Covid-19

លោក ដួង តារា យកអំណោយចែកជូន​ អ្នកសារព័ត៌មាន ចំនួន៥៥ នាក់ ដែលកំពុងតែរស់នៅ ក្នុងតំបន់បិទខ្ទប់ ក្នុងភ្នំពេញ និងក្រុងតាខ្មៅ

ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១  លោកដួង តារា ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី ដ៍ថ្លៃថ្លា បានយកអំណោយផ្ទាល់ខ្លួន ចែកជូនដល់បងប្អូនអ្នកសារព័ត៌មាន ចំនួន ៥៥ នាក់ ដែលកំពុងតែមានការខ្វះខាត នៅស្បៀងអាហារ ព្រោះកំពុងតែរស់នៅក្នុងតំបន់បិទខ្ទប់ ក្នុងក្រុងតាខ្មៅ នៃខេត្តកណ្តាល និងរាជធានីភ្នំពេញ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩។

សូមបញ្ជាក់ថា៖ អំណោយរបស់លោក​ ដួង តារា ដែលត្រូវបានយកមកចែកជូន​ ដល់បងប្អូន អ្នកសារព័ត៌មានរួមមាន៖ អង្ករចំនួន៥៥បាវ មី៥៥ កេសត្រីខកំប៉ុង៥៥យូរ។ អ្នកសារព័ត៌មានម្នាក់ទទួលបានអង្ករចំនួន ២០ គីឡូក្រាម  មីចំនួន១កេសតូច ត្រីខកំប៉ុងចំនួន១យួរ។

អ្នកសារព័ត៌មានចំនួន ៥៥ នាក់ មកពីអង្គភាពផ្សេងៗ គ្នាដោយភាគច្រើនសុទ្ធសឹងតែនៅផ្ទះជួល ៕

To Top