Covid-19

រកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ម្នាក់ ធ្លាប់ចូលផ្សារ ម៉ាក្រូ ភ្នំពេញ

ភ្នំពេញ៖នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង បានប្រកាសឱ្យដឹងថា មានបុគ្គលវិជ្ជមានកូវីដ-១៩ ម្នាក់ ធ្លាប់បានចូលផ្សារម៉ាក្រូ ភ្នំពេញ វេលាម៉ោង៥៖៤១នាទីដល់ម៉ោង៦:៤៨នាទីល្ងាច ថ្ងៃទី ២០ ខែកុម្ភ: ២០២១ ។

នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង សូមអញ្ជើញបងប្អូន​ ដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើមនិងធ្លាប់ចេញចូលទៅ ផ្សារម៉ាក្រូនៅថ្ងៃទី២០ ខែកុម្ភ: ពេលវេលាខាងលើ សូមអញ្ជើញទៅធ្វើតេស្តនៅទីតាំង ដែលបានកំណត់ ដោយអាជ្ញាធរសុខាភិបាល រាជនី-ខេត្ត មានស្រាប់ ។

ចំពោះបុគ្គលដែលមិនមានរោគសញ្ញា សូមតាមដានសុខភាពរបស់ខ្លួនចំនួន១៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី២០ កុម្ភ: ២០២១ តទៅ ៕

To Top