគ្នា អ្នកខ្លះឲ្យដំបូន្មានថាអ្វីដែល្អ តែអ្នកផ្សេងបែរជាយល់ថា មិនល្អទៅវិញ។ ដើម្បីជាជំនួយដល់មិត្តនារីទាំងឡាយ សម្រាប់ការពិចារណា ទស្សនាវដ្តីផ្នែកសម្ភស្ស Femme Actuelle បានធ្វើការពន្យល់ថា៖ ១. កាត់សក់ដើម្បីសក់ឆាប់វែង ចំហុយសក់ ដើម្បីឲ្យសក់ជាប់បានយូរ មិនឆាប់រង្គោះឬ ? ចំលើយគឺមិនមែនទេ! សក់ដុះលូតលាស់ចាប់ពីគល់ទៅ។ គេមិនអាចធ្វើឲ្យវាឆប់ដុះវែង ដោយសារកាត់ចុះសក់នោះឡើយ។...
បរទេស៖ ដង្កូវតេនញ៉ាជាង ៧០០ក្បាល ត្រូវបានគេរកឃើញនៅក្នុងខ្លួន របស់បុរសម្នាក់រួមទាំងផ្នែកខួរក្បាល និងសួតរបស់គាត់ មួយខែបន្ទាប់ពីគាត់ បានបរិភោគសាច់ជ្រូកឆៅ។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Zhu Zhongfa អាយុ ៤៦ ឆ្នាំបានលេបពងរបស់ប៉ារ៉ាស៊ីត...
ពិតណាសថា ភាពចាស់ជរាកើតឡើង ទៅតាមធម្មជាតិ ប៉ុន្តែអត្រាចុះខ្សោយឬ ភាពចាស់ជរារបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ ។ លោកអ្នកអាចធ្វើការសង្កេត ទៅលើបុគ្គលពីរនាក់ ដែលមានអាយុ ៦០ ឆ្នាំដូចគ្នា ។ បុគ្គលទី១ មើលទៅចាស់ទ្រុធទ្រោម ពិការ និងមិនអាចពឹងខ្លួនឯងបាន ចំនែកបុគ្គលម្នាក់ទៀត បែរជានៅមានកម្លាំងមាំមួន ដូចទើបតែមានអាយុ ៥០ឆ្នាំ ហើយគាត់អាចធ្វើការបានធម្មតា ដូចគេឯងដូច្នោះដែរ...
ភ្នំពេញ៖ មាគមអ្នកសារព័ត៌មានកម្ពុជា ចិន បានសហការជាមួយមន្ទីរពហុព្យាបាល ហុង អិន ដើម្បីពិនិត្យសុខភាពជូនអ្នកសារព័ត៌មាន ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៩នេះ លោក ជ័យ មករា សមាជិកគណៈកម្មាធិការនាយកនៃ សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច) បានដឹកនាំអ្នកសារព័ត៌មានប្រមាណ ១០នាក់ ទៅពិនិត្យសុខភាពជាលើកទី៤ នៅមន្ទីរពហុព្យាបាល ហុង...
អ្វីដែលធ្វើឲ្យស្ពៃក្ដោបពណ៌ស្វាយ មានពណ៌ស្រស់ឆើតបែបនេះ គឺដោយសារវាមានផ្ទុកសម្បូរ ទៅដោយសារធាតុប្រឆាំង អុកស៊ីតកម្មដ៏មានឥទ្ធិពលមួយហៅថា flavonoids ។ ភាពខុសគ្នានៃស្ពៃក្ដោបពណ៌ស្វាយ ជាមួយស្ពៃក្ដោបធម្មតា ឬពណ៌សនោះ គឺវាមានផ្ទុកបរិមាណនៃសារធាតុ flavonoids ច្រើនជាង។ ហើយក៏ដូចនឹងស្ពៃក្ដោបធម្មតាដែរ ស្ពៃក្ដោបពណ៌ស្វាយអាចត្រូវបានទទួលទានទាំងឆៅ ឬយកទៅចម្អិនតាមបែបផ្សេងៗ។ បើទោះបីជាភាគច្រើននៃពួកយើងបានស្គាល់ និងឧស្សាហ៍ទទួលទានបន្លែនេះ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងអំពី អត្ថប្រយោជន៍ដ៏ប្រសើររបស់ វាចំពោះសុខភាពឡើយ ។ ...