ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ទោះបីមានក្តីរំពឹងថា វិបត្តិជំងឺកូវីដ-១៩ អាចនឹងធូរស្រាលនាពេលខាងមុខ ដោយសារសន្ទុះ នៃការចាក់វ៉ាក់សាំង តាមប្រទេសនីមួយៗ កំពុងមានវឌ្ឍនភាពល្អប្រសើរ ក៏ដោយ ប៉ុន្ដែពិភពលោក នៅតែប្រឈមនឹងហានិភ័យ នៃរលកថ្មីៗដោយមេរោគ បំប្លែងថ្មី ប្រភេទដែលតា។ ក្នុងពិធីបើកកិច្ចប្រជុំកំពូល មហាអនុតំបន់មេគង្គលើកទី៧ នាថ្ងៃទី៩...
ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានចំអក និងចោទសួរឱ្យក្រុមប្រឆាំង នៅក្រៅប្រទេសថា ចង់ធ្វើបដិវត្តន៍តាមរយៈបង្កើត រដ្ឋាភិបាលឆ្កួតលីលាមែនទេ? ជាមួយគ្នានោះលោក សយ សុភាពក៏បានប្រាប់ពួកគេថា កុំរំពឹងមានឱកាសមកស្រុកខ្មែរវិញ។ លោក សយ សុភាព ចំអកឱ្យក្រុមប្រឆាំងបែបនេះ ក្រោយពីគេហទំព័រខេមបូឌាដេលី ចេញផ្សាយនាពេលថ្មីៗនេះថា លោក...
ភ្នំពេញ៖លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា ជាកត្តាភូមិសាស្រ្តនយោបាយ អាមេរិកទៅរកយួន ចិនមករកខ្មែរ។ ការលើកឡើង របស់លោក សយ សុភាព បែបនេះបន្ទាប់ពីមានការចុះផ្សាយថា លោក វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិន នឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា និងប្រទេស៣ផ្សេងទៀត...
នាពេលថ្មីៗនេះលោកសម រង្សីបានធ្វើការប្រកាស ក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួន របស់លោកថា ខ្លួនបានធ្វើដំណើរដល់ប្រទេស សហរដ្ឋអាមេរិកហើយ ប៉ុន្តែមិនបានបញ្ជាក់អំពី ព័ត៌មានអ្វីបន្ថែមទៀតនោះឡើយ ដូចជាគោលបំណង នៃការធ្វើដំណើរទស្សនៈកិច្ចនេះ ឬផែនការអ្វីនោះទេ។ ទោះបីជាយ៉ាងណាក្ដី លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានដាក់ការសង្ស័យថា អតីតប្រធានគណបក្ស សង្រ្គោះជាតិ ទៅសហរដ្ឋអាមេរិក ក្នុងគោលបំណង...
សហរដ្ឋអាមេរិក បានព្យាយាមម្ដងហើយ ម្ដងទៀតក្នុងការស្វែងរកប្រភព នៃវីរុសកូវីដ-១៩ ដោយផ្អែកទៅលើការសន្និដ្ឋានមួយ គឺវីរុសនេះ បានលេចធ្លាយចេញពីមន្ទីពិសោធន៍ នៃទីក្រុងវូហាន ប្រទេសចិន ទោះបីជាមានការជំទាស់ និងបដិសេធពីប្រទេសចិនក្ដី ទាក់ទងទៅនឹងការសន្និដ្ឋាន ឬទ្រឹស្ដីនៃការផ្ទុះចេញ ពីមន្ទីពិសោធន៍របស់ខ្លួន។ ជាមួយគ្នានេះដែរ អង្គការសុខភាពពិភពលោក (WHO) ក៏បានធ្វើសេចក្ដីថ្លែងការណ៍ ស្ដីពីប្រភពនៃវីរុសនេះផងដែរថា ភាគរយតិចតួចណាស់ ដែលជំងឺនេះ គឺបង្កើតឡើងដោយមនុស្ស...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលពាក្យសុំចុះឈោ្មះ អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងភ្នាក់ងារគណបក្សនយោបាយ សម្រាប់ពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ។ ការងារនឹងចាប់ផ្ដើមពីថ្ងៃទី១២ ខែកញ្ញា រហូតដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ គ.ជ.ប នាថ្ងៃទី៦ ខែកញ្ញា...