Covid-19

FACEBOOK ដាក់ឲ្យដំណើរការ នូវមជ្ឈមណ្ឌលព័ត៌មាន កូវីដ-១៩ នៅកម្ពុជា ដើម្បីផ្តល់ជូនពលរដ្ឋ នូវព័ត៌មានសំខាន់ៗ អំពីការរាតត្បាតជាសកល របស់វីរុសនេះ

ភ្នំពេញ៖ ក្រុមហ៊ុន Facebook បានប្រកាសនៅថ្ងៃនេះថា មជ្ឈមណ្ឌលព័ត៌មានវីរុសកូរ៉ូណា ឬកូវីដ-១៩ (Coronavirus (COVID-19) Information Center) បច្ចុប្បន្នកំពុងតែដាក់ឲ្យដំណើរការ ជាភាសារខ្មែរ ក្នុងគោលបំណងបង្កើត មជ្ឈមណ្ឌលព័ត៌មានសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការស្វែងរកព័ត៌មានថ្មីៗ អាចជឿទុកចិត្តបាន ក៏ដូចជាការណែនាំផ្សេងៗ ពីអាជ្ញាធរសុខាភិបាល ដែលពួកគាត់អាចអនុវត្តតាម ដើម្បីអាចរក្សាសុខភាពល្អ និងជួយគាំទ្រដល់ក្រុមគ្រួសារ និងសហគមន៍របស់ពួកគាត់។

មជ្ឈមណ្ឌលព័ត៌មានកូវីដ-១៩ ដែលស្ថិតនៅខាងលើNews Feed ប្រមូលផ្តុំទៅដោយ ព័ត៌មានថ្មីៗអំពីវីរុសកូវីដ-១៩ និងការណែនាំផ្សេងៗ ពីអាជ្ញាធរសុខាភិបាលជាតិ និង អន្តរជាតិ ។ មាតិការព័ត៌មានទាំងនោះ អាចរកបានជាង ៤០ភាសាផ្សេងៗគ្នា ដើម្បីផ្តល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់នៅប្រទេសផ្សេងៗ។

ផ្នែកខាងលើ នៃមជ្ឈមណ្ឌលនេះរួមមាន មានព័ត៌មានថ្មីៗប្រចាំថ្ងៃអំពីស្ថិតិសំខាន់ៗ និងព័ត៌មានសំខាន់ៗទូទាំងពិភពលោក និងទូទាំងតំបន់។
មជ្ឈមណ្ឌលនេះ ក៏នឹងប្រមូលផ្តុំទៅដោយ ការណែនាំដ៏ល្អ ទៅលើការកំណត់គម្លាត ក្នុងសង្គម វិធីការពារ និងការណែនាំ ដែលត្រូវធ្វើផងដែរ នៅពេលដែលអ្នកមានអារម្មណ៍ មិនស្រួលខ្លួន។

អ្នកប្រើប្រាស់ អាចជ្រើសរើសធ្វើការ តាមដានមជ្ឈមណ្ឌលនេះ ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ ពីអាជ្ញាធរសុខាភិបាល នៅលើ News Feed របស់ខ្លួន។

លោក Mark Zuckerberg ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Facebook មានប្រសាសន៍ថា៖ «ចំណុចជាអាទិភាព និងការយកចិត្តទុកដាក់ជាចម្បង សម្រាប់យើង គឺការធានាឲបានថា អ្នកប្រើប្រាស់ មានភាពងាយស្រួល ក្នុងការទទួលបានព័ត៌មាន ពីប្រភពសុខាភិបាល ដែលអាចទុកចិត្តបាន»។

លោក Zuckerberg បានបន្ថែមទៀតថា៖ «ក្រោមកិច្ចសហប្រតិបត្តិការណ៍ ជាមួយនឹងដៃគូសុខាភិបាល ជាច្រើន របស់យើង ក្រុមហ៊ុនបានបង្កើតឡើង នូវមជ្ឈមណ្ឌលព័ត៌មានវីរុសកូរ៉ូណាមួយ ដែលនឹងបង្ហាញនៅលើគណនី Facebook របស់អ្នកប្រើប្រាស់គ្រប់គ្នា។ យើងនឹងចាប់ផ្តើមដាក់ ឲ្យដំណើរការនូវកម្មវិធីនេះ នៅសហអាមេរិក និងអឺរ៉ុប ក្នុងរយៈ ពេល២៤ម៉ោងទៀត ហើយនិងពង្រីកទៅកន្លែង ជាច្រើនផ្សេងទៀត ក្នុងពេលខាងមុខ។ គោលដៅរបស់ក្រុមហ៊ុន គឺការដាក់ផ្តល់ជួនព័ត៌មាន ដែលអាចជឿទុកចិត្តបាន ពីអង្គភាពនានា ដូចជាពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង និងអង្គការសុខភាពពិភពលោក ដល់ប្រើប្រាស់សេវារបស់យើងគ្រប់គ្នា »៕

To Top