ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ី ជីងពីង ប្រធានាធិបតីចិន នៅរដ្ឋធានីប៉េកាំង ។ នៅក្នុងជំនួបនោះ សម្តេចតេជោបាននាំកូនប្រុស២រូប គឺលោក ហ៊ុន ម៉ាណែត បេក្ខជនបន្តវេននាយករដ្ឋមន្រ្តី និងលោក...
ភ្នំពេញ ៖ ក្នុងដំណើរបំពេញទស្សនកិច្ចនៅចិនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាប្រធានាធិបតីចិនបានប្រកាសអរគុណសម្តេចតេជោ ដែលបានប្រកាសជាសាធារណៈថា “បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា” និងបានឧបត្ថម្ភជំនួយឥតសំណង មានទឹកប្រាក់៣០០លានយ័ន(ជាង៤៤លានដុល្លារ) ចំពោះគម្រោងផ្លូវដែកកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា ។ ក្នុងជំនួបគ្នាដែលបានចំណាយពេលប្រមាណ១០០នាទី មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ” ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ឈានដល់ចំណុចកំពូលថ្មីមួយទៀត។...
កាលពីថ្ងៃទី ៦ ខែកុម្ភៈ ក្រសួងការបរទេសចិន បានបញ្ជាក់ថា សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិន ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែកុម្ភៈ ។ លោក Xu Liping អ្នកសិក្សាស្រាវជ្រាវ នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវ...
ប្រទេសចិននិងកម្ពុជា ជាមិត្តដែកថែប ដែលមានមិត្តភាពបន្តវេនរាប់ពាន់ឆ្នាំ ហើយឆ្លងកាត់ព្យុះភ្លៀង ជាច្រើនរាប់មិនអស់ ។ ប្រទេសទាំងពីរ បានកសាងសហគមន៍ រួមវាសនាតែមួយមុនគេ ហើយបង្កើតគំរូ នៃទំនាក់ទំនងអន្តរជាតិបែបថ្មី ។ពេលសម្តេចតេជោ ហ៊ុន សែនផ្តល់បទសម្ភាសន៍ ជាមួយប្រព័ន្ធ សារព័ត៌មានចិន កាលពីប៉ុន្មានឆ្នាំមុន ធ្លាប់រំលឹកឡើងវិញ ពីមិត្តភាពរវាងប្រទេសទាំងពីរ ដូចបែបនេះ ៖ “មិត្តភាពប្រពៃណីរវាងកម្ពុជានិងចិន...
“យើងត្រូវការជំនួយ យើងធុញទ្រាន់ នឹងអ្វីទាំងអស់នេះ ។ ប្រទេសប៉ែកខាងលិច កំពុងដាក់ទណ្ឌកម្មទៅលើប្រជាជនស៊ីរី ពួកគេចាំបាច់ត្រូវលុបចោល ការដាក់ទណ្ឌកម្ម !” នៅថ្ងៃទី៧ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ នៅទីក្រុងALEPPO ដែលជាតំបន់រងគ្រោះរញ្ជួយដី នៅភាគខាងជើង ប្រទេសស៊ីរី លោកស្រី Aisha al-Hilu ដែលជាគ្រូបង្រៀនមួយរូប ក្នុងតំបន់នេះបានថ្កោលទោស ដោយខឹងសម្បារ...
ភ្នំពេញ៖ លោក កូវ សាមុត គឺជាអតីតប្តីដើមរបស់លោកស្រី ប៊ុន សុថា ប្អូនស្រីបង្កើតសម្តេចកិត្តិព្រឹទ្ធិបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន និងត្រូវជាប្អូនថ្លៃសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាទើប ទទួលមរណភាពកាលពីថ្ងៃ៣ កុម្ភៈ ។ ករណី លោក កូវ សាមុត ស្លាប់ជិត៣០ឆ្នាំមកនេះត្រូវបានលោក...
នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា នឹងត្រូវអញ្ជើញចាកចេញពីកម្ពុជា ដើម្បីចាប់ផ្តើមការ បំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិន។ ទស្សនកិច្ចនេះត្រូវ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ នៅកម្ពុជា ដោយក្នុងនោះ ទាំងយុវជន សង្គមស៊ីវិល អ្នកវិភាគ បង្ហាញពីក្តីរំពឹងខ្ពស់...
ភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំងពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈដែលប្រជាពលរដ្ឋ និងមន្ត្រីរាជការកម្ពុជា បង្ហាញក្តីរំពឹងថា ដំណើរទស្សនកិច្ចនេះ នឹងនាំមកនូវផលប្រយោជន៍ កាន់តែច្រើនដល់ប្រជាពលរដ្ឋ និងសង្គមជាតិ ។ លោកអ៊ួង...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជាបាននិងកំពុងបើកសម័យប្រជុំវិសាមញ្ញរបស់ខ្លួនដើម្បីពិភាក្សា និងអនុម័តលើសេចក្តី ព្រាងច្បាប់ចំនួន២ នៅព្រឹកថ្ងៃទី៨កុម្ភៈឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានសមាជិក សមាជិការចូលរួមចំនួន១០៧រូប។ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នាថ្ងៃនេះ នឹងពិភាក្សានិងអនុម័តនូវសេចក្តីព្រាងច្បាប់ចំនួន២ ដូចខាងក្រោម៖ ១- សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ មាន៩ជំពូក...
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ បំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសខ្មែរ នាថ្ងៃទី៧ ខែកុម្ភៈ...