Covid-19

ថៃ៖ គិលានុបដ្ឋាយិកាព្យាបាលជំងឺកូវីដ១៩ ម្នាក់ប្តឹងថា មានអ្នកជំងឺរួមភេទគ្នា និងជក់គ្រឿងញៀន ក្នុងមន្ទីរពេទ្យ (Video)

បរទេស៖ វានៅមិនទាន់ច្បាស់ថាប្រទេសណាដែលត្រូវបានរៀបចំល្អបំផុតសម្រាប់ការពារការរាតត្បាតនៃមេរោគឆ្លងកូរ៉ូណាទេ ប៉ុន្តែប្រទេសមួយអាចបង្ហាញថា សេវាកម្មសុខភាពរបស់ប្រទេសថៃ ទទួលបានជោគជ័យបំផុតក្នុងការព្យាបាលជំងឺឆ្លង។ តាមពិតទៅវេជ្ជបណ្ឌិតថៃពូកែដោះស្រាយជាមួយជំងឺ SARS-CoV-2 ដែលជំនួសឱ្យការមានសភាពគ្រុនក្តៅ និងរលាកសួត ផ្ទុយទៅវិញ អ្នកជំងឺត្រូវបានគេរាយការណ៍ថា ស្រវឹង, មានការរួមភេទគ្នា និងការប្រយុទ្ធគ្នានៅក្នុងមន្ទីរពេទ្យ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ថៃ គឺប៉ូលីសបានឆ្មក់ចូលមន្ទីរពេទ្យមួយកន្លែងដែលមានទីតាំងស្ថិតនៅភាគនិរតីនៃទីក្រុងបាងកក បន្ទាប់ពីបុគ្គលិកគិលានុបដ្ឋាយិកាបានប្តឹងអំពីអ្នកជំងឺដែលបានរួមភេទគ្នាជាក្រុម ប្រើប្រាស់ថ្នាំញៀន និងឈ្លោះប្រកែកគ្នាដែលអ្នកជំងឺបានរងរបួសធ្ងន់។

ការស៊ើបអង្កេតបន្ថែមបានបង្ហាញថា អ្នកជំងឺបានប្រើថ្នាំញៀន ប៉ុន្តែដោយសារតែគុណភាពខ្សោយនៃការថតវីដេអូរបស់កាមេរ៉ា CCTV គឺគេមិនអាចកំណត់អត្តសញ្ញាណរបស់ជនល្មើសបាននោះទេ។ វីដេអូដែលបានពិនិត្យឡើងវិញក៏បានបង្ហាញផងដែរថា អ្នកជំងឺបុរសនិងស្ត្រី បានចូលទៅក្នុងសាលអ្នកជំងឺ ប៉ុន្តែមន្រ្តីប៉ូលីសមិនបានរកឃើញភស្តុតាងនៃការរួមភេទណាមួយនោះទេ។ មន្រ្តីមិនបានរកឃើញសារធាតុញៀនខុសច្បាប់នោះដែរ ប៉ុន្តែបានរកឃើញប្រអប់បារីចំនួន ២៣ ប្រអប់ដែលត្រូវបានរត់ពន្ធចូលក្នុងមន្ទីរពេទ្យ ព្រមទាំងបារីអេឡិចត្រូនិក ដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសចាប់តាំងពីឆ្នាំ ២០១៤ មក។

អ្នកជំងឺដែលមានភាពកាចសាហាវ ត្រូវបានគេបញ្ជាក់ថា បានចូលរួមក្នុងសកម្មភាពខុសច្បាប់ នឹងត្រូវផ្លាស់ទៅមន្ទីរពេទ្យមួយផ្សេងទៀត ខណៈពេលដែលការធ្វើតេស្តថ្នាំញៀនវិជ្ជមាន នឹងនាំឱ្យមានវិធានការផ្លូវច្បាប់ចំពោះជនល្មើស។

ដើម្បីទប់ស្កាត់អាកប្បកិរិយាមិនត្រឹមត្រូវ រដ្ឋបាលនៃមន្ទីរពេទ្យបានដាក់អ្នកជំងឺប្រុសនិងស្រីជាពីរផ្នែកផ្សេងគ្នា។
យោងតាមទីភ្នាក់ងារព័ត៌មានក្នុងស្រុក Thaiger គឺមន្រ្តីមួយក្រុមតូចនឹងស្នាក់នៅមន្ទីរពេទ្យដើម្បីជួយបុគ្គលិកតាមដានអ្នកជំងឺ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top