Covid-19

សកលវិទ្យាល័យ Johns Hopkins៖សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ-១៩ លើសពី៤០ លាននាក់ហើយ

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ថា ទិន្នន័យបានមកពីសកលវិទ្យាល័យ Johns Hopkins University បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ-១៩នៅសហរដ្ឋអាមេរិក បានកើនឡើងលើសពី៤០នាក់ហើយ គិតត្រឹមថ្ងៃចន្ទ ។


ទិន្នន័យបានបង្ហាញថា ករណីឆ្លងជំងឺកូវីដ-១៩នៅសហរដ្ឋអាមេរិកបានកើនឡើងដល់៤០.០០៣.១០១នាក់ ជាមួយគ្នានេះដែរ សរុបអ្នកស្លាប់បានកើនឡើងដល់៦៤៨.៩៣៥នាក់ គិតត្រឹមម៉ោង៣និង២១យប់ព័ត៌មានក្នុងស្រុក ត្រូវនឹងម៉ោង១៩និង២១នាទីម៉ោងសកល ។


កាលីហ្វ័រនីញ៉ា ជារដ្ឋដែលរងគ្រោះធ្ងន់ធ្ងរជាងគេនៅក្នុងបញ្ជីឈ្មោះ ដែលមានអ្នកឆ្លងចំនួន៤.៤២១.២៤៧នាក់ ។ រដ្ឋតិចសាស់ត្រូវបានគេបញ្ជាក់ថា ជារដ្ឋទី២ដែលមានអ្នកឆ្លងជំងឺច្រើនបំផុត គឺមាន៣.៧០៦.៩៨០នាក់ បន្ទាប់មកមានរដ្ឋផ្លរីដា ដែលមានអ្នកឆ្លងជំងឺចំនួន៣.៣៥២.៤៥១នាក់ ហើយក្រុងញ៉ូវយ៉ក មានអ្នកឆ្លងជំងឺ២.៣០៤.៩៥៥នាក់ នងរដ្ឋ Illinois មានអ្នកឆ្លងជាង១,៥លាននាក់ ។


ករណីឆ្លងជំងឺកូវីដ-១៩នៅសហរដ្ឋអាមេរិក បានកើនឡើង១០លាននាក់គិតត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ឆ្លងដល់២០លាននាក់ គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១ និង លើសពី៣០ លាននាក់ គិតត្រឹមពីថ្ងៃទី៣០ ខែមីនា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top