នយោបាយ

សម្តេចតេជោ បញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ មិនរើសអើង និន្នាការនយោបាយ ឡើយ

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបាន បញ្ជាក់ថាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ មិនមែនប្រកាន់និន្នា ការនយោបាយនោះទេ។

ការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងក្នុងឱកាស អញ្ជើញបិទសន្និបាតបូកសរុបការងារ ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៧ខែមេសា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានបញ្ជាក់ថាទោះបីជាប្រជាពលរដ្ឋណាក៏ ដោយឲ្យតែ រស់នៅលើទឹកដីកម្ពុជាគឺទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទាំងអស់។

សម្តេចថាឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានបញ្ជាក់ថាជនជាតិអូស្ត្រាលី បានចាត់ទុកមាតុភូមិកម្ពុជាគឺជា មាតុភូមិទី២របស់គេ។ អីញ្ចឹងកម្ពុជាមិនបានរើសអើងនោះទេ។ ស្ថានទូតបារាំងបានចាក់ជូនជនជាតិបា រាំងជាង៣ពាន់នាក់ ហើយបើកម្ពុជាគ្មានវ៉ាក់សាំងទេគាត់សុំនាំចូល ប៉ុន្តែវ៉ាក់សាំងពីអូស្ត្រាលីយើងនឹងចាក់ជូនគាត់ដោយមិនរើសអើងនោះទេ ។

សម្តេចថានៅក្នុងប្រទេសកម្ពុជា ការចាក់វ៉ាក់សាំងកូវីដមិនរើសអើង នឹងស្ថានភាពនយោបាយនោះទេ ពីព្រោះអ្នកបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា មិនមានចំនួនច្រើនដូចអ្នកបានចាក់វ៉ាក់សាំងនោះទេ។

សម្តេចគូសបញ្ជាក់ថា៖ «មនុស្សចាស់ជាង១០លាននាក់ បានចាក់វ៉ាក់សាំង មិនមែនជាសមាជិក របស់គណបក្សប្រជាជនកម្ពុជាទាំងអស់ នោះទេ អីញ្ចឹងចំណុចនេះគឺជាការជោគជ័យធំបំផុត របស់កម្ពុជាទៅលើការចាក់វ៉ាក់សាំង ដោយគ្មានរើសអើង ដោយមិនពាក់ព័ន្ធនយោបាយ និងជាតិសាសន៍ និងសាសនា គឺអត់ទេ»។

សម្តេចលើកឡើងថា ការចាក់វ៉ាក់សាំងនេះ គឺជាចំណែកមួយ ដែលជាភាពជោគជ័យ ក្នុងភាពសាំងសហគមន៍ ដែលយើងបង្កើតបាន។ អ្វីដែលចាប់អារម្មណ៍ទៀត គឺឧបករណ៍ធ្វើតេស្តរហ័ស មកដល់ម្នាក់ៗ ចេះធ្វើដោយខ្លួនឯង ដោយមិនចាំបាច់ ឆ្ងល់ទៅសួរពេទ្យនោះទេ។

សម្តេចគូសបញ្ជាក់ថា៖ «អ្នកខ្លះគេនិយាយថាមួយឆ្នូត ឬពីរឆ្នូត ជាប់ ឬប្រឡងមិនជាប់ ! អីញ្ចឹងចំណុចនេះវាធ្វើឲ្យការគ្រប់គ្រងកូវីដរបស់យើងរួ មចំណែក«…»ជាមួយជោគជ័យដែលយើងមានសព្វថ្ងៃនេះ ឬជាមួយនឹងការធ្វើសង្ក្រា មជាមួយសមរភូមិប៉ុណ្ណោះប៉ុន្តែសង្គ្រាមមិនទាន់ឈ្នះទេ ដោយយើងបន្តយក ចិត្តទុកដាក់លើបញ្ហានេះបន្តទៀត»។

ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថា នៅតាមសាលារៀន គឺត្រូវយកចិត្តទុកដាក់ ដោយធានាថាការបើកសាលារៀន គឺត្រូវរក្សាសុវត្ថិភាព សម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត៕

To Top