ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្វាយរៀង ទទួលអំណោយពី សប្បុរសជន ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ19 កំពុងរាលដាល នៅក្នុងសហគមន៍

ស្វាយរៀង៖លោក ម៉ែន វិបុលអភិបាលខេត្តស្វាយរៀង នៅថ្ងៃទី៣ខែមិថុនាឆ្នាំ២០២១បានអញ្ជើញទទួលយកអំណោយមី និងសម្ភារៈអនាម័យពី សាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ។

លោកអភិបាលខេត្តក៏បានថ្លែង នូវការអរគុណចំពោះលោក ឌិន ស៊ីវុទ្ធី ប្រធានសាលាដំបូងខេត្ត និងលោកខាំ សុផារី ព្រះរាជ្ញាអាជ្ញាអមសាលាដំបូងខេត្ត និងសហការី ដែលបាននាំយកនូវសម្ភារៈប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ជូនដល់រដ្ឋបាលខេត្តស្វាយរៀង នៅពេលនេះ គឺបានបញ្ជាក់ឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែក ទៅលើការជួយគ្នា ត្រូវនឹងកាលៈទេសៈនាពេលបច្ចុប្បន្ន។

ជាមួយគ្នានេះ លោកអភិបាលខេត្តបានបន្ថែមថា អំណោយដែលរដ្ឋបាលខេត្តទទួលបាននៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ អោយចំគោលដៅក្នុងសកម្មភាពយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

អំណោយដែលសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀងផ្តល់ជូនដល់រដ្ឋបាលខេត្តរួមមាន ម៉ាសចំនួន៤កេះធំ ស្មើនឹង ១ម៉ឺនម៉ាស់, អាល់កុលចំនួន១០កាន និងមីម៉ាម៉ាចំនួន ៥០០កេះតូច៕

To Top