Covid-19

ថៃ៖ មនុស្ស ៣នាក់ស្លាប់ បន្ទាប់ពីចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ លើកទី២

បរទេស៖ ពិធីបុណ្យសពសម្រាប់មនុស្ស ៣នាក់ ដែលបានស្លាប់ បន្ទាប់ពីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកទី២ ត្រូវបានធ្វើឡើងនៅវត្តតែមួយ នៅ Wat Nam Daeng ស្រុក Bang Phli – នៃខេត្តភាគកណ្តាលរបស់ប្រទេសកាលពីថ្ងៃសៅរ៍។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ច្បាស់ទេថា តើករណីស្លាប់ទាំងបីនេះ ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែរឬទេ។

ពិធីបុណ្យសពលើកទីមួយគឺសម្រាប់សិស្សឈ្មោះ Wuthidet Namo អាយុ១៥ឆ្នាំ ដែលបានស្លាប់នៅមន្ទីរពេទ្យសាមុតប្រាកាន កាលពីថ្ងៃទី២៦ ខែវិច្ឆិកា។

Juthathip Namo អាយុ ៤៦ឆ្នាំ ដែលជាអាណាព្យាបាលរបស់ Wuthidet បាននិយាយថា ក្មួយប្រុសរបស់គាត់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer លើកទី១ នៅសាលារបស់គាត់កាលពីថ្ងៃទី ៣ ខែវិច្ឆិកា។ បន្ទាប់ពីចាក់ថ្នាំវ៉ាក់សាំងរួចហើយ គាត់អស់កម្លាំង និងដកដង្ហើមដង្ហក់ៗ។ Wuthidet ដែលមានទម្ងន់១២១គីឡូក្រាម ក៏ស្រកទម្ងន់ខ្លះដែរ។

នៅថ្ងៃទី២៤ ខែវិច្ឆិកា ខ្ញុំបានទទួលវ៉ាក់សាំង Pfizer លើកទី២ នៅសាលា។ នៅថ្ងៃនោះ បន្ទាប់ពីត្រឡប់មកផ្ទះវិញ គាត់ត្អូញត្អែរថាឈឺទ្រូង និងពិបាកដកដង្ហើម។ អាណាព្យាបាលរបស់គាត់ បានយកគាត់ទៅមន្ទីរពេទ្យ Samut Prakan ។ គ្រូពេទ្យបានពិនិត្យគាត់ហើយឱ្យគាត់ត្រឡប់ទៅផ្ទះវិញដោយមិនបានផ្តល់ដំបូន្មានអ្វីឡើយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top