ភ្នំពេញ ៖ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)លោក ឌឹម សុវណ្ណារុំ បានឲ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ទើបតែកន្លងហួសមួយថ្ងៃ គឺមាន សន្លឹកឆ្នោតមិនបានការជាង៤០ម៉ឺនសន្លឹក ។ លោក ឌឹម សុវណ្ណារុំ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២៤ កក្កដាថា នៅពេលគ.ជ.ប កំពុងដំណើរការរាប់សន្លឹកឆ្នោតដែលទទួលបានពីមណ្ឌលនីមួយៗនៅទូទាំងប្រទេស នាថ្ងៃ២៣ កក្កដា ក្រោយបញ្ចប់ការបោះឆ្នោតភ្លាម រកឃើញសន្លឹកឆ្នោតមិនបានការប្រមាណជា៤០ម៉ឺនសន្លឹកតែប៉ុណ្ណោះ។...
ភ្នំពេញ៖ តំណាងអ្នកសង្កេតការណ៍អន្តរជាតិ មកពីអង្គការសង្គមស៊ីវិល បានកត់សម្គាល់ដូចគ្នាថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃ២៣កក្កដានេះ បានប្រព្រឹត្តិទៅ ពិតជាមានតម្លាភាព និងយុត្តិធម៌ ។ នេះជាការបញ្ជាក់របស់ តំណាងអ្នកសង្កេតការណ៍អន្តរជាតិ ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃ២៣ កក្កដា ក្រោយការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ អាណត្តិទី៧ បានបញ្ចប់ នាសណ្ឋាគារ Hyatt...
ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការងារសង្កេតការណ៍បោះឆ្នោត ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ អ្នកសង្កេតការណ៍អន្តរជាតិបានរៀបចំធ្វើសន្និសីទសារព័ត៌មាន បង្ហាញពីលទ្ធផលនៃការសង្កេតការណ៍ ទូទៅជុំវិញដំណើរការបោះឆ្នោត នៅតាមមណ្ឌលបោះឆ្នោត និងការសន្និដ្ឋានទូទៅ របស់ក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ។ គួរឲ្យដឹងថា វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសម្របសម្រួលការងារ អ្នកសង្កេតការណ៍ជាតិ ចំនួន៣៦០នាក់ អញ្ជើញមកពីអង្គការមិនមែនរដ្ឋាភិបាល និងសមាគមជាតិចំនួន៩០ (សម្រាប់ ២៥រាជធានី-ខេត្ត)...
ភ្នំពេញ ៖ គិតត្រឹមម៉ោង៦និង២៥នាទីល្ងាចថ្ងៃ២៣ កក្កដា ចំនួនបណ្ដោះអាសន្ន អ្នកបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ចំនួនសរុប៨ ២១៣ ២៦០នាក់ស្មើនឹង៨៤,៥៨%៕
ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានអះអាងថា ដំណើរការបោះឆ្នោតថ្នាក់ជាតិលើកទី៧នាថ្ងៃ២៣ កក្កដា បានបិទបញ្ចប់នាមុននេះបន្តិចហើយ អមទៅដោយបរិយាកាសរីករាយ និងរលូន ទោះបីជាមានបញ្ហាការឃាត់ខ្លួនមនុស្ស២នាក់ក្តី តែមិនបង្កការរំខាន់អ្វីនោះទេ ៕
ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) បានឲ្យដឹងថា អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនបុរស២នាក់ ក្នុងករណីគូសបំផ្លាញសន្លឹកឆ្នោតចោល នាថ្ងៃ២៣ កក្កដា ។ លោក ហង្ស ពុទ្ធាប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មុននេះបន្តិច មុនបិទបញ្ចប់ការបោះឆ្នោតជាផ្លូវការថា ពួកគេទាំង២នាក់នេះ ម្នាក់ឃាត់ខ្លួននៅវត្តមហាមន្រ្តី និងម្នាក់ទៀតនៅសង្កាត់ស្ទឹងមានជ័យ...
តាកែវ៖ ការិយាល័យបោះឆ្នោត ០៩១០ (ភូមិព្រៃស្នួល) នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានចំនួនអ្នកបោះឆ្នោត បានអញ្ជើញទៅបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ រួចរាល់ មានចំនួន ៨៧,៩៣ ភាគរយ។
ភ្នំពេញ ៖ លោក ឌឹម សុវណ្ណារុំ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គិតត្រឹមម៉ោង២រសៀលថ្ងៃនេះ មានប្រជាពលរដ្ឋអញ្ជើញបោះឆ្នោតចំនួន ៧,៥២៦,៣៨០នាក់ស្មើនឹង ៧៧,៥១ភាគរយ៕