Covid-19

ប្រេស៊ីល មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ជាង១ពាន់នាក់

រីយ៉ូឌឹចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសប្រេស៊ីល ត្រូវបានចុះក្នុងបញ្ជី ដែលមានអ្នកស្លាប់បន្ថែមទៀតចំនួន១.០២៥នាក់ ដោយសារជំងឺកូវីដ-១៩ គិតត្រឹមរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ទូទាំងប្រទេសកើនឡើង ដល់៥០១.៨២៥នាក់ ។

ក្រសួងបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺថ្មី មានចំនួន៤៤.១៧៨នាក់ ត្រូវបានរកឃើញ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប កើនឡើងដល់១៧.៩២៧.៧៨នាក់ ។

ប្រេស៊ីល ជាប្រទេសដែលជាប់លំដាប់លេខ២លើពិភពលោកដែលមានអ្នកស្លាប់ដោយជំងឺកូវីដ-១៩ និងជាប្រទេសជាប់ចំណាត់ថ្នាទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ។

ប្រទេសនៅអាស៊ីខាងត្បូង ដែលធ្លាប់មានសម្ពាធទឹកនៃរលកឆ្លងថ្មី ហើយអត្រាមរណភាពវិញមាន២៣៨.៨នាក់ក្នុងចំណោម១០០.០០០នាក់ ។ ក្រសួងបានឲ្យដឹងដូច្នេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×