នាព្រឹកទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមដំណើរជាមួយលោក អ៊ុយ សុន ព្រមទាំងក្រុមការងារសង្កាត់ព្រែកកំពឹស បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកាឆ្នាំ ២០២០ នេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ នៃអង្គភាពមន្ទីរជុំវិញខេត្ត ចុះត្រួតពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកព្រៃឈរ និងស្រុកបាធាយ ដែលពួកគាត់បានទទួលអំណោយស្រូវពូជ ពីសម្ដេចហ៊ុន សែន ចែកជូនតាមរយៈលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោក អ៊ុន...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០ ដោយទទួលបានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោក ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោនាយយករដ្ឋមន្រ្តី បានដឹកនាំនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកត្តិព្រឹត្តបណ្ឌិត មកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ១.០០០គ្រួសារ នៅស្រុកសង្កែ ខេត្តបាត់ដំបង ដោយក្នុងមួយគ្រួសារទទួលបាន អង្ករមួយបាវ...
បន្ទាយមានជ័យ៖ សំលៀកបំពាក់ គ្រឿងឧបភោគបរិភោគ សម្ភារៈសិក្សា សម្ភារៈការិយាល័យ រួមទាំងថវិកាមួយចំនួនទៀតដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី និងសប្បុរសជនដទៃទៀតត្រូវបានក្រុមការងារសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ ម ត) ប្រគល់ជូនបុគ្គលិក និងក្មួយៗ នៃមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២នៅខេត្តបន្ទាយមានជ័យដែលរងគ្រោះដោយទឹកជំនន់ នាពេលកន្លងមក។...
មុននេះបន្តិច ខ្ញុំបានចុះផ្តល់អំណោយសម្តេចទាំងទ្វេ ជូនបងប្អូនប្រជាពលរដ្ឋ១ពាន់គ្រួសារនៅស្រុកសង្កែ ខេត្ត បាត់ដំបង។ ពេលនេះខ្ញុំកំពុងចេញដំណេីរទៅភ្នំពេញវិញ។ ពិតប្រាកដណាស់ សម្តេចតេជោនាយករដ្ឋមន្រ្តីមិនអោយពលរដ្ឋដាច់បាយដោយសារកូវីដ១៩ ឬដោយសារគ្រោះមហន្តរាយជំនន់ទឹកភ្លៀងដូចពេលកន្លងទៅនេះឡេីយ។ កូនចៅប្រជាពលរដ្ឋ សូមគោរពអរគុណ សម្តេចទាំងទ្វេដែលតែងតែយកចិត្តទុកដាក់គិតគូ ពីសុខទុក្ខពលរដ្ឋគ្រប់ទីកន្លែង។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ (ហ្វេសប៊ុកផេក Duong Dara)
កាលពីម្សិលមិញ ខ្ញុំមានឱកាសបានសប្បាយរីករាយជាមួយបងប្អូនអ្នកសារព័តមានមកពី២០អង្គភាពដែលកំពុងចូលរួមផ្សព្វផ្សាយព័ត៌មានពិត នឹងកំពុងរួមគ្នាផ្សព្វផ្សាយអំពើល្អតាមសកម្មភាពផ្សព្វផ្សាយព័ត៌មានល្អៗដែលមានប្រយោជន៍សម្រាប់សង្គមជាតិ។ ខ្ញុំសូមស្វាគមន៍ទទួលរាប់អាននឹងផ្តល់ក្តីស្រឡាញ់ដល់បងប្អូនអ្នកសារព័ត៌មានដោយមិនរេីសអេីង មិនគិតពីកម្រិតទំហំតូចធំក្រីក្រឬដែលពុំសូវមានអ្នកណាស្គាល់រាប់អាន។ ទន្ទឹមនឹងនេះដែរ ខ្ញុំសូមស្វាគមន៍ លោក ហង្ស ចក្រា ចាងហ្វាងសារព័ត៌មានខ្មែរម្ចាស់ស្រុក និង លោក ស៊ាង ប៊ុនសុង ចាងហ្វាងសារព័ត៌មានសាន់ដេ ដែលពីមុនធ្លាប់តែប្រឆាំងនឹងរាជរដ្ឋាភិបាល ប៉ុន្តែពេលនេះក្រោយពីបានជួបខ្ញុំហើយ គឺបងប្អូនមានទំនុកចិត្តនិងភាពកក់ក្តៅកាន់តែខ្លាំងឡេីង ហើយក៏បានស្ម័គ្រចិត្តចូលរួមបម្រើផលប្រយោជន៍ប្រទេសជាតិក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។ ខ្ញុំសូមគាំទ្រនឹងលើកទឹកចិត្តដល់បណ្តាសារព័ត៌មានទូទាំងប្រទេស សូមមានឧត្តមគតិខ្ពស់ក្នុងការផ្សព្វផ្សាយព័ត៌មានពិតដោយឈរលើក្រមសីលធម៍ខ្ពស់ជាមួយនឹងការទទួលខុសត្រូវ...
បាត់ដំបង៖សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា កាលពីថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានធ្វើការចុះចែក គ្រាប់ពូជបន្លែស្តាជីវភាព ជូនដល់ប្រជាកសិករដែលរងគ្រោះ ដោយទឹកជំនន់ចំនួន ១៦៣១ គ្រួសារនៅ ខេត្តបាត់ដំបង ក្រោមអធិបតីភាពរបស់ លោក ងួន រតនះ អភិបាល នៃគណអភិបាល ខេត្តបាត់ដំបង និង លោកឧកញ៉ា ឡេង សុគា...
ស្វាយរៀង ៖ បុរសម្នាក់កំពង់ជិះម៉ូតូ ត្រូវបានរន្ទះបាញ់ ស្លាប់ក្បែរប្រឡាយទឹកមួយកន្លែង ដោយមានស្នាមរហែកអាវ ខ្លួនជាំខ្មៅ បង្កឲ្យមានការភ្ញាក់ផ្អើល ពីសំណាក់ក្មេងៗឃ្វាលគោ ក្របី និងអ្នកធ្វើដំណើរតាមផ្លូវ ឆោមរោមមើល កាលពីវេលាម៉ោង២និង៤៥នាទី រសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិបឹង ឃុំកំពង់ពិល ស្រុករំដួល ខេត្តស្វាយរៀង។ នគរបាលស្រុករំដួល បានឲ្យដឹងថា...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាននិងកំពុងសម្របសម្រួលជាមួយ រដ្ឋាភិបាលអ៊ីស្រាអែល ដើម្បីរៀបចំមាតុភូមិនិវត្តន៍និស្សិតកម្ពុជាចំនួន ១២៨នាក់ ដែលបានបញ្ចប់ការសិក្សា នៅប្រទេសអ៊ីស្រាអែល ហើយជួបការលំបាកក្នុងការធ្វើដំណើរ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២១ វិច្ឆិកានេះ បានឲ្យដឹងថា ដោយមានកិច្ចសហការល្អ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ភាគីអ៊ីស្រាអែលនឹងបញ្ជូននិស្សិតកម្ពុជា មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅសប្តាហ៍ក្រោយនេះ...