Covid-19

ឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៦២នាក់ទៀតហើយ ខណៈមានអ្នកជាសះស្បើយចំនួន២២នាក់

ភ្នំពេញ ៖ក្រសួងសុខាភិបាលកម្ពុជានាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសថា មានប្រជាពលរដ្ឋចំនួន៦២នាក់ បានឆ្លងជំងឺកូវីដ១៩ថែមទៀតហើយ ក្នុងនោះ៦០នាក់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និង២នាក់ទៀតជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស ។

ជាមួយគ្នានេះ មានអ្នកជាសះស្បើយចំនួន២២នាក់ ជាករណីឆ្លងសហគមន៍ជាសះស្បើយ២១នាក់ និងអ្នកមកពីក្រៅប្រទេសម្នាក់ ។

បើតាមក្រសួងគិតមកទល់ពេលនេះ មានអ្នកឆ្លងសរុប១២២៥នាក់ ឆ្លងក្នុងសហគមន៍២០កុម្ភៈ ៧១២នាក់ អ្នកជាសះស្បើយ៦១៩នាក់ និងអ្នកកំពុងព្យាបាល៦០៤នាក់៕

To Top