ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា នៅលើលោកនេះ មានតែវិស័យកីឡាទេ ដែលមានស្ដង់ដាររួម កុំនិយាយស្ដង់ដារអន្តរជាតិ លើលទ្ធិប្រជាធិបតេយ្យ លើសិទ្ធិមនុស្ស លើបញ្ហានេះបញ្ហានោះ គ្មានទេ។ ក្នុងន័យនេះ សម្ដេចតេជោ ចង់សំដៅទៅលើដំណើរការប្រជាធិបតេយ្យ នៃប្រទេសនីមួយៗ ដែលមានការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី ឬនាយករដ្ឋមន្រ្តី...
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបាន បញ្ជាក់ថាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ មិនមែនប្រកាន់និន្នា ការនយោបាយនោះទេ។ ការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងក្នុងឱកាស អញ្ជើញបិទសន្និបាតបូកសរុបការងារ ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៧ខែមេសា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានបញ្ជាក់ថាទោះបីជាប្រជាពលរដ្ឋណាក៏ ដោយឲ្យតែ...
ឆ្នាំ២០២២ ជាខួបទី៥០ឆ្នាំ នៃការរកឃើញធាតុអាតេមីស៊ីនីន ។ ៥០ឆ្នាំមុន អ្នកវិទ្យាសាស្ត្រចិន ដូចជាលោកស្រី Tu Youyou ជាដើមបានរកឃើញ ព្រមទាំងបានចម្រាញ់ ដោយជោគជ័យនូវឱសថអាតេមីស៊ីនីន ហើយបានជួយប្រទេសចិន លុបបំបាត់ជំងឺគ្រុន ចាញ់ទាំងស្រុង ។ ប្រទេសចិន បានផ្សព្វផ្សាយឱសថ ដ៏មានប្រិសទ្ធភាពនេះ ទៅកាន់ពិភពលោកទាំងមូល ។ អ្នកជំនាញបានឧទ្ទេសនាមថា...
ចាប់ពីឆ្នាំ២០០១ មក ក្រោមគំនិតផ្តួចផ្តើមរបស់ប្រទេសចិន វេទិកាBoao (BFA) ត្រូវបានបង្កើតឡើង សម្រាប់តំបន់អាស៊ី ដើម្បីផ្តល់ឱកាសបន្ថែម ដល់ថ្នាក់ដឹកនាំប្រទេស នៅតំបន់អាស៊ី បានរួមគ្នាចាក់បញ្ចូលនូវ ធាតុចូលសម្រាប់កិច្ច អភិវឌ្ឍ និងសន្តិភាពក្នុងតំបន់អាស៊ី និយាយដោយឡែក ក្នុងពិភពលោកនិយាយរួម ។ រយៈពេល២១ឆ្នាំ វេទិកាBFA បានដើរតួនាទីយ៉ាង សំខាន់ ក្នុងការសាងសង់ឡើងវិញ...
ភ្នំពេញ ៖ មុនការកំណត់៣ថ្ងៃ ដើម្បីនាំខ្លួនលោក សៀម ភ្លុក ទៅកាន់តុលាការដើម្បីបំភ្លឺ ករណីក្លែងបន្លំស្នាមមេដៃ លោក ជូង ជូងី ជាមេធាវីទើបស្នើសុំការពារក្តី ឲ្យលោក សៀម ភ្លុក បានស្នើទៅប្រធានសាលាដំបូង រាជធានីភ្នំពេញ បញ្ឈប់ឲ្យនាំខ្លួនឈ្មោះ សៀម ភ្លុក តាមដីការបង្គាប់ឲ្យនាំខ្លួន ដោយចេញដីកាបង្គាប់ឲ្យចូលខ្លួន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យលើកឡើងថា ឥឡូវនេះមានប្រទេសជាច្រើនកំពុងស្រែករក និងខិតខំការពារសន្តិភាព របស់ខ្លួនពីការគំរាមកំហែងពីអំពើភេវរកម្ម ឬសង្គ្រាម បន្ទាប់ពីជម្លោះរវាង រុស្ស៊ីនិងអ៊ុយក្រែន បានកើតឡើង។ ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះធ្វើឡើង បន្ទាប់ពីពិភពលោករួមទាំងកម្ពុជា កំពុងជួបប្រទះទៅនឹងបញ្ហាសេដ្ឋកិច្ច ប្រេង ឧស្ម័ន ហ្គាស...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានហៅការ គេចខ្លួន របស់លោក សៀម ភ្លុក ដែលជាស្ថាបនិក គណបក្សបេះដូងជាតិកម្ពុជាថា ជាអំពើទុច្ចរឹតរបស់ខ្លួន បានធ្វើពិតប្រាកដមែនហើយ ។ បច្ចុប្បន្នលោក សៀម ភ្លុក កំពុងរត់គេចចេញពីសំណាញ់ច្បាប់ ក្រោយមានការបន្លំស្នាមមេដៃបង្កើត គណបក្សបេះដូងជាតិកម្ពុជា...
