ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅរសៀលថ្ងៃ១ ឧសភានេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួត កីឡាស៊ីហ្គេមលើកទី៣២ ដែលរៀបចំឡើងនៅកម្ពុជា។ សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម នៅកម្ពុជាឆ្នាំ២០២៣នេះ កម្ពុជា ចូលរួមប្រកួតក្នុង ៣៦ប្រភេទកីឡា និងកីឡាសម្តែងមួយ ប្រភេទ គឺកីឡា បាល់ទាត់លើតុ «tagball»។...
ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញទៅទទួលស្វាគមន៍ដំណើរអញ្ជើញមកដល់ របស់កីឡាការិនីជឺជិតស៊ូ ខាន់ ចេស្តា និងក្រុមគ្រួសារ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីចូលរួមការប្រកួត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២...
លទ្ធផលបញ្ចប់ការប្រកួតក្រុមជម្រើសជាតិបាល់ទាត់ U22 កម្ពុជា បានយកឈ្នះU22 ទីម័រខាងកើត ក្នុងលទ្ធផល ៤-០ នៅជំនួបបើកឆាកពូល A វិញ្ញាសាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
លទ្ធផលបញ្ចប់ការប្រកួតឥណ្ឌូណេស៊ី បានយកឈ្នះ ហ្វីលីពីន ក្នុងលទ្ធផល ៣-០ ក្នុងជំនួបបើកឆាកពូល A វិញ្ញាសាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដោយគ្រាប់ទី១ រកបាននៅនាទី៤៥ ដោយកីឡាករ Marselino ,គ្រាប់ទី២-៣ រកបាននៅចុងវគ្គទីពីរ ដោយកីឡាករ Irfan និងកីឡាករ...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការចុងក្រោយ ក្នុងកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគេ្នយ៍ លើកទី៣២ និង កីឡាជនពិការប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ដោយមានការចូលរួមពី...
ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA GAMES 2023 (CAMSOC) បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងទទួលបានមេដាយ មរតកកីឡាអូឡាំពិក ដែលប្រគល់ដោយគណៈកម្មាធិការអន្តរជាតិ(IOC) នៅក្នុងឱកាសពិធីបើកជាផ្លូវការ នៃព្រឹត្តិការណ៍ការប្រកួតកីឡា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នឹងជួបសំណេះសំណាលជាមួយ ក្រុមអត្តពលិក និងប្រតិភូកីឡាកម្ពុជា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីលើកទឹកចិត្ត និងជូនពរ ឲ្យដណ្តើមមេដាយបានច្រើន ក្នុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅប្រទេសកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផល...
ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសហគមន៍កីឡានៅក្នុង បណ្តាញទំនាក់ទំនងសង្គម TikTok នឹងដាក់បង្ហាញមុខងារពិសេស និងអេហ្វិច (Effect) ថ្មីនៅក្នុង App ដើម្បីជំរុញឱ្យមាន ទំនាក់ទំនងកាន់តែប្រសើររវាងអ្នកគាំទ្រ និងអត្តពលិក។ ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣៖ ថ្ងៃនេះ បណ្តាញទំនាក់ទំនងសង្គម TikTok ដែលជាកម្មវីធីចែក រំលែកវីដេអូចល័តខ្លីៗឈានមុខគេ បានប្រកាសពីភាពជាដៃគូរបស់ខ្លួនក្នុងនាមជាអ្នកឧបត្ថម្ភ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ប្រជាជន ត្រូវធ្វើខ្លួនជាម្ចាស់ផ្ទះ និងត្រូវចេះអត់ធ្មត់នូវគ្រប់បញ្ហា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ តាមរយៈសំណេរនៅលើគណនីហ្វេសប៊ុក របស់លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានស្រង់ប្រសាសន៍របស់សម្តេចតេជោផ្សាយបន្តនារសៀលថ្ងៃ២៨ មេសា ក្រោយបញ្ចប់កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីថា «នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ យើងត្រូវធ្វើឲ្យអ្នកមិនសប្បាយចិត្តប្រែទៅជាអ្នកសប្បាយចិត្ត និងប្រែទៅជាមិត្ត...
កំពង់ចាម ៖ នារសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣ នេះ ពិធីដង្ហែព្រះអគ្គិជ័យកីឡា នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានចាកចេញពីខេត្តកំពង់ចាម ឆ្ពោះទៅរាជធានីភ្នំពេញ ។ សូមបញ្ជាក់ថា អាជ្ញាធរខេត្តកំពង់ចាម បានជ្រើសយកទីតាំងវិមានឯករាជ្យ ក្នុងក្រុងកំពង់ចាម ជាកន្លែងប្រារព្ធពិធី ទទួលព្រះអាគីជ័យកីឡា...