ភ្នំពេញ៖ ក្រោយពីរដ្ឋាភិបាល នៃប្រទេសញូវហ្សេឡេន បានប្រកាសតាមដានករណីលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ រដ្ឋាភិបាលកាណាដា តាមរយៈទូតខ្លួនក៏បានប្រកាសតាមដាន ករណីអតីតមេបក្សប្រឆាំងនេះផងដែរ ។ សាលាដំបូងរាជធានីភ្នំពេញ បានកំណត់ជំនុំជម្រះក្តីលោក កឹម សុខា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ក្រោយសាលាឧទ្ធរណ៍បានទាត់ចោល បណ្ដឹងក្រុមមេធាវីលោក កឹម សុខា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា សុខសន្តិភាព និងភាពរឹងមាំនៃកំណើន សេដ្ឋកិច្ចជាតិសព្វថ្ងៃនេះ គឺបានបង្ហាញច្បាស់អំពីកម្ពុជា កំពុងធ្វើដំណើរនៅលើផ្លូវ ត្រូវមួយយ៉ាងពិតប្រាកដ ។ យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចតេជោ បានថ្លែងថា “នៅសល់តែ១១ថ្ងៃទៀតទេ ឆ្នាំថ្មី ២០២០នឹងមកដល់។...
ភ្នំពេញ៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានថ្លែងថា ថវិការាជរដ្ឋាភិបាលផ្ដល់ជូន ធនាគារអភិវឌ្ឍន៍ជនបទ ៥០លានដុល្លារ សម្រាប់ទិញពីប្រជាកសិករ គឺប្រើប្រាស់ត្រឹមត្រូវ មិនដូចការចោទប្រកាន់ ពីមនុស្សមួយចំនួនថា ថវិកាទាំងនេះ ប្រើប្រាស់មិនត្រឹមត្រូវ។ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចេញថវិកាបន្ថែមចំនួន ៥០លានដុល្លារ ដើម្បីប្រែក្លាយ...
ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឲ្យលោក ប៊ីចូន ហេកម៉ាគ ឯកអគ្គរដ្ឋទូតថ្មី ប្រទេសស៊ុយអែត ប្រចាំនៅកម្ពុជាចូល ជួបសម្តែងការគួរសមសម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងការពេញចិត្ត និងគាំទ្រ ចំពោះលទ្ធផលជាផ្លែផ្កាដែល រាជរដ្ឋាភិបាលប្រទេសកម្ពុជានិងស៊ុយអ៊ែត រួមសហការគ្នានាពេលកន្លងមក។ សម្តេចប្រធានរដ្ឋសភា បានកោតសរសើរដល់ប្រទេស ស៊ុយអ៊ែត តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ ស៊ីដា (SIDA) បានចូលរួមជួយអភិវឌ្ឍ វិន៍ស័យសហគ្រាសខ្នាតតូច និងមធ្យម (SME)ដល់កម្ពុជា ។ ក្នុងជំនួបនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូឆ្នាំ២០១៩ នៅវិមានរដ្ឋសភា សម្តេច ហេង សំរិន បានមានប្រសាសន៍បន្តថា ក្នុងអាណត្តិនៃបេសកកម្មការទូត របស់លោក ប៊ីចូន ហេកម៉ាគ សម្តេចសង្ឃឹមថា ស៊ុយអ៊ែតនឹងបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការស្អិតរមួតជាមួយកម្ពុជា ជាពសេស លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ និងវប្បធម៌ ជាដើម។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានស្នើរដ្ឋាភិបាល ស៊ុយ អ៊ែត បន្តជួយបណ្តុះបណ្តាល ធនធានមនុស្ស និងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានបន្ត ការសិក្សាថ្នាក់ឧត្តមសិក្សានៅ ស៊ុយ អ៊ែត។ សម្តេច ហេង សំរិន បានគូសបញ្ជាក់ថា កម្ពុជា ត្រូវការធនធានមនុស្ស ដើម្បីអភិវឌ្ឍប្រទេសជាតិ ឲ្យ កាន់តែមានការរីកចម្រើនបន្ថែមទៀត។ លោក ប៊ីចូន ហេកម៉ាគ បានគំាទ្រចំពោះប្រសាសន៍លើកឡើង របស់សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ពី ជំនួយនានាដែលប្រទេសស៊ុយអ៊ែតបានជួយមកដល់កម្ពុជា នាពេលកន្លងមក មានដូចជាគំាទ្រដល់ដំណើរការតុលាការ កាត់ទោសមេដឹកនាំខ្មែរក្រហម សកម្មភាពមនុស្សធម៌ វិស័យអប់រំ វិស័យកសិកម្ម ជាដើម។ លោកឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះ កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍ ដ៍រឹងមាំរបស់ប្រទេសកម្ពុជា ជាពិសេសការកាត់បន្ថយភាពក្រីក្រជារៀងរាល់ឆ្នាំ។ ប្រទេសស៊ុយអ៊ែតសន្យា បន្តគាំទ្រដល់កម្ពុជា។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា កម្ពុជានិងស៊ុអ៊ែតជាដៃក្នុងការដោះស្រាយញ្ហារួមមួយចំនួន ដែលមានដូចជាការប្រែប្រួលអាកាសធាតុ និងការជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព។ ក្នុងនាមរដ្ឋសភា សម្តេច ហេង សំរិន បានសម្តែង ក្តីរីករាយនិងស្វាគមន៍ ចំពោះបេសកកម្មការទូតរបស់លោក ប៊ីចូន ហេកម៉ាគ។រដ្ឋសភាកម្ពុជា គាំទ្រ និងសន្យាធ្វើកិច្ចសហការ ឲ្យបានពេញលេញ ដើម្បីឲ្យបេសកកម្មការទូតរបស់លោក នៅកម្ពុជា ទទួលបានជោគជ័យ៕
ភ្នំពេញ៖ នៅសល់តែជាង ២០ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃកំណត់ជំនុំជម្រះក្ដី លោក កឹម សុខា ប៉ុន្តែសហមេធាវីការពារក្កីឲ្យលោកកឹម សុខា មិនទាន់បានត្រៀមលក្ខណៈអ្វីថា នឹងបន្តនីតិវិធី ដើម្បីឡើងការពារកូនក្ដីខ្លួននៅឡើយទេ ។ ការដែលក្រុមមេធាវីអះអាងបែបនេះ ដោយសារមកដល់ពេលនេះ មិនទាន់មានឃើញដីការកោះហៅ របស់តុលាការ ។ លោក ផែង ហេង មេធាវីម្នាក់ក្នុងចំណោមមេធាវី...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានព្រមានទុកជាមុនថា បើសិនជាមន្ដ្រីថ្នាក់ជាតិ គិតតែពីរាយការណ៍ រួចបែរជាទៅបន្ទោសមន្ដ្រីថ្នាក់ក្រោមជាតិ ដោយមិនដោះស្រាយ បញ្ហានៅនឹងកន្លែង គឺត្រូវបញ្ឈរជើងចោល ។ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យវេស្ទើន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានរំលឹកឡើងវិញ ពីប្រវត្តិតស៊ូ របស់សម្តេច និងបុគ្គលសំខាន់ ជាច្រើននាក់ផ្សេងទៀត ដែលបានលះបង់បង់ ដើម្បីជាតិ នាអំឡុងខែធ្នូ កាលពីអតីតកាល ថា ២ធ្នូ សម្រាប់សម្ដេច មិនមែនមានត្រឹមតែមួយនោះទេ គឺមានរហូតទៅដល់៣ ។ ក្នុងឱកាសអញ្ជើញ...
ភ្នំពេញ ៖ ក្នុងនាមជាសមាជិក របស់សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា តំបន់អាស៊ាន គឺគ្មានបងធំ-តូចទេ ខុសពីសហគមន៍អឺរ៉ុប (EU) ដែលមានបងធំ និងបងតូច ដោយមានប្រទេសសខ្លះ មិនពេញចិត្ត ចំពោះអឺរ៉ុប។ សូមបញ្ជាក់ថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា អ្នកដែលពូកែស្រែក ឲ្យថ្នាក់ដឹកនាំកម្ពុជា គោរពកិច្ចព្រមព្រៀង សន្តិភាពប៉ារីស ២៣តុលា ឆ្នាំ១៩៩១ គឺពួកគេមិនដឹងថា កិច្ចព្រមពៀងនេះ បែរមុខទៅខាងណាផង ៕