ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានប្រកាសជាឱឡារិកទទួលយក លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាស នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ។ គណបក្សប្រជាជនកម្ពុជាចាត់ទុកលទ្ធផលនេះ បានបង្ហាញច្បាស់នូវបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជន គឺបោះឆ្នោតដើម្បីធានាការថែរក្សាសន្តិភាព បន្តជំរុញ ការអភិវឌ្ឍប្រទេសជាតិ។ តាមរយៈសេចក្ដីថ្លែងការណ៍របស់ គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នឹងប្រកាសផ្សាយលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ស្អែកនេះ។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី៤ សីហា នេះបានឲ្យដឹងថា បន្ទាប់ពីការប្រកាសផ្សាយ លទ្ធផលបណ្តោះអាសន្ន គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៧ព្រឹក រយៈពេល៧២...
ភ្នំពេញ៖លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រកាសជាថ្មីលើកិច្ចគាំទ្រកម្ពុជា យ៉ាងមុតមាំក្នុងការជំរុញព្រឹត្តិការណ៍នយោបាយសំខាន់ៗជាប្រវត្តិសាស្រ្ត យ៉ាងមានលំនឹងនៅកម្ពុជាក្នុងការបន្តដំណើរ លើមាគ៌ាអភិវឌ្ឍន៍ ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ព្រមទាំងការការពារឯករាជ្យជាតិ អធិបតេយ្យភាព សន្តិសុខ និងអត្ថប្រយោជន៍អភិវឌ្ឍន៍។ ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវាត់ក្រុងទី៣ នៅថ្ងៃទី៣ ខែសីហា លោក វ៉ាង វិនធាន មានប្រសាសន៍ថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា គណបក្សនយោបាយមួយអាចនឹងត្រូវរំលាយ ដោយសារបានប្រព្រឹត្តិល្មើសច្បាប់ដោយរកឃើញភស្តុតាងជាច្រើនព្រមទាំងមានការសារភាពពីបក្ខពួកខ្លួនផងដែរ។ ការលើកឡើងរបស់សម្តេចតេជោយ៉ាងនេះ ទំនងជាសំដៅទៅកាន់គណបក្សភ្លើងទៀនដែលគណបក្សនេះមានជាប់ពាក់ព័ន្ធនឹងការធ្វើការតាមរយៈលោក សម រង្ស៊ី ។ ជាក់ស្តែងកម្មជនមួយចំនួនត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងធ្វើយុទ្ធនាការឲ្យពលរដ្ឋទៅបោះឆ្នោត តែគូសបំផ្លាញសន្លឹកឆ្នោតចោល។ សម្រាប់ អ្នកញុះញុងឲ្យពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតចោលនេះ ទាំងក្នុងថ្ងៃបោះឆ្នោតនិងក្រោយថ្ងៃបោះឆ្នោតបានឃាត់ខ្លួនប្រហែលជា២០នាក់ផងដែរ ។ ថ្លែងចេញពីវេទិកាដាក់ឲ្យប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងខេត្តកណ្ដាល...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា ប្រសិនបើប្រជាពលរដ្ឋមិនពេញចិត្ត មិនទៅបោះឆ្នោត និងគូសសន្លឹកឆ្នោតចោល ក៏គ្មានទោសអ្វីដែរ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ២ខ្នង និងសមិទ្ធផលនានា នៃសាលាបឋមសិក្សាបាយដំរាំ ស្ថិតនៅភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង នារសៀលថ្ងៃ ទី២...
តាកែវ៖ បើតាមរបាយការណ៍លទ្ធផលបឋម ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌលខេត្តតាកែវ កាលពីថ្ងៃទី២៣ កក្កដា បានឱ្យដឹងថា ស្រុកសំរោង ឈរលំដាប់លេខ១ ក្នុងចំណោមស្រុក/ក្រុង ទាំង១០ ក្នុងខេត្តតាកែវ ដែលមានកំណើន ១២០.៣៦២% សំឡេងគាំទ្រ គណបក្សប្រជាជនកម្ពុជា។
ភ្នំពេញ ៖ លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) សម្រេចប្រកាសនៅព្រឹកថ្ងៃ១ សីហានេះ បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលការគាំទ្រចំនួន៦,៣៩៨,៣១១សំឡេង ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច ទទួលការគាំទ្រចំនួន ៧១៦,៤៩០សំឡេង។ ការគណនាក្រៅផ្លូវការ គឺគណបក្សប្រជាជនកម្ពុជាទទួលបានចំនួន១២០អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន៥ អាសនៈ។ ក្នុងនោះភ្នំពេញ ១ , កណ្តាល...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានសមាសភាពពីគណបក្សនយោបាយនានា គឺនៅរក្សាដដែល ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិ ក្នុងស្មារតីបង្រួបបង្រួមជាតិផងដែរ។ តាមរយៈសារសំឡេង នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថា កម្ពុជាមានតម្រូវការក្នុងការប្រមូលធាតុចូល នៃបណ្ដាគណបក្សនយោបាយទាំងអស់ ដើម្បីចូលរួមក្នុងការកសាងប្រទេស។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថាឧត្តមក្រុមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់សម្រាប់អាណត្តិទី៧ដែលនឹងមានលោក ហ៊ុន ម៉ាណែត ជារាជរដ្ឋាភិបាល និងនាយករដ្ឋមន្រ្តីថ្មីនៅតែបន្តមាន សម្រាប់ជាធាតុផ្សំចូលរួមជាមួយរាជរដ្ឋាភិបាល ហើយបក្សមិនបានចូលរួមបោះឆ្នោតក៏អាចមានលទ្ធភាពចូលរួមដែរ ឲ្យតែចុះបញ្ជីនៅក្រសួងមហាផ្ទៃ ។ ប៉ុន្តែទោះជាយ៉ាងសម្តេចតេជោ ក៏ទុកឲ្យរាជរដ្ឋាភិបាលថ្មីជាអ្នកសម្រេចផងដែរ ចំពោះការចូលរួមក្នុងក្រុមប្រឹក្សានេះដែលនឹងមានបក្សថ្មីចូលរួម៕
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ បញ្ជាក់ភាពត្រឹមត្រូវ លើលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា គ.ជ.ប មិនបានរកឃើញកំហុស ឬភាពមិនប្រក្រតីណាមួយ ពាក់ព័ន្ធនឹងការគណនាតួលេខលទ្ធផល សំឡេងឆ្នោតគំាទ្រ...