Covid-19

ក្រសួងរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២៤នាក់ទៀត ពាក់ព័ន្ធ សហគមន៍២០កុម្ភៈ ទាំងអស់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលខ្មែរនៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសថា ខ្លួនរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៤នាក់ ថែមទៀតដែលជាពាក់ព័ន្ធ សហគមន៍២០កុម្ភៈទាំងអស់ ខណៈមានការជាសះស្បើយម្នាក់ ។

បើតាមក្រសួងអ្នកទាំង២៤នាក់ ដែលឆ្លងនោះគឺ ក្នុងរាជធានីភំ្នពេញ មានចំនួន៧នាក់ និងខេត្តព្រះសីហនុមានចំនួន១៧ នាក់។

សូមបញ្ជាក់ថា គិតមកត្រឹមព្រឹកថ្ងៃ២ មីនា នេះ 🇰🇭កម្ពុជាមានអ្នកឆ្លងជំងឺ កូវីដសរុបទាំងអស់៨៤៤ នាក់ អ្នកជាសះស្បើយចំនួន៤៧៨ នាក់ និងអ្នកកំពុងព្យាបាលចំនួន៣៦៦នាក់ ។ ក្នុងនោះអ្នកឆ្លងក្នុងសហគមន៍ ២០កុម្ភៈមានចំនួន ៣៤០នាក់៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top