Covid-19

កូវីដ១៩៖ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងថ្មី៣១នាក់ ជាសះស្បើយ៦៣នាក់ ស្លាប់២នាក់

ភ្នំពេញ៖រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ៣១នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន៦៣នាក់ និងស្លាប់ចំនួន២នាក់ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១១៥៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៦៣១នាក់ និងកំពុងសម្រាកព្យាបាល ៥០៩នាក់ ស្លាប់១៥នាក់៕

To Top
×