ភ្នំពេញ៖ នៅក្នុងអ្វីដែលគេហៅថា នយោបាយ ត្រូវបានគេសង្កេតឃើញថា តែងតែមានបុគ្គលជាជនបរទេស តែងតែលូកដៃចូលកិច្ចផ្ទៃក្នុងនៃបណ្ដាប្រទេស សាមុី ហើយអ្នករងគ្រោះ ពីការនៅពីក្រោយនេះ ជៀសមិនផុត ពីសកម្មជននយោបាយ ទាំងឡាយណា ដែលងប់ងល់ ទៅនឹងមនោគមន៍វិជ្ជា របស់ក្រុមបរទេសទាំងនោះ ដូចជាករណីនៅកម្ពុជា សកម្មជននៃអតីតបក្សប្រឆាំងជាច្រើនរូប បាននឹងកំពុងជាប់សំណុំរឿងនៅតុលាការ ជាបន្តបន្ទាប់ ពាក់ព័ន្ធសំណុំរឿងរួមគំនិតក្បត់ និងប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា...
ភ្នំពេញ ៖ សវនាការពាក់ព័ន្ធសំណុំរឿង រួមគំនិតក្បត់ និងប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈផែនការ ៩ វិច្ឆិកា ២០១៩(វិលចូលស្រុកលោក សម រង្ស៊ី) ពីឆ្នាំ២០១៨ -២០១៩ របស់កញ្ញា សេង ធារី អ្នកការពារសិទ្ធិមនុស្ស មិនត្រូវបានបើកដំណើរការទេ ដោយសារកញ្ញាបានកោរសក់ និងស្លៀកឈុតជាលក្ខណៈនារីអប្សរា មិនសមកាលៈទេសៈតាមបទបញ្ជាផ្ទៃក្នុង។...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ព្រះសព សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សហ្វ៊ុន ស៊ិនប៉ិច ត្រូវបានថ្វាយព្រះភ្លើង ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវរាជមាតា...
ភ្នំពេញ៖ ក្រោយបញ្ចប់ដំណើរទស្សនកិច្ច របស់រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា គឺលោក វុនណា ម៉ោងល្វីន (Wurna Maung Lwin) នៅកម្ពុជារយៈពេល២ថ្ងៃ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានបង្ហាញនូវ សេចក្តីប៉ងប្រាថ្នាតែមួយគត់ របស់កម្ពុជា គឺចង់ឱ្យប្រជាជាតិមីយ៉ាន់ម៉ាទាំងមូល រីករាយក្នុងជីវិតជាមួយសន្តិភាព និងភាពសុខដុមរមនា។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងការបរទេសកម្ពុជា នៅយប់ថ្ងៃទី៧ ខែធ្នូ...
ភ្នំពេញ៖ នេះមិនមែនជាលើកទី១នោះទេ ដែលអ្នកការសែតជើងចាស់ លោក សយ សុភាព ចេញមុខប្រតិកម្មទៅនឹង ការលើកឡើងបែបវាយប្រហារកម្ពុជា ពីសំណាក់អតីតរដ្ឋមន្ត្រីការបរទេសថៃ កាស៊ីត ភារម្យា រាប់ចាប់តាំងពី ជម្លោះបញ្ហាប្រាសាទព្រះវិហារ ។ ថ្មីៗនេះលោក កាស៊ីត ភារម្យា អតីតរដ្ឋមន្រ្តីកាបរទេសថៃ និងបច្ចុប្បន្ន ជាសមាជិកគណៈកម្មាធិការនាយករបស់ APHR បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន កំពុងតែព្យាយាមធ្វើឱ្យកិច្ចខិតខំប្រឹងប្រែង តស៊ូមតិដ៏លំបាក របស់អាស៊ាន ប្រឆាំងមេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ា (Myanmar) ឬភូមា ប្រែក្លាយជាអសារបង់ ដោយសារតែការប៉ុនប៉ងទទួលស្គាល់ និងព្យាយាមចង់ឱ្យមេដឹកនាំរបបនេះ អាចចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាប្រធាននៅឆ្នាំ២០២២ ខាងមុខ។ សូមរំលឹកថា ក្នុងឱកាសអញ្ជើញសម្ភោធ ដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ នាថ្ងៃទី៦ ធ្នូ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថានឹងបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នាដើមឆ្នាំ២០២២ ក្នុងនោះ សម្ដេចនឹងជួបពិភាក្សាផ្ទាល់ជាមួយលោកមីន អ៊ុងឡាំង (Min Aung Hlaing) មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា។ ដោយសម្ដេចលើកហេតុផលថា «ធម្មនុញ្ញអាស៊ានមិនបានចែងពីការដេញសមាជិកណាមួយនោះទេ»។ ជុំវិញការលើកឡើងរបស់អតីតរដ្ឋមន្រ្តីកាបរទេសថៃ រូបនេះ តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ លោក សយសុភាព បានសរសេរយ៉ាង ដូច្នេះថា «អ្នកឯង (កាស៊ីត ភារម្យា) គ្មានសិទ្ធិបង្គាប់បញ្ជាលើខ្មែរទេ!»