ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានសុំការសម្រេចពីក្រសួងមហាផ្ទៃ ដើម្បីរក្សាទុកការិយាល័យទេសចរណ៍ដែលមានស្រាប់ នៅតាមក្រុង-ស្រុក-ខណ្ឌ មួយចំនួន និងស្នើសុំបើកការិយាល័យទេសចរណ៍បន្ថែមទៀត នៅតាមក្រុង-ស្រុក-ខណ្ឌ ដែលមានសក្ដានុពលខ្លាំង និងចាំបាច់សម្រាប់វិស័យទេសចរណ៍ ខណៈមានការវាយតម្លៃឃើញថា ក្រុងទាំងអស់សុទ្ធតែចាំបាច់សម្រាប់វិស័យទេសចរណ៍។ នេះបើតាមការបញ្ជាក់ពីលោក ឌួង វីរៈ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការដឹកនាំការងារវិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងទេសចរណ៍ (គ.ដ.វ.វ) ក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្ដីពីមុខងារ និងរចនាសម្ពន្ធរដ្ឋបាលក្រុង-ស្រុក- ខណ្ឌ...
ភ្នំពេញ ៖ ក្រោយពីគណៈកម្មការអឺរ៉ុប(EU)ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ(EBA)ចំនួន២០%ពីកម្ពុជា នៃប្រព័ន្ធអនុគ្រោះពន្ធដែល បានផ្តល់ឲ្យកម្ពុជា ក្រោមគម្រោង ពាណិជ្ជកម្មអ្វីគ្រប់យ៉ាង លើកលែងតែអាវុធ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញមុខអះអាងថា បញ្ហា EBA មិនគួរឲ្យខ្លាចដូច មេរោគ Covid-19 នោះទេ។ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនគរុសិស្ស-និស្សិតជិត ២ពាន់នាក់នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ...
ភ្នំពេញ ៖ ដោយសារប្រទេស និងកោះ៦ អត់ទទួលឲ្យនាវា Westerdam ចូលចតនោះ សម្តេចតេជោ ហ៊ុន សែន បានហៅអ្នកទេសចរ នៅលើនាវាជាង ២០០០នាក់ថា ជាវិបត្តិមនុស្សធម៌ ដោយសារគ្មាន អ្នកណាជួយពួកគេ ក្រៅពីកម្ពុជា ៕
ភ្នំពេញ ៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើង ពីអ្នកទេសចរនៅលើនាវា Westerdam ដែលសម្តេចបានបង្ហាញ ពីការអាណិតអាសូរ ដល់ពួកគេ ដោយសម្តេចថា កម្ពុជាមានការទទួលខុសត្រូវ លើអ្នកនៅលើនាវា Westerdam មិនមែនសុខៗ ទៅទទួលជំងឺទេ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានរំលឹកម្តងទៀតថា សម្តេចនឹងបន្តកាន់តំណែង ជានាយករដ្ឋមន្រ្តីក្នុងរយៈពេល១០ឆ្នាំ ខាងមុខបន្តទៀត ដូច្នេះអ្នកចង់ឲ្យសម្តេច ជួបបញ្ហានេះ កុំសង្ឃឹមឲ្យសោះ ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា មានជនអគតិម្នាក់បានបំភ្លៃថា មាននិស្សិតខ្មែរស្លាប់ដោយវីរុសកូរ៉ូណានៅចិន ហើយបុគ្គលនេះក៏លើកឡើងថា សម្តេចកំពុងឈឺទៀតដោយសារជំងឺនេះ ។
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនគរុសិស្ស-និស្សិតជិត ២ពាន់នាក់ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា អ្នកនិយាយភាសាបារាំង បច្ចុប្បន្ននៅកម្ពុជា មានចំនួនតិចជាងអ្នករៀនភាសាចិនទៀតផង ខណៈក្នុងជំនួបឬកិច្ចប្រជុំអន្តរជាតិនានា ថ្នាក់ដឹកនាំកំពូលៗ នៃប្រទេសនីមួយៗ ប្រើប្រាស់ភាសាអង់គ្លេស សម្រាប់ទំនាក់ទំនងគ្នា។
ភ្នំពេញ៖ ដើម្បីជាការឆ្លើយតបតំរូវការ បច្ចុប្បន្ នក៏ដូចជា គណៈកម្មការអឺរ៉ុប ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញ២០% នៃទំនិញសរុបរបស់កម្ពុជា ដែលធ្លាប់នាំចេញទៅកាន់ទីផ្សារអឺរ៉ុបនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គួរធ្វើសំណើរមួយទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជិនភីង ដើម្បីឲ្យប្រទេសចិនបោះដុំប្រភេទទំនិញ ដែលជាវត្ថុធាតុផ្ដាច់មុខមកឲ្យកម្ពុជា យកទៅចែកចាយបន្តទៅកាន់ទីផ្សារអន្តរជាតិ ស្របពេលបណ្ដាប្រទេសអ្នកផលិតមួយចំនួន កំពុងជួបវិបត្តិខ្វះវត្ថុធាតុដើម ហើយប្រទេសចិនមិនអាចធ្វើការផ្គត់ផ្គង់ដោយផ្ទាល់បាន...
ភ្នំពេញ ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានគោលជំហរ បន្តកិច្ចសហប្រតិបត្តិការល្អជាមួយ សហគមន៍អឺរ៉ុប (EU) ដោយឈរលើ មូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងច្បាប់ទោះបី EU ផ្ដាច់ ប្រព័ន្ធ អនុគ្រោះ ពន្ធ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាក់ថា បើសិនរកឃើញអ្នកទេសចរណាម្នាក់ មានផ្ទុះវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 នៅលើនាវាខ្នាតយក្ស របស់សហរដ្ឋអាមេរិក ឈ្មោះ MS Westerdam ក៏សម្តេចនៅតែទទួលស្វាគមន៍ ពួកគេ ដើម្បីយកមកព្យាបាល ដោយគ្មានការរើសអើងអ្វីឡើយ ។ អ្វីកាន់តែជាពិសេស...