ភ្នំពេញ៖ ក្រោយឃើញមានការដោះលែង និងទំលាក់បទចោទប្រកាន់ លើមនុស្សមួយចំនួន លោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ កំពុងរង់ចាំការដោះស្រាយផងដែរ ដោយលោកលើកឡើងជាសំណួរថា តើពេលណាបានតុលាការទំលាក់បទចោទប្រកាន់មកលើក្រុមលោក? ប្រធានសមាគមសេដ្ឋកិច្ច ក្រៅប្រព័ន្ធបានលើកឡើងក្នុង ហ្វេសប៊ុកថា រឿងរ៉ាវរបស់ក្រុមលោកមក ដល់ពេលនេះ មាន រយៈពេល៦ឆ្នាំមកហើយ។ លោក វន់ ពៅបន្តថា “រឿងមនុស្សមួយចំនួនគេដោះបណ្តើៗហើយ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ក្ដីរំពឹងថា ការចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី រវាងកម្ពុជា-ចិនដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ២០១៩ខាងមុខ ក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន នឹងសម្រេចបានជោគជ័យក្នុងរយៈពេលដ៏ខ្លី។ ក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូវចំនួន៣៤ខ្សែ នៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា...
ភ្នំពេញ ៖ ប្រតិកម្មតបជាមួយក្រុប្រឆាំង ដែលលើកឡើងថា ផែនការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដាក់លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បង ឲ្យបន្តតំណែងជានាយករដ្ឋមន្រ្តី នៅថ្ងៃអនាគត ត្រូវបានបរាជ័យនោះ សម្ដេចតេជោ បានចោទសួរត្រឡប់ទៅកាន់ ក្រុមប្រឆាំងវិញថា បើសម្ដេច ដែលជាឪពុកកំពុងកាន់អំណាចហើយនោះ តើឲ្យកូនប្រុសមកធ្វើរដ្ឋប្រហារ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ត្រៀមកញ្ចប់ថវិកា ជាង១៧០លានដុល្លាអាមេរិក ដើម្បីអនុវត្ត គម្រោងពង្រីក រោងចក្រ ចម្រោះទឹកស្អុយ ឲ្យបានស្អាតមុន នឹងបង្ហូរចូលទៅក្នុងសមុទ្រ ដើម្បីធានានិរន្តភាព ទឹកសមុទ្រឲ្យកាន់តែស្អាត គ្មានជាតិពុល ដែលបំរើដល់វិស័យ ទេសចរណ៍និង ធនធានជីវៈចម្រុះក្នុងទឹកសមុទ្រ ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី...
ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើការរិះគន់ចំៗ ចំពោះនយោបាយការទូត មិនច្បាស់លាស់ របស់ក្រុមឧទ្ទាម សម រង្ស៊ី ដែលម្ដងគាំទ្រចិន ប្រឆាំងអាមេរិក ម្ដងគាំទ្រអាមេរិកប្រឆាំងចិន ។
ភ្នំពេញ៖ ទោះបីដឹងថា អ្នកហៅចូលទូរសព្ទ មកនោះមិន ដែលស្គាល់ក្ដីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលកំពុងថ្លែងសារ ក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានលើកទទួល ឆ្លើយតបជាទៅវិញជាធម្មតា ។
ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់នៅកម្ពុជា គ្មានការចាប់ខ្លួនដោយទំនើងនោះទេ ព្រោះជាអំពើខុសច្បាប់ ហើយរាល់ការចាប់ខ្លួន ត្រូវតែមានដីការពីតុលាការ លើកលែងតែបទល្មើស ជាក់ស្ដែងមួយតែប៉ុណ្ណោះ៕
ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋាន សាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានចាប់ខ្លួនសកម្មជន អតីតបក្សប្រឆាំង ដែលទើបដោះលែងត្រឡប់មកវិញ បើនៅតែបន្តវាយប្រហាររាជរដ្ឋាភិបាលថា ការដោះលែង ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន មកពីសម្ពាធអន្តរជាតិ ។ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើង ផែនការរដ្ឋប្រហាររបស់ក្រុមឧទ្ទាមសមរង្ស៊ីមិន មែនគ្រាន់តែ ដើម្បីចាប់ខ្លួនសម្ដេចនោះទេគឺថែមទាំងឲ្យព្រះមហាក្សត្រដាក់រាជ្យទៀតផង ដែលនេះ ជាផែនការរដ្ឋប្រហារប្ដូររបបមិនអាចលើកលែងឲ្យបាន។
ភ្នំពេញ៖ លោក កឹម សុខា ក្រោយពីបានជួបទូតនៅក្នុងសប្តាហ៍នេះ លោកបានបង្ហាញក្តីសង្ឃឹមថា កម្ពុជានឹងដើរទៅរកផ្លូវផ្សះផ្សារជាតិនាំមកនូវការអភិវឌ្ឍ។ លោក កឹម សុខា បង្ហាញក្នុងហ្វេសប៊ុកនារាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្នុងសប្តាហ៍នេះ លោកបានទទួលជួបពិភាក្សាជាមួយឯកអគ្គរាជទូតនិងរដ្ឋទូតតំណាងឲ្យប្រទេស៧ (បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ អូស្ត្រាលី ជប៉ុន ចក្រភពអង់គ្លេស ស្វីស)...