ភ្នំពេញ ៖ ខណៈការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាន់តែខិតឈានចូលមក នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនោះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) បានដាក់ចេញនូវគោលដៅ យក១០០អាសនៈក្រុមប្រឹក្សា និង៥មេឃុំ ចៅសង្កាត់ឲ្យបាន ។ ការកំណត់គោលដៅរបស់ គ ប ម នេះ...
នៅក្នុងរបាយការណ៍កម្រាស់ជាង៤០ទំព័រ ចេញផ្សាយនៅថ្ងៃទី១២ខែមេសា ឆ្នាំ២០២២ អាមេរិកបានអះអាងថា ខ្លួនរកឃើញសមាជិកនៃកងកម្លាំងរបស់រដ្ឋាភិបាលកម្ពុជាមួយចំនួន មានជាប់ពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលជំរុញឱ្យអំពើនិទណ្ឌភាពនៅតែបន្ដកើតមានឡើងនៅកម្ពុជា។ ប៉ុន្ដែការចោទប្រកាន់នេះ ត្រូវបានភាគីកម្ពុជាច្រានចោលទាំងស្រុង និងថាជារបាយការណ៍ដែលមិនឆ្លុះបញ្ចាំងអំពីការពិត។ តាមរយៈរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកស្ដីពី “ការគោរពសិទ្ធិមនុស្សនៅឆ្នាំ២០២១” បានឱ្យដឹងថា ករណីរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជាមានដូចជា ការធ្វើទារុណកម្មដោយអំពើឃោឃៅ ការចាប់ឃុំឃាំងមនុស្សតាមអំពើចិត្ដ និងការប្រឆាំងអ្នកទោសនយោបាយជាដើម។ ជាមួយគ្នា ក៏មានផងដែរនូវការរឹតត្បិតទៅលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពលើអ៊ីនធឺណេត ការប្រព្រឹត្ដអំពើហិង្សា ការគំរាមកំហែង ការចាប់ខ្លួន ឬការកាត់ទោសអ្នកសារព័ត៌មានដោយអយុត្ដិធម៌ ហើយចំពោះសេរីភាពនៃការជួបជុំដោយសន្ដិវិធី និងសេរីភាពក្នុងការបង្កើតសមាគមវិញ ក៏នៅតែមានការរឹតត្បិតខ្លាំងតាមរយៈការធ្វើទុក្ខបុកម្នេញលើក្រុមអង្គការសិទ្ធិមនុស្សជាតិនិងអន្ដរជាតិ។ ជាងនេះទៅទៀត របាយការណ៍គូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នកំពុងកាត់បន្ថយសិទ្ធិរបស់ពលរដ្ឋក្នុងការផ្លាស់ប្ដូររដ្ឋាភិបាលដោយសន្ដិវិធីតាមរយៈការបោះឆ្នោតដោយសេរី និងយុត្ដិធម៌។ ចំណែកអំពើពុករលួយនៅក្នុងប្រព័ន្ធតុលាការវិញ ក៏កំពុងរីករាលដាលដោយសារតែខ្វះការស៊ើបអង្កេតនិងដាក់ទោសទណ្ឌ។ រីឯការដាក់ទោសទណ្ឌចំពោះអ្នកប្រព្រឹត្ដអំពើហិង្សាលើស្ដ្រី ការជួញដូរមនុស្ស