បរទេស៖ ក្រុមហ៊ុនឱសថខ្នាតយក្សអាមេរិក Pfizer ជាមួយនឹងក្រុមហ៊ុនដៃគូអាល្លឺម៉ង់ BioNTech បានប្រកាសកិច្ចព្រមព្រៀងមួយ នៅថ្ងៃពុធសប្ដាហ៍នេះ ជាមួយក្រុមហ៊ុនឱសថ ជីវសាស្ត្រអាហ្វ្រិកខាងត្បូង Biovac ដើម្បីធ្វើការផលិតថ្នាំវ៉ាក់សាំងកូវីដ១៩ សម្រាប់ចែកចាយនៅក្នុងសហព័ន្ធអាហ្វ្រិក ដែលមានបញ្ហាថ្នាំវ៉ាក់សាំង។
ប៉ុន្តែកិច្ចព្រមព្រៀងគ្នានោះ បានជួបជាមួយការរិះគន់ពីក្រុមអន្តរជាតិ ដែលប្រយុទ្ធប្រឆំាងភាពក្រីក្រ និងសម្រាប់ការទទួលបានឱសថ ដែលជាការបោះជំហាន ដ៏ល្អក្នុងទិសដៅដ៏ត្រឹមត្រូវ បានមកដល់យឺតយ៉ាវហួស និងខ្វះខ្វាតនូវអ្វីដែលគេត្រូវការចាំបាច់។

គួរបញ្ជាក់ថា ទ្វីបអាហ្វ្រិកត្រូវបានគេទុកចោលដោយ គ្មានការចាក់ថ្នាំវ៉ាក់សំាងទប់ទល់ នឹងជម្ងឺរាតត្បាត គឺជម្ងឺកូវីដ១៩ ដូចដែលប្រទេសដែលមានជាង បានទិញថ្នាំដែលមាន ដើម្បីចាក់ជូនប្រជាជនទាំងអស់នោះទេ។
យោងតាមគម្រោងទិន្នន័យ Our World In Data របស់សាកលវិទ្យាល័យ Oxford មនុស្សត្រឹមតែ១,១ភាគរយប៉ុណ្ណោះ នៅក្នុងប្រទេសមានចំណូលទាប់ ទទួលបានថ្នាំវ៉ាក់សាំងយ៉ាងហោចមួយដូសប៉ុណ្ណោះ បើប្រៀបទៅនឹងមធ្យមភាព ពិភពលោកចំនួន២៦,៦ភាគរយ៕
ប្រែសម្រួល៖ប៉ាង កុង
