Covid-19

អ៊ីស្រាអ៊ែល ប្រកាសបិទក្រុងអារ៉ាប់ដ៏ធំបំផុត ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ថា ទីស្តីការគណៈរដ្ឋមន្ត្រីអ៊ីស្រាអ៊ែល និងក្រសួងសុខាភិបាល បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយថា Nazareth ដែលជាទីក្រុង របស់អារ៉ាប់ធំបំផុត នៅក្នុងប្រទេសអ៊ីស្រាអ៊ែល និងតំបន់ Druze នៃក្រុង Isfiya ត្រូវបានប្រកាស ឲ្យ “រឹតត្បិតនៅក្នុងតំបន់ជាច្រើន” កាលពីថ្ងៃសុក្រ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩ ។

សេចក្តីប្រកាសនេះបានធ្វើឡើង ក្រោយពីមានលទ្ធផលមួយ ដែលបង្ហាញអំពីអត្រាមរណភាពខ្ពស់ នៅក្នុងតំបន់ទំាងពីរ ដែលស្ថិតនៅភាគខាងជើងប្រទេស ហើយនឹងចូលជាធរមាន នៅព្រឹកថ្ងៃសៅរ៍នេះ ។

ទិន្នន័យរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ដែលខ្លាំងបំផុត គឺនៅក្រុង Nazareth ដែលជាប់លំដាប់លេខ២ខ្ពស់បំផុត នៅក្នុងប្រទេសអ៊ីស្រាអ៊ែល ដែលជាទីក្រុងធំបំផុត នៅក្នុងសតវត្សរ៍ទី២០ នៅក្នុងប្រទេស ដែលមានពលរដ្ឋរស់នៅច្រើន ។

វិធានការនេះដែរ កំណត់ទៅលើច្រកចេញ និងចូលនៃតំបន់ជាច្រើន ដែលត្រូវបានរឹតត្បិត រួមទាំងការធ្វើចរាចរណ៍ និងសកម្មភាពពាណិជ្ជកម្ម នៅទីនោះផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top