Covid-19

ថ្ងៃនេះ សិង្ហបុរី មានករណីឆ្លងជំងឺកូវីដ-១៩ រហូតដល់ជិត ១០០០ករណី

សិង្ហបុរី៖ សិង្ហបុរី បានរាយការណ៍ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៩១៧ ករណី ដែលធ្វើឱ្យចំនួនឆ្លងសរុបនៅក្នុងប្រទេសនេះ កើនឡើងដល់ ៧៨,៧២១ករណី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងសុខាភិបាលបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងចំណោមករណីថ្មីចំនួន ៨៣២ករណី ស្ថិតនៅក្នុងសហគមន៍ ៧៨ករណី នៅក្នុងអន្តេវាសិកដ្ឋានចំណាកស្រុក និង ៧ ករណីត្រូវបាននាំចូល។

បច្ចុប្បន្ននេះមានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១,០៥៥ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ បច្ចុប្បន្នមានករណីធ្ងន់ធ្ងរចំនួន ១២៨ ករណី ដែលត្រូវការការបន្ថែមអុកស៊ីសែននិង ១៨ ករណីទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុង ICU ។

គិតត្រឹមថ្ងៃអាទិត្យ ៨២ ភាគរយនៃប្រជាជនក្នុងតំបន់ បានបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនពីរដូស ហើយ ៨៤ ភាគរយបានទទួលយ៉ាងហោចណាស់មួយដូស នេះបើយោងតាមក្រសួងសុខាភិបាលសិង្ហបុរី៕

ដោយ ឈូក បូរ៉ា

To Top