Covid-19

កូវីដ១៩៖ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងថ្មី ៦៨នាក់ និងស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦៨នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ និងមានករណីស្លាប់ម្នាក់ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។

ក្នុងនោះរួមមាន៖

១- ក្រុងព្រៃវែង ចំនួន ៦នាក់
២- ស្រុកបាភ្នំ ចំនួន ១៤នាក់
៣-ស្រុកព្រះសេ្ដច ចំនួន ១៤នាក់
៤- ស្រុកស្វាយអន្ទរ ចំនួន ១០នាក់
៥- ស្រុកពារាំង ចំនួន ៧នាក់
៦- ស្រុកពាមរក៍ ចំនួន ៥នាក់
៧- ស្រុកកំពង់ត្របែក ចំនួន ៤នាក់
៨- ស្រុកសុីធរកណ្តាល ចំនួន ៣នាក់
៩- ស្រុកមេសាង ចំនួន ២នាក់
១០-ស្រុកកញ្ច្រៀច ចំនួន ២នាក់
១១-ស្រុកពាមជរ ចំនួន ១នាក់

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១៩៧២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១៣២៨នាក់ និងកំពុងសម្រាកព្យាបាល៦១០នាក់ ស្លាប់៣៤នាក់៕

To Top