និងទម្រង់នៃពលកម្មកុមារក៏មិនត្រូវបានអនុវត្ដឱ្យបានពេញលេញដែរ។ របាយការណ៍ដដែលបន្ដថា អំពើរំលោភបំពានសិទ្ធិមនុស្សទាំងអស់នេះបានធ្វើឡើងដោយមន្ដ្រី ឬកងកម្លាំងមានសមត្ថកិច្ចមួយចំនួនដែលជាអ្នករក្សាសន្ដិសុខ ក្នុងនោះមានកងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរស៊ីវិល។ ការណ៍នេះបានជំរុញឱ្យវប្បធម៌និទណ្ឌភាពបន្ដរីករាលដាល ដោយសារតែមន្ដ្រីប្រព្រឹត្ដខុសច្បាប់មិនទទួលទោស។ យ៉ាងណាមិញ ជុំវិញការចោទប្រកាន់ដូច្នេះត្រូវបានមន្ដ្រីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបដិសេធចោលទាំងស្រុង។ តាមរយៈការផ្ដល់បទសម្ភាសដល់សារព័ត៌មានក្នុងស្រុក លោកកត្ដា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលើកឡើងថា របាយការណ៍គឺផ្ទុយពីអ្វីដែលកើតឡើងពិតប្រាកដនៅកម្ពុជា។ នៅក្នុងរបាយការណ៍បានលើកហេតុផលបែបនេះបែបនោះ ចោទប្រកាន់ពីរឿងមួយទៅរឿងមួយ ប៉ុន្ដែជាក់ស្ដែងគឺអាជ្ញាធរនេះឯងដែលជាអ្នកមានភាពអត់ធ្មត់ខ្ពស់ បានបំពេញតួនាទីតាមនីតិវិធីច្បាប់ ហើយបានគោរពសិទ្ធិមនុស្សត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាកូដកម្មនាពេលកន្លងមក។ របាយការណ៍អាមេរិកមានបញ្ហាមួយចំនួនដែលមិនឆ្លុះបញ្ចាំងការពិត និងមិនបានស៊ើបអង្កេតឱ្យច្បាស់លាស់នូវអ្វីដែលកើតឡើងលើកម្ពុជាឡើយ ហើយកម្ពុជាក៏មិនបានប្រើប្រាស់វិធានការបង្ក្រាបទៅលើការធ្វើកូដកម្មដូចនៅអាមេរិក ឬនៅបណ្ដាប្រទេសមួយចំនួនដែរ។ ជាការកត់សម្គាល់ នេះមិនមែនជាលើកទីមួយទេដែលកម្ពុជាបានច្រានចោលនូវការចោទប្រកាន់របស់អាមេរិកពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្ស។ កន្លងមកក្រសួងការបរទេសកម្ពុជាក៏ធ្លាប់ចាត់ទុករបាយការណ៍ស្ដីពីបញ្ហាសិទ្ធិមនុស្សកម្ពុជា ចេញដោយក្រសួងការបរទេសអាមេរិក គ្មានភាពសត្យានុម័ត ខ្វះនូវទិន្នន័យ និងខ្វះព័ត៌មាន។ ការចេញមកនិយាយដោយគ្មានការពិតបែបនេះ កម្ពុជាចាត់ទុកជារឿងដែលហួសចិត្ដហើយអាមេរិកមិនបានធ្វើជាគំរូដល់បណ្ដាប្រទេសផ្សេងទៀតក្នុងការអនុវត្ដលើបញ្ហាសិទ្ធិមនុស្សទេ។ តាមពិតអាមេរិកខ្លួនឯងទេ ដែលមិនបានលើកយកការរំលោភបំពានសិទ្ធិមនុស្សក្នុងប្រទេសខ្លួនមកបញ្ជាក់នៅក្នុងរបាយការណ៍។ ក្រសួងការបរទេសកម្ពុជាធ្លាប់បានរម្លឹកដល់សហរដ្ឋអាមេរិកពីហេតុការណ៍ប្រវត្ដិសាស្ដ្រ ដែលអាមេរិកបានទម្លាក់គ្រាប់បែកក្នុងដែនអធិបតេយ្យកម្ពុជានៅអំឡុងទសវត្សទី៧០ បណ្ដាលឱ្យពលរដ្ឋកម្ពុជាជាច្រើនរងគ្រោះ និងចាត់ទុកនោះជាបំណុលសីលធម៌ដែលអាមេរិកជំពាក់កម្ពុជា។ ជុំវិញការចេញរបាយការណ៍ស្ដីពីការគោរពសិទ្ធិមនុស្សឆ្នាំ២០២១នេះទៀតសោត ក៏ធ្លាប់មានមតិមួយចំនួនចាត់ទុកថាអាមេរិកយកការងារនេះដើម្បីជាលេសជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃប៉ុណ្ណោះ។ប៉ុន្មានឆ្នាំចុងក្រោយនេះ រាប់ចាប់តាំងពីសង្គ្រាមនៅអ៊ីរ៉ាក់ អាហ្វហ្កានីស្ថានស៊ីរី រហូតដល់បដិវត្តន៍ពណ៌ដែលកើតមាននៅអឺរ៉ុបខាងកើត និងតំបន់បាល់កង់ អាមេរិកបានប្រើប្រាស់សិទ្ធិមនុស្សជាអាវុធ បង្កគ្រោះមហ្តរាយខាងមនុស្សធម៌ជាច្រើន។ បើតាមលោកRodriguez រដ្ឋមន្ត្រីការបរទេសនៃប្រទេសគុយបាបានថ្លែងថា អាមេរិកញុះញង់និងគំរាមកំហែងប្រទេសដែលមិនស្តាប់ការបញ្ជារបស់ក្រុងវ៉ាស៊ីនតោន ដែលបាននិងកំពុងប្រើសិទ្ធិមនុស្សឱ្យក្លាយជាឧបករណ៍ម្យ៉ាង។ ជារួមសម្រាប់កម្ពុជា ក្រសួងការបរទេសបានឆ្លើយតបនឹងរបាយការណ៍អាមេរិកមុនៗហើយថា ជារបាយការណ៍ដែលជ្រើសយកតែជ្រុងមួយមកធ្វើជាអាវុធរិះគន់តែប៉ុណ្ណោះ។ ចំពោះកម្ពុជានៅតែបន្ដអនុវត្ដប្រជាធិបតេយ្យ ដែលស្របទៅតាមរដ្ឋធម្មនុញ្ញដោយឥតងាករេ។ គួរជម្រាបជូនថា របាយការណ៍របស់ក្រសួងការបរទេសអាមេរិកស្ដីពីការគោរពសិទ្ធិមនុស្សឆ្នាំ២០២១ បានវាយតម្លៃទៅលើការគោរពសិទ្ធិមនុស្សរបស់ប្រទេសនិងដែនដីប្រមាណជិត២០០ ដោយក្នុងនោះក៏មានកម្ពុជាផងដែរ៕អត្ថបទដោយ: theothertruth
ភ្នំពេញ៖ កម្ពុជា ក្នុងនាមប្រធានអាស៊ាន បានចេញសេចក្តីថ្លែងការណ៍ព័ត៌មាន របស់ប្រធានអាស៊ាន ដោយប្រកាសថា អាស៊ាន និងសហរដ្ឋអាមេរិកនឹង ធ្វើកិច្ចប្រជុំកំពូលពិសេស នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ។ យោងតាមសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាសូមធ្វើសេចក្ដីប្រកាស ជូនជាព័ត៌មាន អាស៊ាន និងសហរដ្ឋអាមេរិក នឹងធ្វើកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរទំនាក់ទំនង...