សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងកាលពីថ្ងៃពុធថា ក្រុមហ៊ុនអាកាសចរណ៍ឡាវអ៊ែរឡាញ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមសេវាកម្ម ហោះហើរពាណិជ្ជកម្មឡើងវិញ នៅអាកាសយានដ្ឋានអន្តរជាតិអ៊ីនឈុ ននៅខែក្រោយ។
យោងតាមស្ថានទូតកូរ៉េខាងត្បូង ប្រចាំនៅប្រទេសឡាវ ក្រុមហ៊ុនអាកាសចរណ៍ឡាវ ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់ប្រជាជាតិអាស៊ីអាគ្នេយ៍ បានព្រមព្រៀងគ្នា ក្នុងអំឡុងពេលពិគ្រោះយោបល់ថ្មីៗនេះ ដើម្បីដំណើរការជើងហោះហើរមួយដង ក្នុងមួយសប្តាហ៍ រវាងទីក្រុងវៀងចន្ទន៍ និងអ៊ិនឈុន។
សេវាកម្មហោះហើរ នឹងអាចចាប់ផ្តើមនៅថ្ងៃទី០១ ខែមេសា ដែលអ្នកធ្វើដំណើរ ត្រូវផ្ទេរទាំងនៅទីក្រុងបាងកកប្រទេសថៃ ឬទីក្រុងក្វាងចូវរបស់ប្រទេសចិន។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានផ្អាកសេវាកម្មហោះហើរត្រង់របស់ខ្លួនទៅ និងមកពីទីក្រុងអ៊ីនឈុន កាលពីចុងខែកុម្ភៈ ចំពេលមានការព្រួយបារម្ភ អំពីការរីករាលដាលនៃ COVID-១៩៕ ដោយ៖ ឈូក បូរ៉ា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)