។ លោកថា អតីតរដ្ឋមន្ត្រីការបរទេស ជម្លើយរបស់សៀម កាស៊ីត ភារម្យា គ្មានសិទ្ធិអ្វី មករារាំងលើបញ្ហាអធិបតេយ្យ និងកិច្ចការរបស់កម្ពុជា នោះទេ។ លោក សយ សុភាព បន្តថា ពួកជម្លើយ អ្នកឯងនេះហើយបង្កបញ្ហាលើកម្ពុជា តាមព្យាបាទកម្ពុជារឿងប្រាសាទព្រះវិហារ មិនអស់ចិត្តឥឡូវតាម លងកម្ពុជា លើបញ្ហាភូមាទៀត។ ពេលនេះកម្ពុជាជាប្រធានអាស៊ានប្តូរវេន ដូច្នេះកម្ពុជាមានសិទ្ធិគ្រប់គ្រាន់ ស្វែងរកសន្តិភាពសម្រាប់ភូមា និង ប្រជាជាតិរបស់អាស៊ានទាំងមូល។ អ្នកកាសែតជើងចាស់រូបនេះ បន្តថា «ពួកអ្នកឯងកុំយកសត្រូវ ជាមួយភូមា មករារាំងកម្ពុជាឱ្យសោះ។ កន្លងមកអ្នកឯងភ័យខ្លាច ភូមាសងសឹង ណាស់ព្រោះជាសត្រូវប្រវត្តិសាស្ត្រ។ អ្នកឯងភ័យណាស់ពេលដឹងភូមា មានផែនការកសាង អាវុធបរិមាណូ។ អ្នកបានបំផ្លាញផែនការនេះ ជាមួយសេ អ៊ី អា របស់អាមេរិក។ លោកបន្តថា «ឪ កាស៊ីតភារម្យា អើយ! អ្នកបាន អស់សិទ្ធិត្រួត និងចាត់ចែងកិច្ចការខ្មែរតាំងពីរជ្ជកាល ព្រះបាទ នរោត្តម ម៉េះ។ ពោលពេលបារាំង ចូលមកធ្វើអាណាព្យាបាល លើខ្មែរ ១១ សីហា ១៨៦៣។ បើតាមប្រវត្តិសាស្ត្រ អ្នកធ្លាប់ឈ្លានពានយើង តែពេលនេះខ្មែរ ឯករាជ្យ និង សន្តិភាព ហើយ ចូរ អ្នកឯង បោះបង់គំនិតឈ្លើយ ព្រហើនកោងកាចចំពោះខ្មែរទៅ(កាស៊ីត ភារម្យា)៕
ក្នុងកិច្ចជំនួបរវាងលោក វ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន និង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ កម្ពុជា ដែលបានធ្វើឡើងនាថ្ងៃទី ៥ ខែធ្នូកន្លងទៅនេះ បាននាំមកនូវដំណឹង ដ៏រំភើបរីករាយមួយ សម្រាប់ប្រជាជនកម្ពុជា ពោលគឺប្រទេសចិនប្រកាសគាំទ្រ ឱ្យមានការបង្កើតរោងចក្រផលិត វ៉ាក់សាំងកូវីដ-១៩...
“ក្នុងអំឡុងពេលខ្ញុំ ចុះត្រួតពិនិត្យនៅប្រទេសចិន ខ្ញុំបានប្រទះឃើញថា នៅក្នុងភូមិជាច្រើន អ្នកភូមិយក កៅអីតូចៗ អង្គុយព័ទ្ធជុំវិញ ដើមឈើនៅកណ្តាល ភូមិ ដើម្បីពិភាក្សាពីបញ្ហាអភិវឌ្ឍន៍ភូមិ ។ ” នេះគឺជាចំណាប់អារម្មណ៍ របស់លោក Yukteshwar Kumar អភិបាលរង នៃក្រុង Bath ប្រទេសអង់គ្លេស ចំពោះប្រជាធិបតេយ្យ ប្រទេសចិន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា សម្តេច នឹងកាន់តំណែង ធ្វើជានាយករដ្ឋមន្ដ្រី ឲ្យដូច ព្រះបាទពញាយ៉ាត ដែលព្រះអង្គគ្រងរាជ្យ អស់រយៈពេល៤៣ឆ្នាំ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង ប្រវែងសរុប៩៦,៤៨គីឡូម៉ែត្រ នាថ្ងៃទី៦ ខែធ្នូ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ចំពោះឧត្តមសេនីយ៍វៀតណាមម្នាក់ ឈ្មោះ Hoang Xuan Chien អនុរដ្ឋមន្រ្តីក្រសួងការពារវៀតណាម ដែលវាយប្រហារ មកលើកម្ពុជាថា កម្ពុជា ជាអ្នកនាំកូវីដ១៩ ទៅវៀតណាម ដូចទឹកជំនន់ទន្លេមេគង្គ ។ បើតាមសម្តេចតេជោ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១...
សុន្ទរកថារបស់ឯកឧត្តម Wang Wentian ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ (ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១) សូមគោរព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព! ឯកឧត្តម លោកជំទាវ និងមិត្តភក្តិទាំងអស់ ជាទីមេត្រី! ខ្ញុំពិតជាមានក្តីរំភើបជាខ្លាំង ដែលបានចូលរួមក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១។ ខ្ញុំសូមតំណាងឱ្យស្ថានទូតចិនប្រចាំកម្ពុជា សូមសម្ដែងអំណរសាទរយ៉ាងកក់ក្តៅបំផុត...