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមន៍ អ្នកសារព័ត៌មានកម្ពុជា-ចិនបានដាក់ផ្លែទៅកាន់មន្រ្តីអតីតគណបក្សប្រឆាំង ថាតើជោគជ័យរឿងអ្វី បើបក្សរបស់ខ្លួនត្រូវបាន តុលាការរំលាយ កាលពីឆ្នាំ២០១៧ជាពិសេសអតីតអ្នករួមបង្កើតបក្សកន្លងមក បានបែកខ្ញែក ចែកជើងគ្នារត់រកព្រះអាយុរៀងៗខ្លួនបាត់ ទៅហើយនោះ។ ការលើកឡើង របស់លោក សយ សុភាព បែបនេះ ធ្វើឡើងបន្ទាប់ពី មន្រ្តីអតីតគណបក្សសង្គ្រោះជាតិ បានបើកសិក្ខាសាលារបស់ខ្លួន ស្ដីពីផែនការយុទ្ធសាស្រ្ត និងភាពជាអ្នកដឹកនាំ នៅសហរដ្ឋអាមេរិក ។ នៅលើគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ លោក សយ សុភាព បានលើកឡើងនូវមូលហេតុមួយចំនួនដែលបង្ហាញពីសិក្ខាសាលា ជោគជ័យក្លែងក្លាយ របស់ក្រុមមន្រ្តីអតីតបក្សប្រឆាំងនេះ។ មូលហេតុ ទាំងនោះរួមមាន៖ ១ តើមានឈ្មោះស្អីទៀត បើតុលាការ រំលាយចោលបាត់ទៅហើយ។ បើទោះបីអ្នកមិនទទួលស្គាល់ តែអតីតអ្នកជាប់បម្រាម បានសរសេរលិខិតឆ្លងតាមរយៈ រដ្ឋមន្ត្រីមហាផ្ទៃទៅនាយករដ្ឋមន្រ្តី និង ទូលថ្វាយសុំរាជទានទោសពីព្រះមហាក្សត្យ និង ព្រះករុណាបានសព្វព្រះរាជហរទ័យ ប្រោសព្រះរាជទាន លើកលែងទោស រួចបាត់ទៅហើយ។ ២ តើជោគជ័យរឿងស្អី? ពីអតីតសមាជិកសភា ក្លាយទៅជាអ្នករត់ចោលស្រុក និងសកម្មជនទៅហើយនោះ!។ លោក សយ សុភាព បញ្ជាក់ថា «នៅពេលនេះ អតីតអ្នករួមបង្កើតបក្សកន្លងមក បានបែកខ្ញែក ចែកជើងគ្នារត់រកព្រះអាយុរៀងៗខ្លួនបាត់ ទៅហើយ តើសិក្ខាទទួលបានជោគជ័យលើចំណុចអ្វី?»។ លោកបន្ថែមថា នេះហើយមិនមើល ប្រវត្តិសាស្ត្រថ្មីៗដែលក្រុម លន់ ណល់ សិរីមតៈ និង បរិវារចាញ់បោកអាមេរិក។ លោក សយ សុភាព បានរំពឹងថា អនាគតប្រហែល អតីតសម្មជនជាន់ខ្ពស់ ខ្លះទៀតនឹងដើរចេញ ដោយពួកគាត់នឹងមិនផ្សងព្រេងល្បែង ដ៏មហាគ្រោះថ្នាក់នេះទៀតទេ។ ពាក់ព័ន្ធបច្ចុប្បន្នភាព លោក សយ សុភាព បានផ្ដាំទៅកាន់ក្រុមទាំងនោះ ឱ្យមើលប្រទេសអាហ្វហ្គានីស្ថានជាគំរូ។ លោកថា អ្នកចាញ់ពិតប្រាកដគឺ ពួកអ្នកកាន់អំណាច នៅអាហ្វហ្គានីស្ថានដែលជឿលើអាមេរិក តែអាមេរិក មិនបានស្លាប់ជាមួយទេដោយស្រូត មកបង្កើតសមរភូមិនៅ អាស៊ាន ដើម្បីទប់ចិន ដោយបង្កើត ឥណ្ឌូ-ប៉ាស៊ីហ្វិក និងប្រកាសនៅវៀតណាម ១១ វិច្ឆិកា២០១៧៕
ភ្នំពេញ៖ លោក កឹម សុខា អតីតមេបក្សប្រឆាំង បានចេញមុខបញ្ជាក់យ៉ាងច្បាស់ៗថា រាល់សេចក្តីថ្លែងការណ៍ ឬសេចក្តីប្រកាស របស់សហមេធាវី ដែលជាតំណាងស្របច្បាប់ គឺជាឆន្ទៈរបស់លោក។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ លោក កឹម សុខា បានលើកឡើងថា «ដោយសង្កេតឃើញថា មានបុគ្គល ក្រុម...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមន៍ អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា លោក ហុង លីម ក្រោយពីចប់អាជីពនៅអូស្ត្រាលី ប្រហែលជាចង់ ចូលស្រុកមកដើរតួជាមេបក្សប្រឆាំង ប្រកួតជាមួយបក្សកាន់អំណាច ដឹកនាំដោយរដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន។ លោក...
ភ្នំពេញ ៖ ជាថ្មីម្តងទៀត លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ករណីលោក កឹម សុខា មិនអាចបើកការចរចា ជាមួយគណបក្សប្រជាជនកម្ពុជាបាននោះទេ ។ ការលើកឡើងរបស់លោកនេះ បន្ទាប់ពី លោក មុត ចន្ថា បានយកឱកាសខួប៤ឆ្នាំ (៣.៩.២០១៧ – ៣.៩.២០២១)...