ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ការបើកឲ្យមានការជួបជុំ និងដើរកម្សាន្ដ នាឱកាសបុណ្យភ្ជុំបិណ្ឌ ជាមួយនឹងការអនុវត្តវិធានការសុខាភិបាលលើកនេះ ជាការសាកល្បងដ៏ធំ រវាងមហន្តរាយ និងសុវត្ថិភាព ដើម្បីឈានទៅបើកប្រទេសឡើងវិញ ផងដែរ។ តាមរយៈសារសំឡេង នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ បានថ្លៃឲ្យដឹងថា...
ភ្នំពេញ៖សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិ និង បញ្ចៀស នូវការជ្រៀតជ្រែក ពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទី ជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្ដេចតេជោបានមានប្រសាសន៍ឲ្យដឹង នៅថ្ងៃនេះថា “ខ្ញុំបានប្រគល់ការងារជូនឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាង ច្បាប់អង្គការដែលចេញពីរាជរដ្ឋាភិបាលឬជាសេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភានិង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបទបញ្ជាដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នាពេលនេះ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ សម្ដេច តេជោ ហ៊ុន សែន បានឲ្យដឹងថា ថ្ងៃទី៦តុលា...
ភ្នំពេញ ៖ គណៈរដ្ឋមន្រ្តី នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ នឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈប្រព័ន្ធវិដេអូ។ យោងតាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៤ តុលា នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា មនុស្សចំនួន៤ ធ្វើឲ្យជះឥទ្ធិពលដល់សំឡេង រួមមាន ៖ មេឃុំ ស្មៀន មេប៉ុស្ដិ៍ មេភូមិ ដូច្នេះ ត្រូវធ្វើល្អជាមួយប្រជាពលរដ្ឋ តើពួកគាត់ចង់បានអ្វីត្រូវដោះស្រាយជូនភ្លាមៗ។ ក្នុងពិធីប្រកាសកាន់មុខតំណែង អភិបាលខេត្តស្ទឹងត្រែង នាថ្ងៃទី៤...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល សារព័ត៌មានដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន បានលើកឡើងថា ការអនុម័តច្បាប់ របស់សភាអាមេរិក គ្រាន់តែបោកសន្លឹកឆ្នោត និងឱ្យខ្មែរដែលជឿស៊ុប ជួបហានិភ័យ។ ការលើកឡើងរបស់លោក សយ សុភាព បែបនេះបន្ទាប់ពី សភាអាមេរិក បានអនុម័តច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា Cambodia Democracy...
ភ្នំពេញ ៖ ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា លោក សយ សុភាពបានសរសើរលោក យឹម ស៊ីណន អតីតប្រធានចលនា របស់អតីតគណបក្សសង្រ្គោះជាតិ ប្រចាំប្រទេសកូរ៉េខាងត្បូងថា បានដឹង យល់ពីភូមិសាស្ត្រ នយោបាយ និងប្រវត្តិសាស្ត្រពិតប្រាដកមែន។ នេះជាការលើកឡើងរបស់លោក សយ សុភាពក្នុងហ្វេសប៊ុកនាថ្ងៃ១ តុលា ។ ការសរសើរ យឹម...
ភ្នំពេញ ៖ កម្ពុជាយល់ឃើញថា បញ្ហាសមុទ្រចិនខាងត្បូង គួរជាសមុទ្រប្រកបដោយសន្តិភាព និងស្ថេរភាព និងសេរីភាព នៃធ្វើនាវាចរណ៍ និងការហោះហើរ ។ នេះជាលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ប៉ាប្លូ កាង (Pablo Kang) ឯកអគ្គរដ្ឋទូតអូស្រា្តលី ប្រចាំកម្ពុជា នាថ្ងៃទី១...
ភ្នំពេញ ៖ ក្រោយបានជួបលោក អ៊ូ ច័ន្ទរ័ត្ន ដែលជាតំណាង និងជាស្ថាបនិកគណបក្ស កែទម្រង់កម្ពុជា លោក សាម អ៊ីន អ្នកនាំពាក្យគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន (គបម) ហាក់បានលើកសរសើរ លោក អ៊ូ ច័ន្ទរ័ត្នថា ជាការល្អដោយលោកបានបង្កើតបក្សថ្មី ដោយសារមិនចង់ចំណាយ ពេលវេលារង់ ចាំឱកាសណាមួយ។...
ភ្នំពេញ៖ ជាលើកដំបូងហើយដែលលោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ និងលោក អ៊ូ ច័ន្ទរ័ត្ន អនុប្រធានគណបក្សកែទម្រង់កម្ពុជា បានជួបគ្នា ក្រោយពីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យគណបក្ស លោកអ៊ូ ច័ន្ទរ័ត្ន ធ្វើសកម្មភាពជាផ្លូវការ បន្ទាប់ពីបំពេញបែបបទគ្រប់ជ្រុងជ្រោយ ដើម្បីពិភាក្សាលើការរួបរួមគ្នា របស់គណបក្សនយោបាយថ្មីៗ ដែលកើតចេញពីអតីតគណបក្សសង្រ្គោះជាតិ (CNRP)។ ជំនួបនេះ ធ្វើឡើងកាលពីថ្ងៃទី៣០...