Covid-19

ឥណ្ឌូនេស៊ីរំពឹងថា នឹងខាតបង់ ១០ពាន់ប៊ីលានដុល្លារ ពីវិស័យទេសចរណ៍ អំឡុងពេលកូវីដ១៩នេះ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា បានឲ្យដឹងថា វិស័យទេសចរណ៍ របស់ប្រទេសឥណ្ឌូនេស៊ី ទំនងជានឹងត្រូវខាតបង់ប្រាក់ រហូតទៅដល់ ១០ពាន់ប៊ីលានដុល្លារសម្រាប់ឆ្នាំនេះ ដោយសារតែកូវីដ១៩ ខណៈដែលវិស័យនេះ ស្ទើរតែដួលរលំទៅហើយនោះ។

គួរឲ្យដឹងដែររថា កន្លងមកដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺរាតត្បាត នៅក្នុងប្រទេសរដ្ឋាភិបាលឥណ្ឌូនេស៊ី បានហាមឃាត់ការមកដល់ និងការឆ្លងកាត់ជនបរទេស លើកលែងតែអ្នកកាន់លិខិតអនុញ្ញាត ស្នាក់នៅនិងអ្នកការទូត ក៏ដូចជាភ្ញៀវផ្លូវការ របស់ប្រទេសប៉ុណ្ណោះ។

រដ្ឋមន្រ្តីក្រសួងទទួលបន្ទុក កិច្ចការងារទេសចរណ៍និងច្នៃប្រឌិត នៃឥណ្ឌូណេស៊ី លោកWishnutama Kusubandio បានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកសារព័ត៌មាន ក្នុងសន្និសីទកាសែតមួយថា វិស័យទេសចរណ៍ កាលពីឆ្នាំមុន បានផ្តល់ប្រាក់ចំណូល ទៅដល់ប្រហែល ជា២០ ពាន់លានដុល្លារអាមេរិក ឆ្នាំនេះវាអាចជាពាក់កណ្តាល នៃតួលេខនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top