នយោបាយ

វន់ ពៅ ៖ តើពេលណាតុលាការ ទំលាក់ការចោទប្រកាន់មកលើពួកខ្ញុំ

ភ្នំពេញ៖ ក្រោយឃើញមានការដោះលែង និងទំលាក់បទចោទប្រកាន់ លើមនុស្សមួយចំនួន លោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ កំពុងរង់ចាំការដោះស្រាយផងដែរ ដោយលោកលើកឡើងជាសំណួរថា តើពេលណាបានតុលាការទំលាក់បទចោទប្រកាន់មកលើក្រុមលោក?

ប្រធានសមាគមសេដ្ឋកិច្ច ក្រៅប្រព័ន្ធបានលើកឡើងក្នុង ហ្វេសប៊ុកថា រឿងរ៉ាវរបស់ក្រុមលោកមក ដល់ពេលនេះ មាន រយៈពេល៦ឆ្នាំមកហើយ។

លោក វន់ ពៅបន្តថា “រឿងមនុស្សមួយចំនួនគេដោះបណ្តើៗហើយ ចុះរឿងពួកខ្ញុំយ៉ាងម៉េចហើយ? ជិត៦ឆ្នាំហើយភាពឈឺចាប់នៅមិនទាន់បាត់ទ ។ តើពេលណាទើបតុលាការ សាលាឧទ្ធរណ៍ទំលាក់ការចោទប្រកាន់មកលើពួកខ្ញុំ?”។

លោក វន់ ពៅបានជាប់ចោទ ក្នុងករណីធ្វើកុប្បកម្ម ក្រោយការបោះឆ្នោត ថ្នាក់ជាតិឆ្នាំ២០១៣ នៅលើស្ពាននាគ សង្កាត់វត្តភ្នំមកមុខរោងចក្រ យ៉ាកជីន បន្ទាយទាហានឆ័ត្រយោង៩១១។

ថ្មីៗនេះ លោក កឹម សុខា រួមទាំងមនុស្សមួយចំនួនទៀត ជាប់ពាក់ព័ន្ធធ្វើរដ្ឋប្រហារ ជាមួយលោក សម រង្ស៊ី ត្រូវបាន ដោះលែងជាបន្តបន្ទាប់៕

To Top
×