កូឡាឡាំពួរ៖ ព្រះមហាក្សត្រ និងព្រះអគ្គមហេសី កំពុងស្ថិតនៅដាច់ដោយឡែកពីគេ បន្ទាប់ពីមន្រ្តីរាជវាំង Istana Negara ចំនួន ៧ នាក់ បានធ្វើតេស្តិ៍វិជ្ជមានចំពោះ មេរោគ Covid-19 ហើយកំពុងទទួលការព្យាបាល នៅមន្ទីរពេទ្យគូឡាឡាំពួ។
យោងតាមសារព័ត៌មាន The Star ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ (២៦ មីនា) អ្នកកាន់បញ្ជីរនៅ Royal Household បានអោយដឹងថា សមាជិកនៃព្រះបរមរាជវាំងទាំងនោះ ក៏បានឆ្លងកាត់ការធ្វើតេស្តរក Covid-19 ផងដែរ។ លទ្ធផលរបស់ពួកគេបានត្រលប់មកវិញ នូវភាពអវិជ្ជមាន។
លោកបានមានប្រសាសន៍ថា“ ទោះជាយ៉ាងណាក៏ដោយ ក៏ព្រះមហាក្សត្រ ឥឡូវកំពុងប្រតិបត្តិការដាក់ព្រះកាយឱ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃដោយចាប់ផ្តើម ពីម្សិលមិញ” ៕
ប្រែសម្រួលៈ ណៃ តុលា